ជីវិតកម្សាន្ដ
កូនប្រុសយាយអឿន បញ្ជាក់ គ្រួសារមានលទ្ធភាពគ្រប់គ្រាន់ព្យាបាលម្តាយ មិនបានលើកដៃសុំជំនួយទេ
កាលពីថ្មីៗមុននេះ អ្នកគាំទ្រមានក្តីព្រួយបារម្ភ បន្ទាប់ពីដឹងថាតារាកំប្លែងជើងចាស់ លោកយាយ អឿន ត្រូវបានក្រុមគ្រួសារបញ្ជូនចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយដួលបាក់ឆ្អឹងត្រគាក។
តាមរយៈដំណឹងនេះដែរគេឃើញមានមហាជន និងសិល្បករ-សិល្បការិនីខ្មែរមួយចំនួន បានសួរសុខទុក្ខ និងជូនពរលោកយាយ អឿន ឆាប់បានជាសះស្បើយពីជំងឺទៀតផង។ ប៉ុន្តែរឿងដែលហួសចិត្តសម្រាប់ក្រុមគ្រួសារតារាកំប្លែងជើងចាស់រូបនេះ បែរជាមានការលើកឡើងពីបុគ្គលមួយចំនួនថា អ្នកសិល្បៈឲ្យតែជួបរឿងឈឺចូលពេទ្យចៀសមិនផុតពីការលើកដៃសុំជំនួយឡើយ។
ដើម្បីបញ្ចៀសចំពោះការយល់ច្រឡំ ឬមតិមិនល្អបែបនេះ កូនប្រុសបង្កើតតារាកំប្លែងយាយ អឿន បានប្រតិកម្មដោយបញ្ជាក់ថា គ្រួសារលោកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាលម្តាយហើយ ពោលគឺមិនបានលើកដៃសុំជំនួយទេ។ កូនប្រុសយាយ អឿន បានលើកឡើងថា «គ្រួសារយើងខ្ញុំ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាលម្តាយលំដាប់ VIP នៅមន្ទីរពេទ្យកាល់ម៉ែតហើយ យើងខ្ញុំមិនបានលើកដៃសុំជំនួយពីបងប្អូនណាទេ»។
ម្ចាស់គណនីឈ្មោះ ជ័រ សុជាតិ បានបន្តថា «សូមកុំមានការយល់ច្រឡំថាឲ្យតែអ្នកសិល្បៈឈឺចង់បានជំនួយនោះ គិតខុសហើយអាពៅមាស ចាយលុយខ្លួនឯងហើយ មិនចង់ឲ្យគេម៉ៃឈប់បានឈប់ទៅបង Page ដែលឆ្លៀតឱកាសយករូបម្តាយខ្ញុំទៅរកស៊ីនោះ។ សរសេរប៉ុណ្ណឹងញាក់នៅអាក្អូន តិចមើលអត់ដាច់ សូមថ្លែងអំណរគុណដល់សមាគមសិល្បៈ និងមន្ទីរពេទ្យកាល់ម៉ែត ដែលបានយកចិត្តទុកដាក់ចំពោះអ្នកម្ដាយខ្ញុំ»៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan