ព័ត៌មានជាតិ
ប្រអប់ទទួលពាក្យបណ្ដឹង ត្រូវបានដាក់នៅមុខនាយកដ្ឋានលិខិតឆ្លងដែន និងនាយកដ្ឋានអត្តសញ្ញាណប័ណ្ណ
ប្រអប់សំបុត្រសេវាអត្តសញ្ញាណកម្ម ត្រូវបានបើក និងដាក់ថ្មីនៅមុខក្លោងទ្វារចេញ-ចូលនៃនាយកដ្ឋានលិខិតឆ្លងដែន និងនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីទទួលបាននូវមតិ យោបល់ ឬពាក្យបណ្តឹងផ្សេងៗពីប្រជាពលរដ្ឋ ដែលមកទទួលសេវា ហើយដោះស្រាយប្រកបដោយប្រសិទ្ធភាព។

ការចុះបើក និងដាក់ប្រអប់សំបុត្រទទួលមតិ យោបល់ និងពាក្យបណ្ដឹងពេលនេះ អនុវត្តតាមគោលការណ៍ណែនាំរបស់លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សំដៅពង្រឹងការងារផ្តល់សេវា ក៏ដូចជាទទួលបាននូវមតិយោបល់ ឬពាក្យបណ្តឹងផ្សេងៗពីពលរដ្ឋដែលមកទទួលសេវា ដើម្បីយកមកដោះស្រាយប្រកបដោយប្រសិទ្ធភាព។

ដោយទទួលបានគោលការណ៍ណែនាំនេះ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័សនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំក្រុមការងារ សហការជាមួយនាយកដ្ឋានលិខិតឆ្លងដែន និងនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចុះ បើក និងប្តូរដាក់ប្រអប់សំបុត្រសេវាអត្តសញ្ញាណកម្ម ដើម្បីទទួលមតិ យោបល់ និងពាក្យបណ្តឹងផ្សេងៗ ដោយភ្ជាប់ជាមួយលេខទូរស័ព្ទប្រចាំការសម្រាប់ទំនាក់ទំនងនៅទីតាំងមុខក្លោងទ្វារចេញ-ចូលនៃនាយកដ្ឋានទាំងពីរ។

ប្រអប់សំបុត្រសេវាអត្តសញ្ញាណកម្មនេះ នឹងទទួលយកនូវរាល់មតិ យោបល់ ពាក្យបណ្តឹងទាំងអស់របស់ប្រជាពលរដ្ឋ ដើម្បីពិនិត្យដោះស្រាយ និងរាយការណ៍ជូនថ្នាក់ដឹកនាំបានជ្រាប ដែលយន្តការនេះ បន្ថែមពីលើយន្តការដែលកំពុងអនុវត្តជាប្រចាំថ្ងៃរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានមន្ត្រីប្រចាំការរង់ចាំទទួលដោះស្រាយ តាមរយៈ App កម្មវិធី GDI eservices លេខទូរស័ព្ទប្រចាំការ ១២៧១ / ០១៧ ៨៩៨ ៩១៥ ឬ ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត