ព័ត៌មានជាតិ
ជប៉ុន ប្រគល់លិខិតសរសើរដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំពិធីប្រគល់លិខិតសរសើររបស់ក្រសួងការបរទេសជប៉ុន ជូនដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅនិវេសនដ្ឋានឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

លិខិតសរសើរដែលជប៉ុនបានផ្តល់ឱ្យ CMAC គឺផ្អែកលើលទ្ធផលការងារដោយឈរលើបុព្វហេតុ “សមិទ្ធផលក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្ដរជាតិ ក្នុងការកសាងសន្ដិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច”។ នៅក្នុងពិធីនេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាកត្តាចាំបាច់សម្រាប់ជីវភាពរស់នោរបស់ប្រជាជន និងសម្រេចបាននូវការកសាងឡើងវិញ និងការអភិវឌ្ឍរបស់កម្ពុជា។

លោកបន្តថា ចាប់តាំងពីឆ្នាំ ១៩៩៨មក រដ្ឋាភិបាលជប៉ុនបាននឹងកំពុងជួយដល់ CMAC ក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះតាមរយៈគម្រោងការផ្សេងៗ ព្រមទាំងជួយជាសម្ភារៈបរិក្ខាធ្ងន់ៗ ដូចជាម៉ាស៊ីនដោះមីនជាដើម។ ជប៉ុន ក៏មានក្តីសោមនស្សរីករាយដែលឃើញពីការខិតខំប្រឹងប្រែងរបស់ CMAC។ មិនតែប៉ុណ្ណោះ ក្នុងខែមករា CMAC បានបណ្តុះបណ្តាលមន្ត្រីដោះមីនអ៊ុយក្រែនក្នុងការប្រើប្រាស់ឧបករណ៍រាវរកមីនដែលមានការគាំទ្រពីជប៉ុន។

នៅក្នុងឱកាសនេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC បានលើកឡើងថា ប្រទេសជប៉ុនតាមរយៈអង្គការ JICA ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពរបស់ CMAC ដើម្បីសម្រេចបានគោលដៅរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០២៥។ លោកបន្តថា ដោយមានការគាំទ្រពីប្រទេសជប៉ុនតាំងពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ២០២៣ មានតម្លៃប្រមាណ ២០០លានដុល្លារអាមេរិក តាមរយៈយន្តការសំខាន់៣ គឺការគាំទ្រផ្ទាល់មក CMAC ការគាំទ្រតាមរយៈអង្គការក្រៅរដ្ឋាភិបាលរបស់ជប៉ុន និងជំនួយឧបករណ៍ និងបច្ចេកទេស។
ចាប់តាំងពីការចាប់ផ្តើមរបស់ CMAC ក្នុងឆ្នាំ១៩៩២ ដល់ចុងខែកញ្ញា ឆ្នាំ២០២៣ CMAC បានបោសសម្អាតមីនលើផ្ទៃដីសរុបប្រមាណ ២.០០០គីឡូម៉ែត្រក្រឡា ដោយបានរកឃើញ និងបំផ្លាញគ្រាប់មីន និងERW ប្រមាណ៣លានគ្រាប់។ នេះបើតាមការបញ្ជាក់របស់លោក ហេង រតនា៕




-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?