Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu សុខចិត្តព្រមពង្រីកបទឈប់បាញ់មនុស្សធម៌ តែសុំមាន​លក្ខខណ្ឌមួយ

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលរបស់លោកនឹងទទួលយកលទ្ធភាពពង្រីកបន្ថែមទៀតនៃការផ្អាកបាញ់មនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែលោកក៏សុំភាគីពាក់ព័ន្ធទាំងអស់គោរពតាមលក្ខខណ្ឌរបស់លោកផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយដែលត្រូវបានផ្សព្វផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីថា លោកសុខចិត្តទទួលយកការពង្រីកបន្ថែមទៀតនៃការផ្អាកបាញ់មនុស្សធម៌ ប៉ុន្តែក្រុមហាម៉ាសត្រូវតែដោះលែងចំណាប់ខ្មាំងចំនួន ១០ នាក់ជារៀងរាល់ថ្ងៃជាថ្នូរនឹងសេចក្ដីសម្រេចមួយនេះ ។

ទោះយ៉ាងណា លោកបានសង្កត់ធ្ងន់ថា បន្ទាប់ពីការផ្អាកបាញ់មនុស្សធម៌នេះហើយ អ៊ីស្រាអែលក៏នឹងបន្តប្រតិបត្តិការយោធារបស់ខ្លួន ជាមួយនឹងគោលបំណងចុងក្រោយនោះ គឺកម្ចាត់ក្រុមហាម៉ាសចេញពីផែនដី ហើយចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ ត្រូវតែត្រឡប់មកវិញផងដែរ ។

កាលពីសប្តាហ៍មុន អ៊ីស្រាអែល និងក្រុមហាម៉ាសបានប្រកាសបទឈប់បាញ់រយៈពេល ៤ ថ្ងៃដើម្បីដោះដូរអ្នកទោស និងចំណាប់ខ្មាំងមួយចំនួន ក៏ដូចជាអនុញ្ញាតឲ្យផ្ដល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាផងដែរ ។ រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា កាតាប្រកាសសម្រេចបានកិច្ចព្រមព្រៀងថ្មី ដោយបន្តបទឈប់បាញ់មនុស្សធម៌រយៈពេល ២ ថ្ងៃបន្ថែមទៀត ប៉ុន្តែអស់សុពលភាពកាលពីថ្ងៃពុធ ខណៈក្នុងរយៈពេល ៦ ថ្ងៃកន្លងមកនេះ ក្រុមហាម៉ាសបានដោះលែងជនជាតិអ៊ីស្រាអែល ៩៣ នាក់ និងជនបរទេស ២៤ នាក់ ហើយខាងអ៊ីស្រាអែលបានដោះលែងជនជាតិប៉ាឡេស្ទីនជាង ១៤០ នាក់ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែល ហើយថែមទាំងបានវាយឆ្មក់ចូលតាមព្រំដែនដោយចាប់ពង្រត់ និងសម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ដោយរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលលើស ១៥,០០០ នាក់ រួមទាំងកុមារ និងស្ត្រីសរុប ១០,១៥០ នាក់ត្រូវបានសម្លាប់ ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៣៦,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ លោក Netanyahu ថា អ៊ីស្រាអែល នឹងបោសសម្អាតវិហារឥស្លាមដែល បំពាក់បំប៉នមនោគមវិជ្ជាបែបបំពុល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម