ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ទទួលបានការតែងតាំង ពីព្រះមហាក្សត្រថៃ ឲ្យកាន់មុខតំណែងថ្មី
អតីតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានតែងតាំងជាសមាជិកនៃក្រុមប្រឹក្សាព្រះមហាក្សត្រ (Privy Council)។
ព្រះមហាក្សត្រ Maha Vajiralongkorn បានតែងតាំងលោក ប្រាយុទ្ធ ក្នុងមុខតំណែងជាទីប្រឹក្សានេះ ដោយផ្តើមធ្វើការងារគិតចាប់ពីថ្ងៃព្រហស្បតិ៍ទៅ៣០ខែវិច្ឆិកាទៅ។
លោក ប្រាយុទ្ធ ដែលជាអតីតអគ្គមេបញ្ជាការកងទ័ព បានឡើងកាន់អំណាចក្នុងរដ្ឋប្រហារយោធាឆ្នាំ២០១៤ និងធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ឆ្នាំ២០១៩ នៅពេលគាត់ត្រូវបានបោះឆ្នោត ជ្រើសរើសជានាយកប្រតិបត្តិកំពូលឡើងវិញ បន្ទាប់ពីការបោះឆ្នោតសកល។
ទោះបីជាយ៉ាងណាក៏ដោយ លោក ប្រាយុទ្ធ បានបាត់បង់តំណែងកាលពីខែសីហា ឆ្នាំ២០២៣។
ក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលមានតួនាទីជាស្ថាប័នទីប្រឹក្សារាជាធិបតេយ្យ ត្រូវបានបង្កើតឡើងក្នុងរជ្ជកាលព្រះបាទរាមាទី៥ (១៨៥៣-១៩១០)។
ក្រុមប្រឹក្សានេះក៏មានភារកិច្ចក្នុងការសម្របសម្រួលរវាងសែរាជវង្សនិងរដ្ឋាភិបាល សភា តុលាការយុត្តិធម៌ អង្គការឯកជន និងប្រជាពលរដ្ឋទាក់ទងនឹងបញ្ហាដែលមានចែងក្នុងច្បាប់ពាក់ព័ន្ធផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thai PBS
ចុចអាន៖ លោក ប្រាយុទ្ធ ចង់ក្លាយជាពលរដ្ឋសាមញ្ញម្នាក់ដោយគ្មានឯកសិទ្ធិពិសេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល