Connect with us

ព័ត៌មានជាតិ

គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើតម្លៃជិត ៤០០ លានដុល្លារ​សម្រេចបានជាង ៣០ ភាគរយ

បានផុស

នៅ

គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង  ដែលមានទុន​វិនិយោគជាង ៣៨៩ លានដុល្លារ ​សម្រេចបានការសាងសង់ជាង ៣០ ភាគរយ។ នេះបើតាមរបាយការណ៍របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

​គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃដែលត្រូវសាងសង់​មានទំនប់ទឹក អាងស្តុកទឹក រូង​ក្រោមដីសម្រាប់បង្ហូរទឹក ​ផ្លូវថ្នល់ ស្ពាន ​ស្ថានីយវារីអគ្គិសនីអានុភាព ១៥០ មេហ្កាវ៉ាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកឡើងក្នុងពិធី “បិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីតាតៃលើ” លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ស្ទឹងតាតៃផ្តល់​សក្តានុពល​ចំនួនពីរ៖ ទី១គឺសក្តានុពលចំពោះគម្រោងវារីអគ្គិសនីស្ទឹងតាតៃ ២៤៦ មេហ្កាវ៉ាត់ ដែលរាជរដ្ឋាភិបាល បានផ្តល់សម្បទានដល់ក្រុមហ៊ុនស៊ី អេច អឹម ស៊ី ធ្វើការវិនិយោគ ហើយបានដាក់ឱ្យ​ដំណើរការ​តាំងពីខែធ្នូឆ្នាំ ២០១៥។ ទី២ គឺសក្តានុពលចំពោះគម្រោងស្ទឹងតាតៃលើទំហំ ១៥០ មេហ្កាវ៉ាត់ ដែលកំពុងសាងសង់ថ្មីបន្ថែម។

​វារីអគ្គិសនីស្ទឹងតាតៃលើ ជាគម្រោងមួយដែលមានសក្ដានុពលវារីអគ្គិសនី ប្រើប្រភពទឹករបស់ស្ទឹង ២គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់ ២ កាត់ស្ទឹងទាំង ២ បង្កើតជាអាងស្តុកទឹក ២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។ ​

សូមជំរាបថា គម្រោងទំនប់វារីអគ្គិសនីស្ទឹងតាតៃលើធ្វើឡើងក្រោមរូបភាពជាគម្រោងវិនិយោគ សាងសង់-ដំណើរការ-ផ្ទេរ (Build-Operation-Transfer) ក្នុងទំហំវិនិយោគសរុបចំនួន ៣៨៩,៤១៤, ០០៤ ដុល្លារអាម៉េរិក។

គម្រោងនេះផ្ដល់សម្បទានរយៈពេល ៣៩ ឆ្នាំ ក្នុងនោះ ៤ ឆ្នាំ សម្រាប់ការសាងសង់ និង៣៥ឆ្នាំសម្រាប់ការធ្វើអាជីវកម្ម។ បរិមាណមូលដ្ឋាន នៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំលក់ឲ្យអគ្គិសនីកម្ពុជាគឺជាមធ្យម ៥២៧ លានគីឡូវ៉ាត់ម៉ោង ហើយលក់ក្នុងតម្លៃ ៧,៩២ សេនអាម៉េរិក ក្នុង ១គីឡូវ៉ាត់ម៉ោង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៨ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៩ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២១ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម