សន្តិសុខសង្គម
តុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនអ្នកលក់ផលិតផលអនឡាញប្រុសស្រី៥នាក់ដាក់ពន្ធនាគារ
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចចេញដីការឃុំខ្លួនអ្នកលក់ផលិតផលអនឡាញប្រុសស្រីចំនួន៥នាក់ដាក់ពន្ធនាគារពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យមានការរើសអើង និងសញ្ចារកម្ម តាមបញត្តិមាត្រា ២៨៤ មាត្រា ៤៩៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីប្រើពាក្យអាសអាភាស ចំអាសនៅលើបណ្ដាញសង្គម។
ជនត្រូវចោទទាំង៥នាក់ដែលត្រូវបានបង្គាប់ឲ្យឃុំខ្លួនមាន ១.ឈ្មោះ ស៊ុន សាំងលី ហៅក្រៅ ម៉ាក់លីន ភេទស្រីអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ។ ២.ឈ្មោះ ម៉ើ ស្រីលាក់ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ។ ៣.ឈ្មោះ ទូច ស្រីមី ហៅក្រៅ អាមៀវ ភេទស្រី អាយុ២៩ឆ្នាំ ជានជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ។ ៤.ឈ្មោះ ចាន់ សុភ័ក្ត្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ។ ៥.ឈ្មោះ ដេត វ៉ាន់ធី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ។ អ្នកទាំង៥នាក់ ស្នាក់នៅជួលផ្ទះ ភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ជនត្រូវចោទត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចជួលផ្ទះ ភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឈ្មោះ ស៊ុន សាំងលី ហៅក្រៅ ម៉ាក់លីន បានមកជួលផ្ទះ នៅបុរីចតុមុខ២ ស្ថិតនៅភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ដើម្បីលក់ផលិលផលរបស់ខ្លួនដូចជា ថ្នាំពង្រីកដើមទ្រូង ទឹកអនាម័យ ទឹកក្រមុំ កុងគូរូ វីតាមីនប៊ីខេ ក្រោយមកឈ្មោះ ស៊ុន សាំងលី បានទំនាក់ទំនង ឈ្មោះ ចាន់ សុភ័ក្រ្ត ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ ជី វ៉ាន់ធី ភេទប្រុស អាយុ២៥ឆ្នាំ ដើម្បីមកថតឃ្លីបវីដេអូរឿងកំប្លែង និងថតផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលរបស់ខ្លួនថែមទាំងផ្សាយផ្ទាល់តាមគណនីហ្វេសប៊ុក Page (ផេក) Mak Lin 18 ។
លុះដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ឈ្មោះ ទូច ស្រីមី ហៅក្រៅ អាមៀវ ភេទស្រី អាយុ២៩ឆ្នាំ និងឈ្មោះ ម៉ើ ស្រីលាក់ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ បានមកជួយឡាយវីដេអូលក់ផលិតផលរបស់ខ្លួន ដោយស៊ីភាគរយក្នុងមួយប្រអប់លក់បាន ៣៥$ (សាមសិបប្រាំដុល្លារ) ទទួលបានប្រាក់ចំនួន ៥$ (ប្រាំដុល្លារ) ពីឈ្មោះ ស៊ុន សាំងលី ចំណែកការស្នាក់នៅនិងបរិភោគគឺឈ្មោះខាងលើជាអ្នកទទួលខុសត្រូវ ទាំងស្រុង ។
របាយការណ៍បញ្ជាក់ថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២០និង០០នាទី ស្រាប់តែឈ្មោះ ម៉ើ ស្រីលាក់ បានឡាយលក់ផលិតផលរបស់ខ្លួន ដោយឱ្យឈ្មោះ ទូច ស្រីមី ឈរពីក្រោយខ្នងខ្លួនកំពុងតែអង្គុយឡាយវីដេអូ ចាំទះដៃ និងស្រែកបន្ទរ នៅពេលកំពុងឡាយវីដេអូនោះ ឈ្មោះ ម៉ើ ស្រីលាក់ បានស្រែកខ្លាំងៗ ហើយប្រើពាក្យអាសអាភាស ចំអាសជាច្រើន ចំណែកឈ្មោះ ទូច ស្រីមី បានទះដៃ និងស្រែកបន្ទរ នូវពាក្យពេចន៍មិនសមរម្យធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរថែមទៀតផង៕
អត្ថបទ៖ សុខុម
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព៣៦ នាទីutes ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ