Connect with us

ព័ត៌មានជាតិ

កម្ពុជា រំពឹង នឹងទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រមាណជាង ២០ លាននាក់ នៅឆ្នាំនេះ

បានផុស

នៅ

កម្ពុជា រំពឹងថា នឹងទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រមាណជាង ២០ លាននាក់ ក្នុងឆ្នាំ ២០២៣ នេះ។ នេះបើយោងតាម លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងកម្មវិធីបិទ​ពិធី”បុណ្យសមុទ្រ លើកទី ១០” ក្រោមប្រធានបទ”ទាំងអស់គ្នាដើម្បីទេសចរណ៍” នាខេត្តកែប កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ មានប្រសាសន៍ថា កម្ពុជា រំពឹងថា នឹងទទួលបានភ្ញៀវទេសចរជាតិប្រមាណ ១៥ លាននាក់ និងភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៥,៤ លាននាក់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៦ និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលគិតមកទល់ពេលនេះមានអាយុកាលត្រឹមតែ ១០០ ថ្ងៃ តែប៉ុណ្ណោះ។

លោករដ្ឋមន្រ្តី បន្ថែមថា ការអនុវត្តតាមគោលដៅយុទ្ធសាស្រ្ត ៥ និងអាទិភាពគន្លឹះ ៥ នៃយុទ្ធសាស្រ្តបញ្ចកោណនេះ គឺពិតជាមានសារសំខាន់យ៉ាងខ្លាំង ព្រោះអាចជួយស្តារវិស័យទេសចរណ៍ឡើងវិញ និងបានចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ពិសេសប្រតិបត្តិករទេសចរ ឱ្យមាននិរន្តភាព ប្រកបដោយចីរភាព និងបរិយាបន្នក្នុងសង្គម។ ជាក់ស្ដែង ក្នុងអាណត្តិទី ៧ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំគណៈកម្មការអន្តរក្រសួង ដើម្បីដោះស្រាយការជាប់គាំងទាក់ទងនឹងវិស័យទេសចរណ៍ ដោយដាក់ចេញយុទ្ធនាការទស្សនាសៀមរាប និងការដាក់ឱ្យដំណើរការឡើងវិញ នៃក្រុមប្រឹក្សាទេសចរណ៍កម្ពុជា ដែលចាំបាច់ត្រូវមានការចូលរួមពីផ្នែកឯកជនឱ្យបានពេញលេញ ដើម្បីជួយជំរុញវិស័យទេសចរណ៍កាន់តែមានភាពធន់ មិនថាស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។

លោក សុខ សូកេន បានមានប្រសាសន៍បន្ថែមទៀតថា ក្នុងឱកាសពិធីបុណ្យសមុទ្រនាឆ្នាំនេះ គណៈកម្មការអន្តរក្រសួង បានរៀបចំកម្មវិធីសំខាន់ៗមួយចំនួនដូចខាងក្រោម ៖

ទី១.ការតាំងពិព័រណ៍សមទ្ធិផលមហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក​ និងក្រៅស្រុក និងគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរ។ ទី២.ការសម្ដែងទស្សនីយភាពសិល្បៈដែលមានការចូលរួមពីសិល្បករ សិល្បការនី និងបណ្ដាប្រទេសបានចូលរួមក្នុងនោះមាន ៖ ប្រទេសចិន និងប្រទេសឥណ្ឌា​ ព្រមទាំងតន្រ្តីមហាជន ជាដើម…។ ទី៣. សកម្មភាពកីឡា រួមមាន ៖ ប្រដាល់គុណខ្មែរ ការបង្ហោះខ្លែង និងបង្ហោះគោម​ បាល់ទះលើឆ្នេរខ្សាច់ កីឡាប៉េតុងគ្រួសារ ការបញ្ចាំងកុននៅលើឆ្នេរខ្សាច់ សកម្មភាពកីឡាលើទឹករបស់សហព័ន្ធកីឡាម៉ូតូទឹក ការជិះកង់កម្សាន្ត ២០ គីឡូម្រ៉ែត​ និងប្រណាំងកង់ ៤០ គីឡូម៉្រែត និងការរត់ប្រណាំង ៣ ទៅ ៥ គីឡូម្រ៉ែត ជាដើម។ ក្រៅពីនេះ លោក សុខ សូកេន បានបញ្ជាក់ថា ក្រសួង បានរៀបចំសិក្ខាសាលា ដើម្បីជំរុញ និងពង្រឹងវិស័យទេសចរណ៍ និងពិធីប្រគល់បណ្ណសរសើរដល់ប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តកែប ដែលអនុវត្តគុណភាព និងសេវាទេសចរណ៍បានយ៉ាងល្អ និងពិធីដាំដើមឈើអនុស្សាវរីយ ជាដើម។​

លោក សុខ សុកេន បញ្ជាក់បន្ថែមទៀតថា ការរៀបចំពិធីបុណ្យសមុទ្រឆ្នាំនេះ មានការចូលរួមពីសំណាក់វិស័យឯកជន និងរដ្ឋ និងទទួលបានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងផុលផុស គួរឱ្យកត់សម្គាល់ ក្រោមកិច្ចសហប្រតិបត្តិការពីសំណាក់ដៃគូបរទេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន គណៈកម្មាធិការជាតិអូឡាំពិក សហភាព សហព័ន្ធយុវជនកម្ពុជា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងវិស័យឯកជន ដែលបានចូលសហការជាមួយនឹងក្រសួងទេសចរណ៍ ដែលធ្វើឱ្យកម្មវិធីនេះ អាចប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ ជាងបណ្ដាឆ្នាំមុនៗ​​ ទៅទៀត៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៤ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ពាន​ឆ្លង​ទន្លេភ្ជាប់​ទៅ​ផ្លូវល្បឿនលឿន ដីឥដ្ឋ-ថ្មគរ ឈានទៅ​​ខួងគ្រឹះ ខណៈ​មាន​​ការ​សង់ស្ពាន​ដែកបណ្តោះអាសន្ន​សម្រួល​ការ​ងារសាងសង់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក គីម ជុងអ៊ុន៖ ការ​ទទួលទាន «ហតដក» គឺ​ជា​ទង្វើ​ក្បត់ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម