ព័ត៌មានជាតិ
NEA រៀបចំវេទិកាការងារដល់មូលដ្ឋានក្នុងស្រុកឈូក ខេត្តកំពតដោយផ្តល់ឱកាសការងារជាង ៦ ពាន់កន្លែងដល់ប្រជាពលរដ្ឋ
មជ្ឈមណ្ឌលការងារខេត្តកំពត របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តកំពត និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង គាំទ្រដោយអង្គការអន្តរជាតិខាងការងារ(ILO) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំវេទិកាការងារនូវមូលដ្ឋានក្នុងស្រុកឈូក នៃខេត្តកំពត ដោយនាំយកក្រុមហ៊ុន រោចក្រ សហគ្រាសធំៗចំនួន៤ ជាមួយនឹងឱកាសការងារសរុបជាង ៦ ០០០ កន្លែង ដើម្បីផ្តល់ជូនយុវជន និងប្រជាពលរដ្ឋទូទៅដែលកំពុងស្វែងរកការងារធ្វើ។ បងប្អូនប្រជាពលរដ្ឋប្រមាណ ៥០០នាក់ បានចូលរួមក្នុងវេទិកាការងារ និងបានដាក់ពាក្យ សម្ភាសការងារភ្លាមៗតែម្តងជាមួយតំណាងក្រុមហ៊ុន និងរោចក្រទាំងបួន!
លោក នាក់ សុវណ្ណារី អភិបាលស្រុកឈូក ខេត្តកំពត បានលើកឡើងថា វេទិកាជ្រើសរើសកម្លាំងពលកម្មដល់មូលដ្ឋានបែបនេះ គឺពិតជាមានតម្លៃខ្លាំងណាស់ព្រោះបានជួយប្រជាពលរដ្ឋឱ្យមានឱកាសបានដឹងពីព័ត៌មានការងារក្នុងប្រទេស ហើយមួយទៀតអាចជួយឱ្យពួកគាត់បានជួបជាមួយនឹងក្រុមហ៊ុនដោយផ្ទាល់ផងដែរ។ លោកបញ្ជាក់បន្ថែមថា វេទិកាការងារនេះរួមចំណែកកាត់បន្ថយអត្រាគ្មានការងារធ្វើនៅមូលដ្ឋាន និងជួយបំពេញតម្រូវការដល់ប្រជាពលរដ្ឋដែលមានតម្រូវការស្វែងរកការងារជាចាំបាច់។
លោកអភិបាលស្រុក បានថ្លែងអំណរគុណចំពោះ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានរៀបចំវេទិកាការងារនេះឡើង និងស្នើឱ្យមានការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ ឱ្យបានញឹកញាប់ដើម្បីជួយដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានស្រុកឈូកនេះតែម្តងឲ្យមានភាពងាយស្រួលក្នុងការទទួលបានការងារធ្វើសមរម្យនៅក្នុងប្រទេស។
លោកស្រី ហាយ រ៉ង មន្ត្រីជ្រើសរើសបុគ្គលិក ក្រុមហ៊ុនប្រតិបត្តិឥណទានជនបទ អេអិល លើកឡើងថា វេទិកានេះ គឺពិតជាមានអត្ថន័យខ្លាំងណាស់សម្រាប់ទាំងខាងក្រុមហ៊ុន ក៏ដូចជាប្រជាពលរដ្ឋដែលចង់ស្វែងរកការងារធ្វើ ពោលគឺឱ្យពួកយើងបានជួបគ្នានៅមួយកន្លែងដោយងាយស្រួលដើម្បីដាក់ពាក្យ និងសម្ភាសភ្លាមៗតែម្តង។ សម្រាប់ អេអិល បាននាំយកឱកាសការងាររាប់រយកកន្លែង និងជាច្រើនតួនាទី មកចូលរួមក្នុងវេទិកាការងារថ្ងៃនេះផងដែរ។
លោកស្រី មឿន សុខុន ជាប្រជាពលរដ្ឋមកពីភូមិស្រង៉ែ ឃុំបឹងនិមល ស្រុកឈូក លើកឡើងថា លោកស្រី ពិតជាសប្បាយចិត្តណាស់ដែលក្រសួងការងារបានរៀបចំវេទិកាការងារថ្ងៃនេះឡើង។ លោកស្រី សូមអរគុណចំពោះ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមរយៈ ការជួយស្វែងរកការងារឱ្យដល់ប្រជាពលរដ្ឋធ្វើដល់មូលដ្ឋាន។
សម្រាប់វេទិកាការងារស្តីពី ឱកាសការងារ និងជ្រើសរើសកម្លាំងពលកម្ម មានក្រុមហ៊ុន រោចក្រ សហគ្រាសធំៗ៤ នោះរួមមាន៖ រោងចក្រ តារាល អីនធើនេសីនណល ឯក , ក្រុមហ៊ុន ប្រតិបត្តិឥណទានជនបទអេអិល.ស៊ី.ភី.អិល ហ្វាយនែន ម.ក, ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៏ អ៊ិនសួរេន ម.ក និងក្រុមហ៊ុន អេ អាយ អេ អ៊ិនសួរេន ម.ក ដែលផ្តល់ឱកាសការងារសរុបជាង ៦ ០០០ កន្លែង។
សូមជម្រាបថា ក្រៅពីផ្តល់ឱកាសការងារភ្លាមៗនៅនឹងកន្លែង វេទិកាការងារនៅស្រុកឈូកនេះ ក៏មានការទទួលចុះឈ្មោះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ផងដែរ។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ឬចង់ចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦៧៨៦៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា