ព័ត៌មានអន្ដរជាតិ
ណាតូ ឲ្យប្រទេសលោកខាងលិច ត្រៀមខ្លួនទទួលដំណឹងអាក្រក់ ពីអ៊ុយក្រែន
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានបញ្ជាក់កាលពីថ្ងៃអាទិត្យ ទី៣ ខែធ្នូថា យោធាអ៊ុយក្រែន មិនទទួលបានជោគជ័យជាដុំកំភួនណាមួយសោះ នៅលើសមរភូមិក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ប៉ុន្តែប្រទេសលោកខាងលិច គួរតែបន្តគាំទ្រប្រទេសនេះបន្ថែមទៀត ប៉ុន្តែទោះជាយ៉ាងណា យើងក៏ត្រូវតែត្រៀមខ្លួនទទួលដំណឹងអាក្រក់ណាមួយផងដែរ ។

កាលពីដើមសប្តាហ៍នេះ លោក Stoltenberg បានព្រមានថា ទីក្រុងមូស្គូ បាននិងកំពុងចល័តមីស៊ីលមុនរដូវរងា ខណៈក្រុមហ៊ុនផលិតសព្វាវុធរុស្ស៊ី កំពុងប្រតិបត្តិការនៅលើមូលដ្ឋានសង្រ្គាម។
ក្នុងបទសម្ភាសជាមួយប៉ុស្តិ៍ទូរទស្សន៍ Das Erste របស់ប្រទេសអាល្លឺម៉ង់ លោក Stoltenberg ទទួលស្គាល់ថា “ខ្សែត្រៀមជួរមុខក្នុងប្រទេសអ៊ុយក្រែន នៅតែមិនផ្លាស់ប្តូរខ្លាំងឡើយ, សង្រ្គាមពិតជាពិបាកក្នុងការរៀបចំផែនការ។ យើងត្រូវតែត្រៀមខ្លួនសម្រាប់ព័ត៌មានអាក្រក់។ សង្គ្រាមដើរជាដំណាក់កាល ប៉ុន្តែយើងត្រូវតែឈរក្បែរអ៊ុយក្រែនក្នុងពេលល្អ និងក្នុងពេលអាក្រក់ដូចគ្នា”។
នៅពេលត្រូវបានសួរថា តើទីក្រុងកៀវគួរធ្វើអ្វីក្នុងពេលនេះ ខណៈពេលអ្នកគាំទ្ររបស់ខ្លួន បានបង្កើនសមត្ថភាពផលិតអាវុធ? លោក Stoltenberg ឆ្លើយថា លោកនឹងឲ្យថ្នាក់ដឹកនាំ និងមេបញ្ជាការយោធាអ៊ុយក្រែន ធ្វើការសម្រេចចិត្តលើប្រតិបត្តិការទាំងនេះ។

ងាកទៅកាលពីដើមសប្តាហ៍មុន បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសណាតូ នៅទីក្រុងព្រុចសែល លោក Stoltenberg ព្រមានថា “រុស្ស៊ីបានរៀបចំស្តុកមីស៊ីលដ៏ធំមួយនៅមុនរដូវរងា ហើយយើងឃើញការប៉ុនប៉ងថ្មីដើម្បីវាយប្រហារបណ្តាញថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន”។
យោងតាមការប៉ាន់ប្រមាណចុងក្រោយរបស់ក្រសួងការពារជាតិរុស្ស៊ី ការវាយបករបស់ទីក្រុងកៀវ ដែលចាប់ផ្តើមនៅដើមខែមិថុនា បានបណ្តាលឲ្យកងទ័ពអ៊ុយក្រែន ស្លាប់និងរបួសជាង ១២៥,០០០ នាក់ គិតត្រឹមថ្ងៃទី១ខែធ្នូ ។ ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការសន្និដ្ឋានពីរុស្ស៊ីតែម្ខាងប៉ុណ្ណោះ ខណៈអ៊ុយក្រែន មិនបញ្ជាក់ពីរបាយការណ៍ណាមួយនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Stoltenberg ថា ជ័យជម្នះរបស់ អ៊ុយក្រែន លើ រុស្ស៊ី ជាផល ប្រយោជន៍របស់ ណាតូ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច