ព័ត៌មានអន្ដរជាតិ
ឆ្នាំក្រោយ ថៃ រៀបចំពិធីបុណ្យសង្ក្រាន្ត មួយខែពេញ
ឆ្នាំ២០២៤ គណៈកម្មាធិការរដ្ឋាភិបាលថៃ នឹងប្រារព្ធពិធីបុណ្យ សង្ក្រាន្ត ពេញមួយខែមេសាតែម្តង ពោលគឺមិនរៀបចំត្រឹម៣ថ្ងៃដូចប្រពៃណីឡើយ ក្នុងគោលបំណង ធ្វើឲ្យប្រទេស ស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ពិភពលោកកំពូលទាំង១០ សម្រាប់ពិធីបុណ្យ។
មេដឹកនាំគណបក្សភឿថៃលោកស្រី Paetongtarn Shinawatra ដែលជាប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រថាមពលទន់ជាតិ បានប្រកាសផែនការនេះនៅថ្ងៃទី១ខែធ្នូ នៅលើទំព័រ Facebook របស់ខ្លួន។
លោកស្រីនិយាយថា ផែនការថាមពលទន់សម្រាប់ឆ្នាំ២០២៤ បានចាប់ផ្តើមហើយ ដោយមានអនុគណៈកម្មការចំនួន១២នៅទូទាំងឧស្សាហកម្មទាំង១១ បានស្នើសុំថវិកាដើម្បីជំរុញសេដ្ឋកិច្ចច្នៃប្រតិដ្ឋ។
លោកស្រីបន្តថា “ប្រធានបទដ៏គួរឲ្យរំភើបមួយទៀតដែលត្រូវបានពិភាក្សា គឺផែនការសម្រាប់ពិធីបុណ្យ សង្ក្រាន្ត នៅឆ្នាំក្រោយ។ សង្ក្រាន្តលើកក្រោយនឹងមិនដូចឆ្នាំមុនៗឡើយ ព្រោះយើងកំពុងរៀបចំព្រឹត្តិការណ៍ដ៏ធំ “បុណ្យលេងទឹកពិភពលោក និងបាតុភូតសង្ក្រាន្ត”។
សង្ក្រាន្តឆ្នាំ២០២៤ នឹងក្លាយជាព្រឹត្តិការណ៍លំដាប់ពិភពលោក ដែលប្រារព្ធមិនមែនត្រឹមតែរយៈពេលបីថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែគឺពេញមួយខែមេសាតែម្តង នៅក្នុងខេត្តទាំង៧៧ ទូទាំងប្រទេស។
ទោះបីជាយ៉ាងណាក៏ដោយ ពិធីបុណ្យធំគឺនៅតែធ្វើឡើងក្នុងអំឡុងពេល៣ថ្ងៃដដែល ខណៈថ្ងៃនៅសល់ក្នុងរយៈពេលមួយខែនេះ នឹងមានការរៀបចំពិធីវប្បធម៌ផ្សេងៗ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ខែវិច្ឆិកា គណៈកម្មាធិការបានជួបប្រជុំ និងសម្រេចកញ្ចប់ថវិកាចំនួន ៥.១៦ ពាន់លានបាត ដើម្បីលើកកម្ពស់ថាមពលទន់របស់ប្រទេសថៃ ដែលនឹងបង្កើតប្រាក់ចំណូលមកវិញសម្រាប់វិស័យទេសចរណ៍ និងឧស្សាហកម្មពាក់ព័ន្ធ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times, Bangkok Post
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន