Connect with us

ព័ត៌មានជាតិ

ជនមានពិការភាពនៅកម្ពុជាជិត ៤ ពាន់នាក់ កំពុងបម្រើការងាររដ្ឋចំនួន ៣៩ ស្ថាប័ន

បានផុស

នៅ

នៅក្នុងឆ្នាំ ២០២៣ នេះ ជនដែលមានពិការភាពចំនួន ៣,៨៧៦ នាក់ បានបម្រើការងារនៅក្នុងក្រសួងស្ថាប័នរដ្ឋ សរុប មានចំនួន ៣៩ ស្ថាបន ដោយក្នុងនោះស្រ្ដីមានចំនួន ៨៦៩ នាក់ និងពិការភាពកម្រិតធ្ងន់ចំនួន ២,៣៥១ នាក់ ស្មើនឹង ២,០៥ ភាគរយ។ នេះបើតាមការលើកឡើងរបស់លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ នៅក្នុងវិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ សរុបចំនួន ២៤២ រោងចក្រ ជនមានពិកាភាពបានចូលរួមបម្រើការចំនួន ៣,៧៥៩ នាក់ ក្នុងនោះស្រ្តីចំនួនជាង ៣,៦៣១ នាក់។

ថ្លែងនៅក្នុងទិវាអបអរសាទរជនមានពិការភាពលើកទី ២៥ និងអន្តរជាតិលើកទី ៤១ នៅថ្ងៃទី ៤ ខែធ្នូ លោក ជា សុមេធី បានឱ្យដឹងថា ចំនួនអ្នកដែលមានពិការភាពសរុបប្រមាណ ៧,៥៣៥ នាក់ បាននិងកំពុងបម្រើការងារទាំងនៅតាម ស្ថបន រដ្ឋ និងវិស័យឯកជននៅទូទាំងប្រទេស។

បើតាមលោករដ្ឋមន្រ្តី បច្ចុប្បន្ន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងដំណើរការកំណត់អត្ត សញ្ញាណ ជនមានពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ក្នុងនោះជនមានពិការភាព ២៨៨,៦៩០ នាក់​ ត្រូវបានកំណត់អត្តសញ្ញាណកម្ម ដោយជនបង្គោល ឃុំ សង្កាត់ ទូលទាំងប្រទេស ហើយបានផលិតបណ្ណសម្គាល់ ជូនដល់ជនទាំងអស់មានចំនួន ២២២,១៤៨ បណ្ណ។

នៅក្នុងឆ្នាំសិក្សា ២០២២-២០២៣​ កុមារដែលមានពិការភាពខ្សោយបញ្ញា បានចូលរៀនថ្នាក់អប់រំ ពិសេសរបស់រដ្ឋ​ និងឯកជន សរុបចំនូន ១,០៦៣នាក់។ ក្នុងនោះ សិក្សាទៅលើភាសាសញ្ញា អក្សរស្ទាប តាមរយៈកម្មវិធីសិក្សារបស់ដៃគូមជ្ឈមណ្ឌលអភិវឌ្ឃន៍សង្គមពោធិ៍សែនជ័យ និងមជ្ឈមណ្ឌុលបណ្ដុះបណ្ដាលវិជ្ជជីវៈបន្ទាយប្រៀប មានចំនួន ២,១៦៧ នាក់ ទៅលើជំនាញ ដូចជា កាត់ដេរសម្លៀកបំពាក់ កាបូប អេឡិចត្រូនិក អ៊ុតសក់ សម្អាងការ ជួសជុលទូរសព្ទ និងជំនាញគ្រប់គ្រងអាជីវកម្ម ជាដើម។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ជនមានពិការភាព គឺជាតួអង្គមួយដ៏សំខាន់ នៅក្នុងការចូលរួមអភិវឌ្ឍគ្រួសារ និងសហគមន៍។ ការលើកកម្ពស់សហគ្រិនភាព គឺជាកិច្ចការដ៏សំខាន់ ដើម្បីបង្កើនឱកាសដល់ជនមានពិការភាពចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច លើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមអភិវឌ្ឍសង្គមឱ្យកាន់តែមានភាពល្អប្រសើរ។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំផាសុកវត្ថុសម្រាប់ជនមានពិការភាព និងកំពុងអនុវត្តការផ្តល់កម្មវិធីជំនួយ សង្គមសម្រាប់ជនងាយរងគ្រោះ ពិសេសជនមានពិការភាព ខណៈរដ្ឋបាន​ចំណាយថវិកាអស់ជាង ១ ៣០០លានដុល្លារ សម្រាប់ជនងាយរងគ្រោះចំនួនប្រមាណ ១,៥លានគ្រួសារ៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៣ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៦ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៦ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម