ព័ត៌មានជាតិ
ប្រធានគណៈមេធាវី លោក លី ច័ន្ទតុលា ជានរណា?
ផ្ដើមចេញពីក្ដីស្រមៃចង់ក្លាយជាមេឃុំ លោក លី ច័ន្ទតុលា បានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតក្លាយជាប្រធាន គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

លោក លី ច័ន្ទតុលា ជាកូនពៅក្នុងចំណោមបងប្អូន ១០នាក់ ដែលមានឪពុកជាមេឃុំ និងម្ដាយជាអ្នកលក់បន្លែនៅផ្សារ ច្បារអំពៅ។ លោកគឺកូនតែម្នាក់គត់ដែលបានសិក្សារៀនសូត្របានជ្រៅជ្រះ និងមានក្ដីស្រមៃចង់បន្តវេនពីលោកឪពុក។ លោកបានសិក្សារថ្នាក់ឧត្តមសិស្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ទៅលើមុខជំនាញ ផ្នែកច្បាប់។
លោក លី ច័ន្ទតុលា គឺជាប្រធានគណៈមេធាវីអាណត្តិទី១៤ ដែលដឹកនាំស្ថានប័ននេះចំនួនពីរអាណត្តិជាប់គ្នា។ លោកជា បញ្ញវន្តកើតចេញពីគ្រួសារ ដែលពេញដោយការតស៊ូផ្នែកហិរញ្ញវត្ថុ។

ដោយមានឪពុកជាមន្ត្រីឃុំ និងអ្នកម្តាយជាអ្នកលក់បន្លែ យុវជន លី ច័ន្ទតុលា មានទំនោរនិស្ស័យចូលចិត្តសិក្សារៀន សូត្រ និងអានសៀវភៅ។ ក្រោយពីបញ្ចប់កម្រិតឧត្តមនៅសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លី ច័ន្ទតុលា បានជាប់អាហារូបករណ៍បន្តការសិក្សានៅប្រទេសបារាំង និងទទួលបានសញ្ញាបត្រអនុបណ្ឌិត ឯកទេស នីតិឯកជន និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិជំនួញ ។
លោក លី ច័ន្ទតុលា បានលើកឡើងដូច្នេះថា «ទោះបីជាស្ថិតនៅក្នុងស្ថានភាពគ្រួសារមិនសូវមានធនធានច្រើនយ៉ាងក្ដី និងឪពុកម្ដាយមានការរវល់ច្រើនទៅលើកិច្ចការងារ និងមុខរបររកស៊ី ប៉ុន្តែខ្ញុំជឿលើការខិតខំប្រឹងប្រែង ដូច្នេះខ្ញុំមានតែ ពាក្យការតាំងចិត្តប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ខ្ញុំចាំសុភាសិតមួយលើកឡើងថា «បើឪពុកម្ដាយចែកទ្រព្យនោះវាអាចបាត់ បង់ តែបើចែកជាចំណេះដឹង គឺអាចប្រើប្រាស់ និងជាមូលធនមួយ សម្រាប់ពេញមួយជីវិត»»។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្ត សម្រាប់យុវជនសម័យបច្ចុប្បន្ន ត្រូវតែមានការកំណត់គោលដៅមួយឱ្យបាន ច្បាស់លាស់ និងត្រូវខំប្រឹងសិក្សារៀនសូត្រ ដើម្បីបង្កើនសមត្ថភាព ស្របតាមតម្រូវការទីផ្សារការងារ។ លោកបាន បញ្ជាក់ថា តម្លៃនៃការខិតខំប្រឹងប្រែង គឺមួលធនមួយដ៏សំខាន់ ក្នុងការអភិវឌ្ឃខ្លូន៕
អត្ថបទ៖ ផល ធារិត



-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត