Connect with us

សេចក្ដីជូនដំណឹង

សិស្សមានជីវភាពខ្សត់ខ្សោយ និងធ្លាក់បាក់ឌុប និស្សិត រ៉ិន សុធីប ចែកបទពិសោធន៍ជីវិតឱកាសទទួលអាហារូបករណ៍ ១០០% (វីដេអូ)

បានផុស

នៅ

​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ឬ​បាក់​ឌុប ឆ្នាំ​២០២៣ ក្រសួង​អប់រំ​យុវជន និង​កីឡា បានប្រកាស​លទ្ធផល​រួចមកហើយ​កាល​ចុងខែ​វិច្ឆិកា​កន្លងទៅ ដោយ​សិស្ស​ជាច្រើន​កំពុង​អបអរសាទរ​ចំពោះ​លទ្ធផល​ជ័យជំនះ​របស់ខ្លួន ទន្ទឹមនឹងនេះ​ក៏មាន​សិស្ស​មួយចំនួនធំ​ទទួលបាន​លទ្ធផល​មិន​គាប់ប្រសើរ ឬ​ធ្លាក់​ការប្រឡង​នេះឯង​។​

​ជឿថា​មាន​សិស្ស​មួយចំនួន​កំពុង​តែមាន​អារម្មណ៍មិនល្អ​តូចចិត្ត​បាក់​ទឹកចិត្ត​ចំពោះ​លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ ហើយ​កំពុង​ជ្រើសរើស​ផ្លូវ​ដើរ​បន្ត​ទៅមុខ ហើយ​ក៏មាន​សិស្ស​មួយចំនួន​បោះបង់ចោល​តែម្តង​នូវ​វិញ្ញាសារ​ក្នុងនាម​ជា​សិស្ស​។ និស្សិត​កំពុង​សិក្សា​ថ្នាក់​ឆ្នាំ​ទី​៣​ម្នាក់​ដែល​ផ្តើម​ជីវិត​ក្នុង​ក្រុមគ្រួសារ​មាន​ជីវភាព​ខ្សត់ខ្សោយ ហើយ​គ្មាន​លទ្ធភាព​ក្នុងការ​បង់ថ្លៃ​សាលារៀន​នៅ​ភ្នំពេញ​ម្នាក់ ហើយ​ក្រោយមក​មានឱកាស​ប្រឡង​ជាប់​ទទួល​អាហារូបករណ៍​សិក្សា​ឥត​ថ្លៃ​ពី​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា អគ្គនាយក​ក្រុមហ៊ុន ហ្គា​ឡាក់​ស៊ីណាវ៉ាត្រា គ្រុប កញ្ញា រុ​ិ​ន សុ​ធីប បានចេញ​វីដេអូ​មក​ចែករំលែក​បទពិសោធន៍​ជីវិត បង្ហាញ​ដល់​ប្អូនៗ​សិស្ស​ដែល​ទើប​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​បាក់​ឌុប​មាន​ជីវភាព​ខ្សត់ខ្សោយ​  និង​ប្រឡង​ធ្លាក់ គួរតែ​មើល​វីដេអូ​នេះ​ឲ្យ​បាន​ចប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​និស្សិត​មកពី​ខេត្តសៀមរាប រុ​ិ​ន សុ​ធីប ដែល​ទទួលបាន​អាហារូបករណ៍​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ជំនា​ន់ទី​១ បាន​លើកឡើងថា ដឹងថា​ប្អូនៗ​ពិបាក​ក្នុងការ​សម្រេចចិត្ត​, ប្អូនៗ​កំពុងតែ​វិលវល់​, ប្អូនៗ​ខ្លះ​កំពុងតែ​បាក់​ទឹកចិត្ត ពេល​ប្រឡង​ធ្លាក់​, ប្អូនៗ​ខ្លះ​ក៏មាន សម្ពាធ​ក្នុង​គ្រួសារ ប្អូនៗ​ត្រូវ​ចាំ​ថា លើ​លោក​នេះ យើង​មាន​សម្ពាធ​ប៉ុណ្ណឹង មាន​អ្នកផ្សេង​មាន​សម្ពាធ​ជាង​យើង​ទៀត​។ សំខាន់​ដាច់ខាត​យើង​មិនគួរ​បោះបង់ចោល​ការសិក្សា​ឡើយ ទោះ​ប្រឡង​ធ្លាក់​ឬ​ជាប់​។​

​នៅក្នុង​វីដេអូ​ឃ្លី​បប្រមាណ ១៨​នាទី និស្សិត​រូបនេះ​បានបង្ហាញ​ពី​ការប្រឹងប្រែង​តស៊ូ​របស់​នាង ទាំង​ជា​ភាសា​អង់គ្លេស និង​មាន​ជា​ភាសា​ខ្មែរ​។ នាង​បាន​និយាយថា​៖ «​ខ្ញុំ​នឹង​ក្រុម​មិត្ត​និស្សិត​ជាច្រើន​ដែល​ទទួល​អាហារូបករណ៍​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា គឺ​ទទួល​ភាពកក់ក្ដៅ​ប្រៀបដូចជា​ឪពុក​ទី​ពីរ ទោះ​អ្នកឧកញ៉ា​មានការ​លំបាក​ប៉ុណ្ណា គាត់​តែងតែ​ផ្ដល់​ស្នាមញញឹម​និង​មើលថែ​ពួក​ខ្ញុំ​»​។​

​កញ្ញា រ៉ិន សុ​ធីប និយាយ​បន្តថា​៖ វិន័យ​- ការសេព​គប់ -​បទពិសោធន៍​អនុវត្ត​ការងារ​, បង់ថ្លៃ​សាលា 100% -​ថ្លៃ​ទឹក -​ថ្លៃ​ភ្លើង -​កន្លែង​ស្នាក់នៅ​-​អាហារ​ហូបចុក -​ប្រាក់ចំណូល​ប្រចាំខែ ប្អូនៗ​បញ្ចប់​បរិញ្ញាប័ត្រ អាច​បន្ត​យក​អនុបណ្ឌិត​និង​បណ្ឌិត បាន​ទៀត​។ នេះ​ជាកា​ពិត អ្នក​ដែល​អាច​តស៊ូ​គោរព​វិន័យ រៀន​ចប់​បរិញ្ញាប័ត្រ​ជាមួយ​អាហារូបករណ៍​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា 100%​និង​ទទួល​បានកា​ងា​ធ្វើ​។ ជាពិសេស​ទទួលបាន​ភា​ព​រឹងមាំ ទោះ​ចេញ​ធ្វើការ ឬ​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​  គឺមាន​ជំនាញ វិជ្ជាជីវៈ មាន​ភាពរឹងមាំ​រួមជាមួយ​បទពិសោធន៍​ជីវិត​ដ៏​ល្អ​។ បើ​ប្អូនៗ​មានការ​រៀប​ផែនការ​សិក្សា ខុសពី​ជីវភាព​យើង​  ប្រឈម​នឹង​រៀន​មិន​ចប់​ចង់​មិន​ចប់​ដើម​។​

​និស្សិត​ដែលមាន​វ័យ​២០​ឆ្នាំ​ស្តើង​រូបនេះ បានផ្តល់​យោបល់​ដល់​ប្អូនៗ​ដែលមាន​ជី​ភាព​ខ្សត់ខ្សោយ គួរ​ជ្រើសរើស​អាហារូបករណ៍​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បើទោះបី​ជាមាន​វិន័យ​តឹងរឹង​បន្តិច​នឿយហត់​ការ​ងារ​ខ្លះ តែ​កក់ក្ដៅ​, បង់ថ្លៃ​សាលា 100% -​ថ្លៃ​ទឹក -​ថ្លៃ​ភ្លើង -​កន្លែង​ស្នាក់នៅ​-​អាហារ​ហូបចុក -​ប្រាក់ចំណូល​ប្រចាំខែ​៕​

ទស្សនាវិដេអូខាងក្រោមនេះ ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ៣៤ នាទីutes មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ហុងកុងនឹងហាមឃាត់ការជក់បារីអេឡិច​ត្រូនិចនៅទីសាធារណៈនៅឆ្នាំ​២០២៦

ខណ្ឌចំការមន
សន្តិសុខសង្គម៥៦ នាទីutes មុន

ឃាត់ខ្លួនមុខសញ្ញាឆក់៣នាក់ ក្រោយធ្វើសកម្មភាពឆក់បានសម្រេចនៅខណ្ឌចំការមន

ជីវិតកម្សាន្ដ៥៨ នាទីutes មុន

បវរកញ្ញាវ័យក្មេងកម្ពុជា ៣រូប ទើបដណ្តើមមកុដ និងពានរង្វាន់ពីឆាកអន្តរជាតិ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម