កីឡា
Erik Ten Hag មិនបន្ទោស Onana បន្ទាប់ពីបង្កកំហុសរបូតគ្រាប់បាល់
ការប្រកួតសន្សំពិន្ទុក្នុងពូលពាន UEFA Champion League កាលពីយប់មិញក្រុមបិសាចក្រហម Manchester United បានត្រឹមស្មើគ្នា ៣-៣ ជាមួយក្រុមម្ចាស់ផ្ទះ Galatasaray ដែលធ្វើឲ្យក្រុមទាំងពីរចែកគ្នាម្នាក់១ពិន្ទុម្នាក់។

លោក Erik ten Hag អ្នកចាត់ការរបស់ក្រុម Manchester United មានការសោកស្ដាយយ៉ាងខ្លាំងចំពោះគ្រាប់បាល់ចំនួន២គ្រាប់ដែល អ្នកចាំទីAndré Onana ធ្វើមិនបានល្អទល់ក្រុម Galatasaray ប៉ុន្តែលោកបានបដិសេធទម្លាក់កំហុសលើអ្នកចាំទី Onana ទោះមានកំហុស២លើក។

លោក Erik ten Hag បានលើកឡើងថា ៖«នេះមិនមែនជារឿងត្រូវដាក់បន្ទុកលើបុគ្គលណាម្នាក់ទេ។ ចំពោះកំហុសបុគ្គលម្នាក់ៗនៅក្នុងកីឡាបាល់ទាត់តែងកើតមានដូចគ្នា។ អ្នកទទួលខុសត្រូវ តែវាគឺជារឿងដែលក្រុមទាំងមូលត្រូវទទួលខុសត្រូវផងដែរ។ យើងបានស៊ុតបាល់បញ្ចូលទី២គ្រាប់យ៉ាងលឿន។ បើនិយាយពីចំណុចល្អមួយនៅពេលយើងនាំមុខ ២-០ ហើយយើងព្បាយាមគ្រប់គ្រងការប្រកួតទាំងមូលបានយ៉ាងល្អ។ វាមិនមែនជារឿងងាយស្រួលនោះទេ នៅពេលយើងផ្តល់បាល់ហ្វ្រីឃីក ហើយយើងត្រូវការពារការស៊ុតបាល់ពិន័យហ្វ្រីឃីកពីកីឡាករដែលមានជំនាញហ្វ្រីឃីក។ គុណភាពរបស់កីឡាករ Hakim Ziyech ខ្ញុំដឹងច្បាស់គឺអស្ចារ្យណាស់»។

៣គ្រាប់របស់ក្រុម Man Utd រកបានដោយកីឡាករ៣រូបផ្សេងគ្នាគឺកីឡាករ Alejandro Garnacho, Bruno Fernandes និង Scott McTominay ប៉ុន្តែលទ្ធផលបានត្រឹមស្មើគ្នាក្រោយពីអ្នកទីកីឡាករ Onana សង្គ្រោះបាល់ស៊ុតពិន័យហ្វ្រីឃីក មិនបានល្អចំនួន២គ្រាប់របស់កីឡាករ Hakim Ziyech។

ខ្សែបម្រើ Bruno Fernandes បាននិយាយថា៖«ពួកយើងបានរបូតគ្រាប់យ៉ាងអាក្រក់បំផុត។ ពួកយើងមានឱកាសច្រើន ហើយក្នុងនោះក៏មានឱកាសជាច្រើនក្នុងការរកគ្រាប់បាល់បន្ថែមទៀត។ ពួកយើងគ្រប់គ្រងការប្រកួតទាំងមូលបានល្អយ៉ាងល្អ។ វាមិនមែនជាការប្រកួតដំបូងដែលយើងជួបរឿងបែបនេះទេ។ សូម្បីតែការប្រកួតទីក្រុង Copenhagen យើងបាននាំមុខ ៣-២ យើងគួរតែមានភាពឆ្លាតវៃគ្រប់គ្រាន់ និងគ្រប់គ្រងការប្រកួតឱ្យកាន់តែប្រសើរជាងនេះ»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ theguardian

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ