ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន សម្តែងការគោរពដឹងគុណដល់គំរូវីរភាពនារីដែលបានចូលរួមក្នុងការរំដោះជាតិ មាតុភូមិ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានសម្តែងការគោរពដឹងគុណដល់គំរូវីរភាពនារីដែលបានចូលរួមក្នុងការរំដោះជាតិ មាតុភូមិ នាសម័យសង្គ្រាមដោយហ៊ានប្តូរសាច់ស្រស់ ឈាមស្រស់ និងអាយុជីវិតទៀតផង។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តន៍ជនជានារី នៃសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដែលមានស្នាដៃ និងអបអរសាទរក្នុងឱកាសខួបលើកទី៤៥ ថ្ងៃបង្កើតសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារឡឺប្រេស៊ីដង់។
សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ខាងមុខនេះ គឺជាថ្ងៃកំណើតរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ហើយក៏ជាថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាផងដែរ។ សមាគមនារីកម្ពុជា បានចាប់កំណើតឡើងក្នុងកាលៈទេសៈដែលប្រទេសជាតិជួប នូវគ្រោះអាសន្នដែលបង្កឡើងដោយ របបប្រល័យពូជសាសន៍។ សមាគមនារីក៏បានបំផុសបងប្អូននារីគ្រប់ ស្រទាប់វណ្ណៈ ជាកសិករ កម្មករ បញ្ញវន្ត ជនជាតិភាគតិច រួមគ្នាជាកម្លាំងដ៏ខ្លាំងក្លាគាំទ្រ និងអនុវត្តគោលការណ៍ ១១ ខ របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ និងនាំមកនូវមហាជ័យជំនះជាប្រវត្តិសាស្ត្រ នាថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា សមាគមនារីបានចូលរួមធ្វើសកម្មភាពយ៉ាងអង់អាចក្លាហានប្រកបដោយវីរភាព និងឆន្ទៈមោះមុត ដើម្បីរំដោះជាតិ មាតុភូមិ និងប្រជាជនឲ្យផុតពីរបបប្រល័យពូជសាសន៍ដ៏កំណាចឃោរឃៅ បានចលនាប្រជាជន និងនារីគ្រប់លំដាប់ថ្នាក់ និងបំពេញភារកិច្ចសំខាន់ៗជាប្រវត្តិសាស្ត្រប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈតស៊ូ លះបង់ ជម្នះគ្រប់ឧបសគ្គដោយមិនគិតពីការលំបាកនឿយហត់ ដើម្បីចូលរួមចំណែកស្តារ ការពារ និងកសាងមាតុភូមិកម្ពុជា ដែលរងការបំផ្លិចបំផ្លាញដោយរបបប្រល័យពូជសាសន៍ប៉ុលពត តាំងពីចំណុចសូន្យរហូតដល់មានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន និងនៅតែបន្តរួមគ្នាធ្វើសកម្មភាពដើម្បីសម្រេចឲ្យបាននូវគោលនយោបាយ របស់បក្ស និងរាជរដ្ឋាភិបាលដែលបានដាក់ចេញនៅគ្រប់អាណត្តិ និងគ្រប់ដំណាក់កាល។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានគោរព និងដឹងគុណដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់យុទ្ធនារី និងសូមលំឱនកាយគោរពដល់វិញ្ញាណក្ខន្ធរបស់យុទ្ធនារី និងបងប្អូននារីទាំងអស់ដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ និងសូមបួងសួងដួងវិញ្ញាណក្ខន្ធពួកគាត់បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ លើសពីនេះ សម្តេច ក៏បានអរគុណចំពោះបងប្អូននារីដែលជាអតីតថ្នាក់ដឹកនាំសមាគមនារី និងនិវត្តន៍ជនទាំងអស់ដែលក្នុងមួយជីវិតនេះបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីផលប្រយោជន៍និងវឌ្ឍនភាពរបស់ស្ត្រី និងសូមចូលរួមអបអរសាទរ និងគោរពដឹងគុណចំពោះបងប្អូននារីដែលកំពុងបម្រើការងារនៅគ្រប់វិស័យ គ្រប់លំដាប់ថ្នាក់ទាំងស្ថាប័នរដ្ឋនិងឯកជនទាំងអស់ដែលបានខិតខំប្រឹងប្រែងមិនខ្លាចការលំបាកនឿយហត់បង្កើតនូវសមិទ្ធផល ថ្មីៗល្អៗជាច្រើនឥតគណនា ដើម្បីវឌ្ឍនភាពរបស់មាតុភូមិកម្ពុជា។
ជាចុងក្រោយ សមាសភាពដែលបានអញ្ជើញចូលរួមក្នុងថ្ងៃនេះចំនួនជិត ១០០ នាក់ បានទទួលនូវ ថវិកា សំពត់សឹង ១ ក្រមា ១ និងរៀបចំទទួលទានអាហារសាមគ្គីរួមគ្នា៕
អត្ថបទ ៖ វិមាន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់