ព័ត៌មានជាតិ
ណែនាំឲ្យស្គាល់ថ្នាក់ដឹកនាំកំពូលទាំង ៦ រូប ដឹកនាំនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) គឺជាស្ថាប័នប្រតិបត្តិបង្កើតឡើងក្នុងឆ្នាំ១៩៩៤ បំពេញមុខងារជាសេនាធិការនិងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។
រចនាសម្ព័ន្ធគ្រប់គ្រង
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាស្ថិតក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជាប្រធាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីជាអនុប្រធានទី១ និងលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ជាអនុប្រធានទី២។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ជាអនុប្រធានទី២ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ចុចអាន៖ ប្រវត្តិការងារលោក លោក ឈៀង យ៉ាណារ៉ា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានរចនាសម្ព័ន្ធស្ថាប័នប្រតិបត្តិចំនួន ៣ ដឹកនាំដោយអគ្គលេខាធិការចំនួន ៣ រូប រួមមាន លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) លោក វ៉ិត វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក.) និងលោក គង់ វិមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា
លោក គង់ វិមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ដំណើរការការងារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក)
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្សព្វផ្សាយនិងផ្ដល់ព័ត៌មានជូនដល់វិនិយោគិនអំពីវិស័យនានាក្នុងការវិនិយោគ ការពិនិត្យពាក្យស្នើសុំវិនិយោគ ផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន ការតាមដានគម្រោងវិនិយោគ ការសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន ការផ្តល់សេវាថែទាំដល់វិនិយោគិនក្នុងការអនុវត្តគម្រោងវិនិយោគ និងការរៀបចំវេទិកាសម្រាប់វិស័យឯកជនចូលរួមក្នុងកិច្ចសន្ទនាជាមួយរាជរដ្ឋាភិបាលតាមរយៈវេទិការរដ្ឋាភិបាល-វិស័យឯកជនប្រចាំឆ្នាំ។
ទន្ទឹមនឹងនេះ ក.អ.ក សហការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងការសម្របសម្រួល និងប្រើប្រាស់ហិរញ្ញប្បទានឱ្យមានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្ត្រនិងគោលដៅអាទិភាពចំបង ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រទេសជាតិ។
កម្ពុជាប្រកាន់យកគោលនយោបាយបើកចំហរក្នុងការវិនិយោគលើគ្រប់វិស័យ និងបង្កើតនូវក្របខណ្ឌលើកទឹកចិត្តវិនិយោគលើវិស័យ និងសកម្មភាពអាទិភាព សម្រាប់វិនិយោគិនទាំងនៅក្នុងស្រុក និងបរទេស។
រដ្ឋាភិបាលបានផ្ដល់ការគាំទ្រយ៉ាងខ្លាំងលើការបង្កើតសកម្មភាពអាជីវកម្មនៅកម្ពុជា តាមរយៈការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទាំងក្នុងតំបន់ និងទៅកាន់ពិភពលោក ដើម្បីបង្កើនភាពងាយស្រួលនៃការធ្វើអាជីវកម្មនៅកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ