ជីវិតកម្សាន្ដ
គូ Tono-Nychaa ត្រូវមហាជនចាប់អារម្មណ៍រូបភាពផ្អែមល្ហែម ក្នុងមង្គលការមិត្តសម្លាញ់
តារាចម្រៀង-សម្ដែង Tono Phakin និងតារាសម្ដែង Nychaa Nuttanicha បានដឹកដៃគ្នាចូលរោងការមិត្តសម្លាញ់ ក្នុងពេលដែលអ្នកគាំទ្របានឃើញអ្នកទាំងពីរបញ្ចេញរូបភាពផ្អែមល្ហែមដូចគូស្នេហ៍ថ្មីថ្មោង រហូតមតិជាច្រើនត្រេកអរចង់ឃើញមង្គលការរបស់ពួកគេឆាប់ៗ ។

ក្នុងនោះគេបានដឹងថា ជាពិធីមង្គលការដ៏កក់ក្តៅរបស់មិត្តសម្លាញ់និងជាមិត្តរួមក្រុមចម្រៀង Tono ដែលបានរៀបការជាមួយកូនក្រមុំដ៏ស្រស់ស្អាតរបស់គាត់កាលពីថ្ងៃទី ០១ ខែធ្នូឆ្នាំ២០២៣ និងមានមិត្តភ័ក្តិភ្ញៀវជាច្រើនបានមកអបអរសាទរជាមួយគ្នា។
នៅក្នុងព្រឹត្តិការណ៍នេះ Tono បានកាន់ដៃជាមួយ Nicha ដើម្បីអបអរសាទរមិត្តជាទីស្រឡាញ់។ រហូតមហាជនជាច្រើនបានឃើញហើយត្រេកអរ និងទន្ទឹងរង់ចាំឃើញរូបភាពរបស់របស់អ្នកទាំងពីរក្នុងឈុតកូនក្រមុំកូនកំលោះយ៉ាងឆាប់រហ័សថែមទៀតផង ។
លើសពីនេះ នៅក្នុង Instagram របស់ Nicha ក៏បានបង្ហោះរូបថតផ្អែមល្ហែមជាមួយ Tono បង្ហាញពីភាពស្និតស្នាលកាន់តែខ្លាំង ខណៈដែលមនុស្សជាច្រើនហាក់មានក្ដីសង្ឃឹមថា គូនេះអាចនឹងមាន
រឿងល្អប្រកាសប្រាប់អ្នកគាំទ្រឆាប់ៗមិនខាន។
យ៉ាងណាមិញ នេះក៏មិនមែនជាលើកទីមួយនោះទេ សម្រាប់គូស្នេហ៍ដែលបញ្ចេញរូបភាពផ្អែមល្ហែមលើបណ្ដាញសង្គមជាសាធារណៈបែបនេះ។ កន្លងមក ទាំង Tono ក្ដី ឬ Nychaa អ្នកទាំងពីរតែងតែបង្ហោះនូវរូបភាពដំណើរកម្សាន្តរួមគ្នាបែបឯកជន និងនៅក្បែរគ្នាពេលជួបលំបាក ឬបង្ហោះសារជូនពរគ្នាទៅមកថែមទៀតផង៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លេចវត្តមានព្រះរាជបុត្រាថៃ Vacharaesorn វិលចូលមាតុភូមិលើកទី ២

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?