Connect with us

ព័ត៌មានជាតិ

ដើមកន្ទ្រាងបាយ ស អាចរកចំណូលផ្គត់ផ្គង់គ្រួសារ​កសិករមួយផ្នែកធំ

បានផុស

នៅ

ដើមកន្ទ្រាងបាយ ស ឬហៅម្យ៉ាងទៀតថា “ដើមស្មៅអំបោស” ដែលដើមស្មៅប្រភេទនេះ បើតាមចាស់បុរាណ ពួកគាត់យកធ្វើជាឱសថបុរាណយ៉ាងមានប្រសិទ្ធភាពសម្រាប់រោគស្ត្រី និងបុរស ដោយមានការផ្សំឡើងជាមួយរុក្ខជាតិផ្សេងៗ ហើយបូកជាមួយដើមស្មៅប្រភេទខាងលើនេះ ដែលមាន២ប្រភេទ គឺញុី និងឈ្មោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើមកន្ទ្រាងបាយ ស នៅតាមទីផ្សារក្នុងក្រុងមួយចំនួន ក៏គេសង្កេតឃើញជាអំបោស ដាក់លក់ផងដែរ តែការដាក់លក់​ក៏មិនបានយូរដែរ ព្រោះតែតម្រូវការអ្នកប្រើប្រាស់ច្រើនគួរសម ខណះប្រជាកសិករមិនសូវចាប់អារម្មណ៍ហើយក៏ពុំសូវមា​ន​ដុះច្រើដែរ គឺតាមតំបន់តែប៉ុណ្ណោះ។

នៅលើទំហំដីប្រមាណជាង២រ៉ៃ ស្ថិតនៅភូមិប៉ៃឡាំ ឃុំចែងមាជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង អ្នកស្រី ផូ ថា វ័យ ៧២ឆ្នាំ រួមជាមួយកូនស្រីឈ្មោះ ចាន់ ធឿន វ័យ៣៧ឆ្នាំ ពួកគាត់បានរក្សាទុកដើមកន្ទ្រាងបាយ ស នេះ ដោយមិនបានដាំដំណាំកសិកម្មអ្វីផ្សេងនោះទេ ដើម្បីរក្សាទុកធ្វើជាអំបោសលក់ ដោយបានចំណូលថវិកាបានយ៉ាងប្រសើរមួយផ្នែកធំ សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ហើយក៏បានសល់ខ្លះៗទៀតសម្រាប់សន្សំឲ្យកូនរៀនសូត្រផងដែរ។

អ្នកស្រីបញ្ជាក់ថា ក្នុងមួយថ្ងៃអ្នកស្រីទាំង២នាក់បានចងធ្វើជាអំបោសបានចន្លោះពី១០០-១៥០អំបោស ហើយតម្លៃអំបោស១ បើម៉ូយមកលើកដល់កន្លែងតម្លៃ១០០០រៀល តែបើអ្នកស្រីដឹកយកទៅលក់នៅទីផ្សារដោយខ្លួនឯង អំបោស​១លក់បានក្នុងតម្លៃ២៥០០រៀល។ អ្នកស្រីមិនបានប្រាប់អំពីចំណូលនោះទេ ដោយគ្រាន់តែបញ្ជាក់ថា ជីវភាពអ្នកស្រី និងកូនអ្នកស្រី បានល្អប្រសើជាងដំណាំកសិកម្មផ្សេងៗដូចជា ផ្លែល្ហុង ផ្លែម្ទេស និងផ្លែត្រប់ពុតញង ខណះដើមកន្ទ្រាងបាយ ស នេះ បានដុះជាបន្តបន្ទាប់រហូតដោយមិនមានការថែទាំអ្វីទាំងអស់។

អ្នកស្រីបន្តថា នៅលើដីផ្សេងរបស់អ្នកស្រីដែលបានដាំដំណាំផ្សេងៗនោះ អ្នកស្រីនឹងបន្តពូជដើមកន្ទ្រាងបាយ ស នេះបន្ថែមលើទំហំជាង២រ៉ៃបន្តទៀត ដោយសារតែតម្រូវការអ្នកប្រើប្រាស់អំបោសល្អគួរសម ហើយដើមស្មៅនេះមិនចំណាយកម្លាំងថែទាំ ឬថ្លៃជីបំប៉ននោះទេ គឺចំណាយតែកម្លាំងកាប់ និងចងជាអំបោសឲ្យម៉ូយតែប៉ុណ្ណោះ។ «កាលពីមុនខ្ញុំគិតថា ជួលឲ្យគេភ្ជួរចោល តែដល់ពេលខ្ញុំសាកល្បងកាប់ចងជាអំបោសដឹកទៅលក់នៅក្រុងបាត់ដំបង មិនបាន១ម៉ោងផងគេមកទិញអស់ដោយអំបោសមួយលក់បាន២៥០០រៀល រហូតមានម៉ូយចង់លើកលក់បន្តថែមទៀត ទើបខ្ញុំរក្សាវាទុកលើទំហំដីជាង២រ៉ៃតែម្តងទៅ»។ «ខ្ញុំសប្បាយចិត្តខ្លាំង ដែលគេរាល់គ្នាមិនចាប់អារម្មណ៍ ហើយបច្ចុប្បន្នដើមស្មៅមួយនេះ គឺជាប្រភពមួយដែលបានផ្តល់ប្រាក់ខែសម្រាប់គ្រួសារខ្ញុំ និងកូនបានយ៉ាងសមរម្យ ហើយខ្ញុំនឹងបន្តដាំដុះបន្ថែមទៀត តាមរយះគ្រាប់ពូជវា ដើម្បីតម្រូវតាមម៉ូយកម្មង់»៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

Sokha Hotels

ព័ត៌មានពេញនិយម