Connect with us

ព័ត៌មានជាតិ

ត្រីមាសដំបូង ពលរដ្ឋជាង ៣ លាន​នាក់ ចូលរួមយុទ្ធនាការមិនប្រើថង់ប្លាស្ទិក

បានផុស

នៅ

ក្រសួង​បរិស្ថានបាន​ប្រកាស​ពី​សមិទ្ធផល​ការងារ​ដែល​សម្រេច​បាន​នៅ​ក្នុង​ត្រីមាស​ដំបូង គឺ​មាន​ប្រជាពលរដ្ឋ​ជាង ៣​ លាន​អង្គ/នាក់​ (៣,១៨៣,៦៧១អង្គ/នាក់) បាន​ចូលរួម និង​បាន​ប្ដេជ្ញា​ចិត្ត​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិកនៅ​ក្នុង​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​ក្រោម​ប្រធានបទ «ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​បរិស្ថានបាន​បង្ហាញ​ថា ចាប់​តាំង​ពី​ការ​ដាក់​ចេញ​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​ក្រោម​ប្រធានបទ «ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ» ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ២០២៣ នៅ​ក្នុង​ត្រីមាស​ដំបូង​នេះ សមិទ្ធផល​ការងារ​ដែល​ក្រសួង​បរិស្ថាន​សម្រេច​បាន​រួមមាន​ ប្រជាពលរដ្ឋ​ជាង ៣​លាន​អង្គ/នាក់(៣,១៨៣,៦៧១អង្គ/នាក់) ​ដែល​បាន​ប្ដេជ្ញា​ចូលរួម​យុទ្ធនាការ​​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក។

មិន​តែ​ប៉ុណ្ណោះ​ក្រសួង​បរិស្ថាន​ក៏​អាច​សម្រេច​បាន​កូន​ឈើ​ចំនួន ១,២១៤,៣០០ ដើម ក្នុង​ចំណោម​ខេត្ត/ក្រុង​ចំនួន​ ២៥ ដែល​ក្នុង​នោះ​មាន​ប្រភេទ​ឈើ​ប្រណិត​ៗ​ដូចជា ធ្នុង បេង នាងនួន ក្រញូង ឈើទាល គគី ក្ងោក និង​ប្រភេទ​ឈើ​ផ្សេង​ៗ នៃ​យុទ្ធនាការ​ថ្ងៃ​១០ តុលា ២០២៣ ស្តីពីការ​ដាំ និង​ស្តា​រព្រៃ​ឈើ​ឡើង​វិញ​សម្រាប់​ចែក​ជូន​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ និង​ការ​ដាំ​ដើម​ឈើ​ត្រូវ​ដាំ​ឲ្យ​ស្រប​ទៅ​នឹង​ស្ថានភាព​ដី ​សំដៅ​ឲ្យ​មាន​ការ​ដាំ​ដើម​ឈើ​ឲ្យ​ច្រើន​ជាង​ការ​កាប់ ដើម្បី​បង្កើន​ការ​ដាំដុះ​គម្រប​​ព្រៃ​​ឈើ​ឲ្យបាន ៦០% នៅឆ្នាំ២០៥០​ផង​ដែរ។

បន្ថែម​ពី​​នេះ​ ក្រសួង​បរិស្ថាន​ក៏​បាន​ដាក់​ចេញ​វិធានការ​ចំនួន​ ៤​ ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ។ ក្រសួង​បរិស្ថាន​បាន​អះអាង​ថា ការ​សម្រេច​ចេញ​នូវ​ផ្លែផ្កា​ដូច​ពេល​នេះ​ ដោយ​សារ​មាន​ផែនទី​បង្ហាញ​ផ្លូវ​ពី​រាជរដ្ឋាភិបាល​កម្ពុជានីតិកាលទី៧ គឺ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី១ ដែល​មាន​ភាព​លំអិត ងាយស្រួល​វាស់វែង​លទ្ធផល​ការងារ និង​ជាក់លាក់​នេះ​ហើយ បាន​រុញច្រាន​ឲ្យ​នាវា​បរិស្ថាន​កម្ពុជា ឈាន​ឆ្ពោះ​ទៅ​ការ​អភិវឌ្ឍ​​ដោយ​​ចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៤ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២៣ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម