Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំង១៦នាក់ទៀត នៅថ្ងៃទី៦នៃបទឈប់បាញ់

បានផុស

នៅ

យោធាអ៊ីស្រាអែល បានបង្ហើបឲ្យដឹងថា ក្រុមហាម៉ាស បានប្រគល់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន១២នាក់ និងថៃ៤នាក់ទៀត នៅថ្ងៃទី៦ នៃបទឈប់បាញ់បណ្តោះអាសន្ន។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Daniel Hagari អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយក្នុងការបង្ហោះលើគេហទំព័រ X កាលពីថ្ងៃពុធទី២៩ខែវិច្ឆិកាថា “យោងតាមព័ត៌មានដែលផ្តល់ដោយកាកបាទក្រហម, ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលនិងថៃ កំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលហើយ”។

អ្នកនាំពាក្យបន្តថា ជនជាតិប៉ាឡេស្ទីន៣០នាក់ រួមមានកុមារ១៦នាក់ និងស្ត្រី១៤នាក់ ក៏នឹងត្រូវដោះលែងពីពន្ធនាគារអ៊ីស្រាអែលផងដែរ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។

(រូបថត៖ AFP)

ការដោះលែងថ្មីនេះ កើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីចំណាប់ខ្មាំងអ៊ីស្រាអែលវ័យចំណាស់ពីរនាក់ ត្រូវបានប្រគល់ឲ្យកងកម្លាំងអ៊ីស្រាអែលវិញកាលពីព្រឹកថ្ងៃពុធ នៅក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានចរចាក្រៅក្របខ័ណ្ឌ។

សូមបញ្ជាក់ ចំណាប់ខ្មាំងដែលត្រូវបានដោះលែង គឺស្ថិតក្នុងចំណោមមនុស្សប្រហែល២៤០នាក់ ដែលខ្មាន់កាំភ្លើងក្រុមហាម៉ាស ចាប់បានក្នុងអំឡុងពេលនៃការវាយលុកចូលទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា។

ពេលនោះ អ៊ីស្រាអែលនិយាយថា មនុស្សប្រមាណ១២០០នាក់ត្រូវបានសម្លាប់ ហើយជាការសងសឹក អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកទៅលើតំបន់ហ្គាហ្សា ដោយសម្លាប់មនុស្សជាង ១៥០០០នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំង១២នាក់ទៀត ក្នុងនោះមានជនជាតិថៃ ២នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម