សុខភាព
តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកផឹកទឹកដោះគោរមៀតក្តៅៗក្នុងរដូវរងាមុនចូលគេង?
ទឹកដោះគោរមៀត គឺជាភេសជ្ជៈដ៏ពេញនិយមរបស់មនុស្សជាច្រើន ដូច្នេះតើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកផឹកទឹកដោះគោរមៀតក្តៅៗ នៅល្ងាចក្នុងរដូវរងាមុនពេលចូលគេង?
ទឹកដោះគោរមៀត ត្រូវបានគេស្គាល់ថាជាទឹកដោះគោមាស គឺជាភេសជ្ជៈដែលកើតចេញពីទឹកដោះគោ ប៉ុន្តែធាតុផ្សំសំខាន់គឺរមៀត ដូច្នេះវាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ល្អសម្រាប់រាងកាយ។
ដូច្នេះតើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកផឹកទឹកដោះគោរមៀតក្តៅនៅល្ងាចរដូវរងាមុនចូលគេង?
ការផឹកទឹកដោះគោរមៀតមួយកែវមុនពេលចូលគេង នឹងជួយឲ្យអ្នកគេងលក់ស្រួល ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលឧស្សាហ៍ឈឺពោះ ឬភ្ញាក់ពីគេងច្រើនដងនៅពេលយប់ អ្នកគួរតែចាត់ទុកទឹកដោះគោមួយកែវនេះជាផ្នែកមួយនៃទម្លាប់អាហាររបស់អ្នក។
ទឹកដោះគោរមៀតបង្កើនល្បឿននៃការជាសះស្បើយ និងព្យាបាលរបួស និងហើមនៅលើដងខ្លួន ការទទួលទានទឹកដោះគោរមៀតជាប្រចាំ ក៏អាចពន្យារសញ្ញានៃភាពចាស់ ការពារការបង្កើតស្នាមជ្រួញ និងរក្សាស្បែករបស់អ្នកឲ្យភ្លឺថ្លា។
លើសពីនេះ ការផឹកទឹកដោះគោរមៀតក្តៅៗមុនពេលចូលគេង ក៏នឹងផ្តល់ផលល្អដល់រាងកាយរបស់អ្នកផងដែរ៖
ល្អសម្រាប់បេះដូង
Natural News ចង្អុលបង្ហាញពីការសិក្សាមួយចំនួនដែលបង្ហាញថា ការផឹកទឹកដោះគោរមៀតអាចជួយពង្រឹងសុខភាពបេះដូង ជាពិសេសពេលរួមបញ្ចូលជាមួយរបបអាហារដែលមានសុខភាពល្អ និងការធ្វើលំហាត់ប្រាណជាប្រចាំ។
Curcumin និងរមៀតអាចការពារបេះដូងដោយការធ្វើអោយប្រសើរឡើងនូវមុខងារ endothelial កាត់បន្ថយការរលាក និងកាត់បន្ថយការខូចខាតរ៉ាឌីកាល់សេរី។
ជួយឲ្យគេងលក់ស្រួល
ទឹកដោះគោរមៀតជួយពង្រឹងសុខភាពផ្លូវចិត្ត និងរាងកាយ។ ការផឹកទឹកដោះគោរមៀតមុនពេលចូលគេងនៅពេលយប់ នឹងជួយឲ្យអ្នកសម្រាក និងគេងលក់ស្រួលជាង។ ដោយសារតែទឹកដោះគោរមៀត មានជាតិកាបូអ៊ីដ្រាតក្នុងទម្រង់ជាជាតិស្ករទឹកដោះគោ (lactose) ការទទួលទានកាបូអ៊ីដ្រាតនេះមុនពេលចូលគេងនឹងជួយឲ្យអ្នកគេងលក់ស្រួល។
ការពារខ្លួនអ្នកពីជំងឺផ្តាសាយ
យោងតាមកាសែត Times Food ការសិក្សាមួយចំនួនបង្ហាញថា រមៀតមានផ្ទុកសារធាតុ Curcumin ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងការពាររាងកាយរបស់អ្នកពីជំងឺផ្តាសាយ និងជំងឺផ្តាសាយទូទៅ។ ដូច្នេះ ទឹកដោះគោរមៀតក្តៅឧណ្ហៗត្រូវបានណែនាំ នៅពេលអ្នកមានជំងឺផ្តាសាយតាមរដូវ។
ល្អសម្រាប់ក្រពះ
ប្រសិនបើអ្នកឧស្សាហ៍ហើមពោះ និងការមិនរំលាយអាហារ បន្ទាប់ពីអាហារពេលល្ងាច អ្នកអាចផ្តល់រង្វាន់ដល់ខ្លួនអ្នកជាមួយនឹងទឹកដោះគោរមៀតក្តៅមួយកែវ។ វានឹងជួយដល់ការរំលាយអាហារ និងសម្រួលដល់ក្រពះបានយ៉ាងល្អ។
យន្តការប្រឆាំងនឹងជំងឺមហារីក
រមៀតគឺដូចជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលនៅក្នុងខ្លួន។ ការសិក្សាថ្មីមួយបង្ហាញថា នៅពេលដែលអ្នកប្រើរមៀត វាអាចកម្ចាត់កោសិកាមហារីក និងជួយការពារការរីកលូតលាស់នៃដុំសាច់។
កាត់បន្ថយការរលាក
ធាតុផ្សំសំខាន់នៃរមៀតគឺជាសារធាតុម្យ៉ាងហៅថា curcumin ។ ការសិក្សាមួយបានរកឃើញថារមៀតមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដើម្បីព្យាបាលការរលាកទូទៅ ក៏ដូចជាលក្ខខណ្ឌធ្ងន់ធ្ងរជាច្រើនទៀតដូចជា រលាកសន្លាក់ រលាកពោះវៀន និងរលាកលំពែង។ បន្ទាប់ពីផឹកទឹកដោះគោរមៀតមួយកែវ សារធាតុ Curcumin នៅក្នុងភេសជ្ជៈនឹងរារាំងអង់ស៊ីមមួយចំនួន ដែលអនុញ្ញាតឱ្យរាងកាយកាត់បន្ថយការហើម និងរលាក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ