Connect with us

KPT+

ហេតុអ្វីបានជាខេត្តកំពត ក្លាយជាតំបន់ទាក់ទាញទេសចរណ៍ រាល់ចុងសប្តាហ៍?

បានផុស

នៅ

មិនចាញ់ខេត្តទេសចរណ៍ដទៃឡើយ កំពត ជាកន្លែងប្រមូលផ្តុំនៃរមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានកែច្នែ និងការកម្សាន្តជាច្រើនទៀត ហើយខេត្តទេសចរណ៍មួយនេះ តែងតែមានទេសចរជាតិ-អន្តរជាតិ មកកម្សាន្ត រៀងរាល់ចុងសប្តាហ៍ មិនដែលដាច់ ពិសេសសម្រាប់ឱកាសបុណ្យជាតិម្តងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ទំនប់ម្លិច

បើនិយាយពីតំបន់រមណីយដ្ឋានធម្មជាតិ កំពតជាទឹកដីដែលពោពេញដោយតំបន់ទឹកធ្លាក់ ទឹកឈូ ឧទ្យាន និងដងព្រែក​​​
ដូចជា៖

១. សម្រាប់ដំណើរកម្សាន្តតំបន់ភ្នំ៖
_ រមណីយដ្ឋាន ឋានសួគ៌បូកគោ
ឋានសួគ៌បូកគោ ជាតំបន់រមណីយដ្ឋានដ៏ល្បីមួយប្រចាំខេត្តកំពត។ នៅលើខ្នងភ្នំដ៏ធំនេះ មានកន្លែងកម្សាន្តជាច្រើន ដែលយើងអាចកម្សាន្តទឹកធ្លាក់ គយគន់ទេសភាពបឹង ជ្រលងភ្នំ និងសំណង់ចាស់ៗ។ នៅអំឡុងខែនេះ លើខ្នងភ្នំ នឹងមានទិដ្ឋភាព​អព៌ផ្សែងដូចបានឡើងឋានសួគ៌ ពិសេសនៅពេលព្រឹកព្រលឹម ដែលអាកាសធាតុត្រជាក់ខ្លាំង។

_ រមណីយដ្ឋាន ភ្នំកំពង់ត្រាច
ទីនេះជាភ្នំតូចមួយ តែទាក់ទាញ ដោយសារតែក្នុងមានរូងភ្នំ ជាចំណុចសំខាន់ដែលអ្នកទេសចរ ចង់ទៅទស្សនាខ្លាំង បំផុត។

_ រមណីយដ្ឋានភ្នំកូនសត្វ – ទំនប់ប្រទាក់ក្រឡា
ស្តាលីងរីជ រីហ្សត ឬ ភ្នំកូនសត្វ គឺជារីហ្សត ក៏ដូចជារមណីយដ្ឋានមួយសម្រាប់ភ្ញៀវទេសចរប្រាថ្នាភាពស្ងប់ស្ងាត់ ដែលមានចម្ងាយប្រមាណ៥២ គីឡូម៉ែត្រពីខេត្តកំពត នៅលើជើងភ្នំ ក្បែរទំបន់ដ៏ធំដែលហ៊ុំព័ទ្ធដោយភ្នំ។ នៅទីនេះ អាចសម្រាកលំហែកាយជាមួយនឹងការកុម្ម៉ង់អាហារ អង្គុយលេងលើខ្ចុះ គយគន់ទេសភាពបាន។

២. សម្រាប់ដំណើរកម្សាន្តតំបន់ទឹកធ្លាក់៖
_ ទឹកធ្លាក់ ៩ជាន់
ទឹកធ្លាក់៩ជាន់ មានទីតាំងស្ថិតនៅក្នុងភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ជាប់នឹងព្រំប្រទល់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ តំបន់ទឹកធ្លាក់នេះ មានទេសភាពស្អាត ទឹកធ្លាក់ជាថ្នាក់ៗ ដែលហ៊ុំព័ទ្ធដោយព្រៃឈើ ស្អាតពេកក្រៃ។

_ រមណីយដ្ឋាន ទឹកធ្លាក់តាដាសច្ចំ
រមណីយដ្ឋាននេះ មានឈ្មោះមួយទៀតហៅថា រមណីយដ្ឋានធម្មជាតិ កោះតាដា ដែលស្ថិតនៅឃុំស្នំប្រាំពីរ ស្រុកទឹកឈូ ខេត្តកំពត។ បើគិតពីទីរួមកំពតទៅដល់ទឹកធ្លាក់តាដាសច្ចំ គឺមានចម្ងាយប្រមាណ ១៧គីឡូម៉ែត្រ។

_ ទឹកធ្លាក់ឱម៉ាល់
រមណីយដ្ឋានទឹកធ្លាក់ឱម៉ាល់ ជាតំបន់ទេសចរណ៍ដ៏ស្រស់បំព្រងមួយ តែមិនសូវមានអ្នកទៅលេងប៉ុន្មានឡើយ ក៏ព្រោះតែផ្លូវចូលទឹកធ្លាក់មួយនេះ ជាផ្លូវភ្នំ រៀងពិបាកធ្វើដំណើរ ប៉ុន្តែយើងអាចប្រើមធ្យោបាយដោយកង់ ឬម៉ូតូបាន លើកលែងតែរថយន្ត។ រមណីយដ្ឋាននេះ មានទីតាំងស្ថិតនៅក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយប្រហែល ១១គីឡូម៉ែត្រ ពីទីរួមខេត្តកំពត ។

_ ទឹកធ្លាក់វាលពួច
ធ្វើដំណើរត្រឹមតែ ៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពត តាមវត្តវាលពួច ជិតជើងភ្នំបូកគោ និងបន្តដំណើរដោយ​ថ្មើរជើង ប្រមាណជិត ៣០នាទីទៀត យើងនឹងឃើញទឹកធ្លាក់វាលពួចយ៉ាងថ្លាឈ្វេង គួរឱ្យចង់លេងមួយនេះ។

_ ទឹកធ្លាក់អន្លង់ធំ
រមណីយដ្ឋានទឹកធ្លាក់មួយនេះ មានទេសភាពស្រស់ស្អាត ជារមណីយដ្ឋានដែលមានលក់ម្ហូបអាហារគ្រប់មុខ និងកន្លែងជួលសម្រាប់អង្គុយលេងផងដែរ ដែលស្ថិតនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយប្រហែល ៣២គីឡូម៉ែត្រ ពីរង្វង់មូលធុរេន។

khmer place

៣. ដងព្រែកកំពត
ដងព្រែកកំពត ជាកន្លែងប្រជុំជនដ៏ទាក់ទាញបំផុត របស់ខេត្តមួយនេះ ដោយសារនៅតាមបណ្តោយដងព្រែក មានរីសត និងរមណីយដ្ឋានកែច្នៃច្រើនរាប់មិនអស់ ក៏ដូចឆ្នេរដែលរដ្ឋបាលខេត្តទើបបង្កើតឱ្យចេញជារូបរាង ថ្មីៗនេះផងដែរ។ ក្រៅពីាការកម្សាន្តតាមដងព្រែក ទេសចរនៅអាចសប្បាយបានពេញមួយថ្ងៃ ពីព្រឹកទល់យប់ ក្នុងទីប្រជុំជនដ៏សុីវិល័យ នៃខេត្តកំពតបានផងដែរ។

៤. សហគមន៍ត្រពាំងសង្កែ
ទីនេះ ក៏ជាកន្លែងទាក់ទាញមួយផងដែរ សម្រាប់ការស្នាក់នៅ និងសម្រាកលំហែកាយបែបស្ងប់ស្ងាត់ ជាមួយនឹងព្រៃលិចទឹកធម្មជាតិដ៏ស្រស់បំព្រង។

ក្រៅពីតំបន់ទេសចរណ៍ដ៏ទាក់ទាញខាងលើ ហេតុផលសំខាន់មួយទៀត ដែលធ្វើឱ្យកំពតក្លាយជាជម្រើសទី១ សម្រាប់ទេសចរនៅរៀងរាល់ចុងសប្តាហ៍ ក៏ព្រោះខេត្តនេះ មានចម្ងាយតែប្រមាណ ១៥០គីឡូម៉ែត្រពីភ្នំពេញប៉ុណ្ណោះ ហើយជាធម្មតា បើសិនជាលោកអ្នកធ្វើដំណើរទៅកាន់ខេត្តកំពត នឹងសង្កេតឃើញថា ទេសចរភាគច្រើនដែលទៅកាន់ ទីនោះ ច្រើនតែជាអ្នករស់នៅទីក្រុងភ្នំពេញតែម្តង។ ក្រៅពីភ្នំពេញ ខេត្តនេះក៏មានវត្តមានទេសចរខេត្តជាប់ព្រំប្រទល់ ២ទៀត ដូចជាកំពង់ស្ពឺ និងតាកែវ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ សន្និសីទសេដ្ឋកិច្ចការងារថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងផ្តល់ធាតុចូលសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាស្ថាន NPIC ផ្ដល់​ជំនាញ​ខាង​អគ្គិសនី​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ ដើម្បី​ឆ្លើយតប​តាម​តម្រូវការទីការងារលើសកលលោក

កីឡា២ ម៉ោង មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ៤ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចូលរួមរៀបចំការប្រគំតន្ត្រីដ៏ធំអស្ចារ្យ និងប្រដាល់គុនខ្មែរ ដើម្បីអបអរសាទរបុណ្យសមុទ្រ លើកទី១១ រយៈពេល៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍១៥ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម