ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ បើហៅខ្ញុំផ្ដាច់ការ ដោយសារខ្ញុំប្ដេជ្ញាចិត្តការពារសន្តិភាព ខ្ញុំសុខចិត្តទទួលចុះ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បើសិនជាការប្ដេជ្ញាចិត្តរក្សាថែរក្សាសន្តិភាព និងស្ថិរភាពឲ្យប្រជាពលរដ្ឋមានសេចក្ដីសុខ ហើយត្រូវបានគេចោទថា ផ្ដាច់ការ គឺសម្ដេច សុខចិត្តឲ្យគេចោទចុះ។
ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ នៅស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ហើយអ្នកដែលចោទខ្ញុំ…ឲ្យតែរដ្ឋាភិបាលនិយាយសន្តិភាព គឺស្មើនឹងផ្ដាច់ការ…ឲ្យតែយើងនិយាយថា យើងត្រូវតែខិតខំថែរក្សាសន្តិភាព ស្ថិរភាព ឲ្យបានទោះក្នុងតម្លៃណាក៏ដោយ នេះគឺជាការប្ដេជ្ញាចិត្ត ហើយគេតែងតែថា នេះគឺជាការផ្ដាច់ការ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើសិនជាការប្ដេជ្ញាចិត្តថែរក្សាសន្តិភាព និងស្ថិរភាពឲ្យប្រជាពលរដ្ឋ ហើយត្រូវបានគេចោទថា ផ្ដាច់ការ គឺសម្ដេចសុខចិត្តឲ្យគេចោទ ជាជាងឲ្យប្រជាជនចោទថា អសមត្ថភាពធ្វើឲ្យមានសង្រ្គាមឡើងវិញ។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា «បើថាហៅខ្ញុំ ផ្ដាច់ការ ដោយសារខ្ញុំប្ដេជ្ញាចិត្តការពារសន្តិភាព មិនឲ្យប្រជាពលរដ្ឋស្លាប់ មិនឲ្យប្រទេសដើរថយក្រោយដូចពេលដែលយើងបាត់សន្តិភាព ដូចកាលពីមុននោះ ខ្ញុំសុខចិត្តទទួលចុះ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សម្ដេច មិនឲ្យប្រជាជនចោទថា អសមត្ថភាព ថែក្សាសេចក្ដីសុខ សុខសន្តិភាព ដែលរកបានដោយការលំបាកនោះទេ។ ដូច្នេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ត្រូវបន្តថែរក្សាការពារ សុខសន្តិភាព បន្តទៀត៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ