Connect with us

ព័ត៌មានជាតិ

​រដ្ឋាភិបាលចំណាយថវិកា ៨០ ម៉ឺនដុល្លារ ​អូសភ្លើងឱ្យពលរដ្ឋ ៣ ឃុំ ក្នុងស្រុកថ្មបាំង​

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជានឹងជំរុញការតបណ្ដាញប្រព័ន្ធភ្លើងដល់ប្រជាពលរដ្ឋចំនួន ៣ ឃុំ រួមមានឃុំ​តាទៃលើ ឃុំជំនាប់ និងឃុំប្រឡាយ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង​ដែលចំណាយថវិកា ៨០ ម៉ឺនដុល្លារ ​ចម្ងាយ ៣៣ គីឡូម៉ែត្រ​ ដើម្បីរុញភ្លើងឱ្យដល់ផ្ទះប្រជាពលរដ្ឋក្នុងពេលឆាប់ៗ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេចធិបតី ហ៊ុន ម៉ាណែត ​មានប្រសាសន៍នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះថា ការគិតគូផលប៉ះពាល់ត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានទទួលផល ហើយប្រជាពលរដ្ឋយល់ថា ផលដែលទទួលបានេះ នឹងជួយដល់ពួកគាត់ដើម្បីអភិវឌ្ឍ មិនមែនឱ្យក្រុមហ៊ុនចំណេញទេ។

​សម្ដេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍ថា៖«ខ្ញុំគិតថា ប្រហែលប្រជាពលរដ្ឋតាទៃលើ ឃើញអ្នកឬស្សីជ្រុំបានភ្លើង ហើយគាត់អាចប្រៀបធៀបបានថា​តើ បើយើងចង់រីកចម្រើនក្នុងភូមិ​ ឃុំ របស់យើង ​មានលទ្ធភាពធ្វើអាជីវកម្មក្នុងគ្រួសារ ឬមួយសុំឱ្យមានភ្លើងសម្រាប់​កូនរៀន​ពេលយប់ហ្នឹង ​យើងត្រូវការភ្លើងអគ្គិសនីដែលអាចផ្គត់ផ្គង់បាន២៤ ម៉ោង​តម្លៃថោក ហើយយើង​បានសាកល្បងហើយ ប្រើសូឡាតូចៗ ឬម៉ាស៊ីនតូចៗចាក់ប្រេង ដើម្បីបញ្ឆេះប្រៀបធៀប​ជាមួយ​អ្នក​មានភ្លើង»។

តាមផែនការ ការរាយបង្គោលភ្លើងធ្វើរួចហើយនៅតខ្សែដែលគ្រោងបញ្ចប់នៅខែមករា ឆ្នាំ ២០២៤ ខាងមុខ ដូច្នេះ ២ ខែទៀតបានភ្លើងហើយនៅក្នុងឃុំតាតៃលើ ខណៈសម្ដេច ហ៊ុន ម៉ាណែតជំរុញឱ្យបង្ហើយក្នុងឃុំទាំង ៣ ត្រឹមខែកុម្ភៈ ឆ្នាំ ២០២៤ កុំឱ្យប្រជាពលរដ្ឋរង់ចាំយូរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម