Connect with us

សុខភាព

បុរស​​អាយុ​វែង​ ច្រើន​តែ​មាន​ចំណូលចិត្ត​ ៥​ យ៉ាងនេះក្នុងខ្លួន

បានផុស

នៅ

ការរក្សាចំណង់ចំណូលចិត្តដែលមានសុខភាពល្អ ជួយពន្យារអាយុជីវិតរបស់បុរស។ ដូច្នេះ ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ ទោះ​ចូល​ដល់​វ័យ​កណ្តាល បុរស​គួរ​អនុវត្ត​នូវ​ចំណូលចិត្ត​ទាំង ៥ ខាងក្រោម​នេះ​ជា​ប្រចាំ។

មនុស្សភាគច្រើនដឹងថា អាយុវែងអាចត្រូវបានកំណត់ដោយផ្នែកដោយហ្សែន។ ទោះបីជាយ៉ាងណាក៏ដោយ បន្ថែមពីលើកត្តាហ្សែន ការកសាងទម្លាប់ និងចំណូលចិត្តដែលមានសុខភាពល្អ ក៏រួមចំណែកដល់ការកែលម្អសុខភាព និងពន្យារអាយុជីវិតរបស់បុរសផងដែរ។

ផ្ទុយទៅវិញ ការអនុវត្តទម្លាប់អាក្រក់ជាប្រចាំ អាចប៉ះពាល់ដល់សុខភាព បង្កើនហានិភ័យនៃជំងឺ និងអាចបណ្តាលឲ្យបុរសស្លាប់ដោយសារជំងឺផ្សេងៗជាច្រើន។

ឮដើម្បី​រក្សា​សុខភាព និង​អាយុ​វែង បុរស​គួរ​រក្សា​ចំណូលចិត្ត​ទាំង ៥ ខាងក្រោម​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ចូលចិត្តហាត់កីឡា

លំហាត់ប្រាណទៀងទាត់ មិនត្រឹមតែជួយឲ្យបុរសរក្សារាងស្អាត និងកាត់បន្ថយជាតិខ្លាញ់ដែលលើសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយយ៉ាងមានប្រសិទ្ធភាពការពារហានិភ័យនៃជំងឺរ៉ាំរ៉ៃ រួមទាំងជំងឺលើសឈាម ទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង មហារីក។​ សាស្ត្រាចារ្យរងវេជ្ជបណ្ឌិត Nieca Goldberg នៃសាលាវេជ្ជសាស្ត្រ Grossman នៅសាកលវិទ្យាល័យញូវយ៉ក សហរដ្ឋអាមេរិក បាននិយាយថា “មានការសិក្សាជាច្រើនដែលបង្ហាញថា ការធ្វើលំហាត់ប្រាណទៀងទាត់អាចជួយរក្សាមុខងារនៃការយល់ដឹង ធ្វើឲ្យរាងកាយមានសុខភាពល្អ ដោយហេតុនេះរួមចំណែកដល់អាយុវែង”។

២ ចូលចិត្តសើច

បុរសដែលចូលចិត្តសើច ច្រើនតែមានចិត្តគំនិតល្អ តែងតែមានសុទិដ្ឋិនិយម និងរីករាយ និងមានគំនិតវិជ្ជមានក្នុងជីវិត។ អារម្មណ៍រីករាយគឺមានប្រយោជន៍ក្នុងការធ្វើអោយប្រសើរឡើងនូវភាពស៊ាំរបស់រាងកាយ។ ការសិក្សាមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Yale សហរដ្ឋអាមេរិក បានរកឃើញថា មនុស្សចាស់ដែលមានអាកប្បកិរិយាវិជ្ជមានកាត់បន្ថយហានិភ័យនៃជំងឺបាន ៤០% បើប្រៀបធៀបទៅនឹងអ្នកដែលមានគំនិតអវិជ្ជមាន។ ជាពិសេស ការស្រាវជ្រាវបង្ហាញថា មនុស្សចាស់ដែលគិតវិជ្ជមានអំពីភាពចាស់ និងភាពជាប់បានយូរ អាចរស់នៅបានយូរជាងអ្នកគិតអវិជ្ជមានអំពីភាពចាស់ ៧.៥ ឆ្នាំ។

ការសិក្សាផ្សេងទៀតក៏បានរកឃើញថាអ្នកទុទិដ្ឋិនិយមគឺ ៤២% ទំនងជាស្លាប់មុនអាយុជាងអ្នកសុទិដ្ឋិនិយម។ ដូច្នេះហើយ ការគ្រប់គ្រងស្ត្រេស ញញឹមឲ្យបានច្រើន និងមានទស្សនៈវិជ្ជមានលើជីវិត គឺជាមូលដ្ឋានសម្រាប់អាយុវែង។

៣ ចូលចិត្តផឹកទឹកចម្រោះ

ទឹក​ជា​ធាតុ​ដ៏​សំខាន់​សម្រាប់​មនុស្ស​ក្នុង​ការ​រស់​នៅ។ បើគ្មានការផ្តល់ទឹកគ្រប់គ្រាន់សម្រាប់រាងកាយមនុស្សអាចរស់បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ការផឹកទឹកឲ្យបានគ្រប់គ្រាន់ គឺជាកត្តាដែលជួយឲ្យអ្នកមានអាយុវែង។ ទោះជាយ៉ាងណាក៏ដោយ បុរសជាច្រើនមានទម្លាប់ទទួលទានទឹកតិច ដែលអាចប៉ះពាល់ដល់សុខភាពរបស់ពួកគេ។​ ទឹកជួយរាងកាយកម្ចាត់ជាតិពុលតាមរយៈថ្លើម និងតម្រងនោម។ ទឹក​ក៏​ជួយ​រាងកាយ​ស្រូប​យក​សារធាតុចិញ្ចឹម​ដោយ​ដឹក​អុកស៊ីសែន និង​សារធាតុចិញ្ចឹម​ទៅ​កោសិកា។ លើសពីនេះ ទឹក​ក៏​ជួយ​ឱ្ឲ្យដំណើរការ​រំលាយ​អាហារ​ដំណើរការ​យ៉ាង​រលូន ជួយ​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ និង​ជួយ​ដល់​ចរន្តឈាម​។

ការស្រាវជ្រាវបានបង្ហាញថា ការផឹកទឹកគ្រប់គ្រាន់ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនបាន ៤៥% និងហានិភ័យនៃជំងឺមហារីកប្លោកនោម ៥០% ។ ការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ក៏ជួយការពារសុខភាព និងអាយុវែង ដោយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ដូចជាជំងឺលើសឈាម ជំងឺសរសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

៤ ចូលចិត្តញ៉ាំបន្លែ និងផ្លែឈើ

បុរសតែងតែចូលចិត្តញ៉ាំសាច់ច្រើន អាហារបំពងខ្លាញ់ និងផឹកស្រា។ ប៉ុន្តែទម្លាប់នៃការញ៉ាំនេះអាចបង្កើនហានិភ័យនៃជំងឺរបស់រាងកាយ បង្កើនហានិភ័យនៃជំងឺក្រពះពោះវៀន សូម្បីតែមហារីកក្រពះ។ ចំណែកឯរបបអាហារដែលមានសុខភាពល្អ ផ្ទុយទៅវិញ អាចជួយបុរសការពារជំងឺ និងពន្យារអាយុជីវិតបាន។

អ្នកជំនាញបានចង្អុលបង្ហាញថា ការបង្កើនការទទួលទានអាហារដែលមានជីវជាតិល្អចំពោះសុខភាពដូចជា គ្រាប់ធញ្ញជាតិ បន្លែ មើម និងផ្លែឈើ និងការកំណត់ការទទួលទានអាហារដែលមានជាតិខ្លាញ់ និងសាច់ក្រហមអាចនាំមកនូវអត្ថប្រយោជន៍ដល់សុខភាព។​ គ្រាប់ បន្លែ មើម និងផ្លែឈើសម្បូរទៅដោយប្រូតេអ៊ីន ជាតិសរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុរុក្ខជាតិដែលមានប្រយោជន៍ចំពោះសុខភាព។ លើសពីនេះទៅទៀត ពួកវាជាប្រភពដ៏ល្អនៃវីតាមីន និងសារធាតុរ៉ែជាច្រើនដូចជា ទង់ដែង ម៉ាញ៉េស្យូម ប៉ូតាស្យូម ហ្វូឡាត នីអាស៊ីន និងវីតាមីន B6 និងវីតាមីន E។

ការសិក្សាជាច្រើនក៏បានភ្ជាប់របបអាហារដែលសម្បូរទៅដោយអាហារដែលមានមូលដ្ឋានលើរុក្ខជាតិជាមួយនឹងការថយចុះហានិភ័យនៃការស្លាប់មុនអាយុ ជំងឺមហារីក ជំងឺមេតាប៉ូលីស ជំងឺបេះដូង ជំងឺធ្លាក់ទឹកចិត្ត និងការថយចុះមុខងារខួរក្បាល។

៥ ស្រឡាញ់ការសិក្សា និងទំនាក់ទំនងសង្គម

ការរៀនអ្វីថ្មីៗឥតឈប់ឈរ និងបង្កើនការប្រាស្រ័យទាក់ទងជាមួយមិត្តភ័ក្តិ និងសាច់ញាតិអាចជួយបង្កើនសមត្ថភាពយល់ដឹង និងធ្វើឲ្យខួរក្បាលមានថាមពលឡើងវិញ ការពារជំងឺវង្វេង។​​អ្នកជំនាញនិយាយថា ការកសាង និងរក្សាទំនាក់ទំនងជាមួយទំនាក់ទំនងជិតស្និទ្ធ និងវិជ្ជមាន អាចជួយអ្នកកាត់បន្ថយភាពតានតឹង និងនាំមកនូវការលួងលោមដល់ចិត្ត និងជីវិតរបស់អ្នក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ភេសជ្ជៈ ៣ មុខ បំពុលខួរក្បាល បង្កើនហានិភ័យនៃជំងឺវង្វេងដល់ទៅ ៣៩ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១៧ នាទីutes មុន

បុរសខ្លាំងកម្ពុជា វាយតម្លៃថា អ្នកបន្តវេនសម្រេចបានសមិទ្ធផលលើសការរំពឹងទុក ហើយដឹកនាំមានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន

ព័ត៌មានជាតិ២៩ នាទីutes មុន

បណ្ឌិតយង់ ពៅ៖ សង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្ននេះ មិនស្មើនឹងសម័យកាលប្រល័យពូជសាសន៍នៅកម្ពុជានោះទេ

ព័ត៌មានជាតិ៣៤ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី ៤៦ ថ្ងៃរំដោះ ៧មករា នៅខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

រញ្ជួយដីកម្រិតធ្ងន់ វាយប្រហារតំបន់ទីបេ បណ្តាលឲ្យមានមនុស្សស្លាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ព្រមានអំពីមេរោគនៅលើសាច់ជ្រូក ខណៈ ឆ្លងដល់មនុស្សស្លាប់ ២២នាក់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម