ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាឱ្យបង្កើនការដាក់ពិន័យអ្នកស្រវឹងស្រាបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍
អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានបញ្ជាឱ្យបង្កើនការដាក់ពិន័យឱ្យធ្ងន់ធ្ងរបន្ថែមទៀត ចំពោះអ្នកស្រវឹង បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សរបួស និងស្លាប់បាត់បង់ជីវិត។
ថ្លែងបើកកម្មវិធីផ្សព្វផ្សាយ ផែនការជាតិទសវត្ស សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ នៅទីស្ដីការក្រសួង លោកអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា បច្ចុប្បន្ននេះ ការសេពគ្រឿងស្រវឹងកាន់តែមានភាពទូលំទូលាយ ដូចនេះសូមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិនិត្យដាក់ពិន័យអ្នកស្រវឹង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយធ្វើឱ្យមានអ្នកបាត់បង់ជីវិត ដែលបញ្ហាចរាចរណ៍នេះ បើមានឆន្ទះទាំងអស់គ្នា គឺនឹងទទួលបានលទ្ធផលល្អ ដូចបញ្ហាជំងឺអេដស៍ និងបញ្ហាគ្រោះថ្នាក់ដោយសារគ្រាប់មីន។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីនគរបាលចរាចរណ៍ នៅទូទាំងប្រទេស ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ត្រូវចល័តទីតាំងអនុវត្តច្បាប់ចរាចរណ៍ មិនត្រូវធ្វើនៅទីតាំងដដែលៗ អាចបង្កការរំខានដល់ការប្រកបអាជីវកម្មរបស់ពលរដ្ឋនៅក្បែរនោះ ហើយក៏ត្រូវពិនិត្យមើលចំពោះក្រុមបើកបរម៉ូតូដឹកចំណីអាហារអនឡាញ តែងតែបង្កការរំខានដល់អ្នកបើកបរដ៏ទៃទៀត ហើយត្រូវអនុវត្តច្បាប់នូវរាល់ពេលឃើញពួកគេប្រព្រឹត្តិល្មើសច្បាប់ចរាចរណ៍ ឱ្យដូចពលរដ្ឋផ្សេងៗ។
លោករដ្ឋមន្ត្រី ក៏បានស្នើដល់ ស្នងការរាជធានី-ខេត្ត ត្រូវមានវិធានត្រួតពិនិត្យ ទៅលើការបិទកញ្ចក់ខ្មៅរថយន្ត ការដាក់វាំងននបាំងភ្នែកអ្នកបើកបរ ជាពិសេសរថយន្តដឹកទំនិញធំៗ ឬការបិទអ្វីផ្សេងៗដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ឬមិនអាចគ្រប់គ្រងមើលស្ថានភាពផ្លូវបានច្បាស់លាស់។
គួរបញ្ជាក់ថា គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២៣ នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបណ្ដាលឱ្យមានមនុស្សស្លាប់ជាង ១ ៤០០ នាក់ ហើយគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងដោយសារការបើកបរលឿនលើសល្បឿនកំណត់, បើកបរមិនប្រកាន់ស្តាំ, វ៉ាជែងគ្រោះថ្នាក់, បត់គ្រោះថ្នាក់, មិនគោរពសិទ្ធិ និងបើកបរក្នុងស្ថានភាពស្រវឹង ជាដើម៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ