ព័ត៌មានជាតិ
ក្រុមហ៊ុន Smart Axiata និង CheckinMe សហការគ្នាដឹកនាំវិស័យធនធានមនុស្សកម្ពុជាឆ្ពោះទៅកាន់ឌីជីថល
ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់កម្ពុជា និង CheckinMe ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធនធានមនុស្សដ៏ទំនើបក្នុងស្រុក បានចាប់ដៃគ្នាក្នុងភាពជាដៃគូក្នុងគោលបំណងធ្វើបដិវត្តន៍ និងឌីជីថលនីយកម្មលើប្រព័ន្ធធនធានមនុស្សនៅកម្ពុជា។ ក្រុមហ៊ុនទាំងពីរបានសហការរៀបចំសិក្ខាសាលា “HR Go Digital” ដែលបានប្រព្រឹត្តទៅដោយជោគជ័យនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ នៅទន្លេបាសាក់ II ។
សិក្ខាសាលា “HR Go Digital” មានការចូលរួមយ៉ាងច្រើនលើសលប់នៃអ្នកចូលរួមជាង 100 នាក់ ដែលមានតួនាទីជាច្រើនដូចជា អ្នកគ្រប់គ្រងធនធានមនុស្ស ម្ចាស់អាជីវកម្ម ក្រុមហ៊ុន Start-up អ្នកគ្រប់គ្រងប្រតិបត្តិការ និងអ្នកគ្រប់គ្រងផ្នែកលក់។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបានទាក់ទាញអ្នកជំនាញក្នុងឧស្សាហកម្មប៉ុណ្តោះទេ ថែមទាំងផ្តល់នូវការយល់ដឹងដ៏មានតម្លៃខាងផ្នែកឌីជីថលនីយកម្មនៃការគ្រប់គ្រងធនធានមនុស្សផងដែរ។
ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Smart និង CheckinMe បានបង្កើតភាពជាដៃគូជាផ្លូវការជាមួយនឹងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU)។ MoU នេះត្រូវបានចុះហត្ថលេខាដោយលោកស្រី Mila Kushevaប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Smart និងលោក ឡី កំថូង នាយកប្រតិបត្តិ និងសហស្ថាបនិកនៃក្រុមហ៊ុន CheckinMe។ ភាពជាដៃគូនេះត្រូវបានធ្វើឡើងដើម្បីនាំមកនូវវឌ្ឍនភាពដ៏សំខាន់ដល់វិស័យធនធានមនុស្សនៅកម្ពុជា ដែលផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មគ្រប់ទំហំ។
នៅក្នុងសិក្ខាសាលានេះដែរ ក៏មានការចូលរួមពីសំណាក់វាគ្មិនល្បីៗរួមមានអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន, អ្នកស្រី ឃុន ពិសី ស្ថាបនិកក្រុមហ៊ុន Workingnaនិងលោក សូ សាវឿន ស្ថាបនិក Eagle Sales Coach បានក៏បានចូលរួមធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅលើប្រធានបទធនធានមនុស្សបែបឌីជីថល និងអត្ថប្រយោជន៍ នៅក្នុងយុគសម័យប្រកួតប្រជែង និងឌីជីថល។ វាគ្មិនកិត្តិយសបានចែករំលែកនូវជំនាញ និងបទពិសោធន៍របស់ពួកគាត់ ក្នុងការផ្លាស់ប្តូរ និងឌីជីថលនីយកម្មលើដំណើរការធនធានមនុស្ស ការបង្កើនប្រសិទ្ធភាពការងារនៃអង្គភាពទាំងមូល។
ក្រុមហ៊ុន Smart ត្រូវបានគេស្គាល់ច្បាស់ពីប្តេជ្ញាចិត្តចំពោះការបង្កើតថ្មី និងឌីជីថល ចាត់ទុកភាពជាដៃគូនេះថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ការផ្តល់សិទ្ធិអំណាចដល់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីទាញយកសក្តានុពលនៃដំណោះស្រាយធនធានមនុស្ស ដែលជំរុញដោយបច្ចេកវិទ្យា។ តាមរយៈការសហការជាមួយ CheckinMe ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីផ្តល់ជាឧបករណ៍សម្រាប់ផ្នែកធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងងាយស្រួលប្រើប្រាស់ក្រុមហ៊ុន Smart មានគោលបំណងពន្លឿនការទទួលយកការអនុវត្តធនធានមនុស្សបែបឌីជីថលនៅទូទាំងប្រទេស ដោយជំរុញឱ្យមានផលិតភាព និងការប្រកួតប្រជែងកាន់តែខ្ពស់សម្រាប់អាជីវកម្មកម្ពុជា។
លោកស្រី Mila Jivkova Kusheva ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Smart មានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយ ដែលបានសហការជាមួយ CheckinMe ដោយសារយើងជឿជាក់យ៉ាងមុតមាំលើឥទ្ធិពលវិជ្ជមាននៃដំណោះស្រាយបែបឌីជីថល។ សិក្ខាសាលានេះ បង្ហាញពីការបើកទំព័រថ្មី សម្រាប់វិស័យធនធានមនុស្សនៅកម្ពុជាតាមរយៈបច្ចេកវិទ្យា ដែលជំរុញប្រសិទ្ធភាព សម្រួលដល់ដំណើរការ និងជួយជំរុញអាជីវកម្មឱ្យកាន់តែមានភាពរីកចម្រើនក្នុងយុគសម័យឌីជីថល។
លោក ឡី កំថូង នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុន CheckinMe បានសម្តែងនូវក្តីរីករាយដោយមានប្រសាសន៍ថា “យើងពិតជារំភើបក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Smart និងរួមបញ្ចូលគ្នានូវជំនាញរបស់យើងដើម្បីធ្វើបដិវត្តន៍លើផ្នែកធនធានមនុស្សនៅកម្ពុជា។ ដំណោះស្រាយដ៏ទំនើបរបស់យើងនឹងជួយឱ្យអាជីវកម្មមានភាពប្រសើរឡើងលើដំណើរការធនធានមនុស្សរបស់អាជីវកម្ម ធ្វើឱ្យមានភាពប្រសើរឡើងនូវការគ្រប់គ្រងបុគ្គលិកដែលមានទេពកោសល្យ បង្កើនប្រសិទ្ធភាព និងផលិតភាពការងាររបស់អង្គភាពទាំងមូល”។
ភាពជាដៃគូរបស់ Smart និង CheckinMeបង្ហាញតាមរយៈភាពជោគជ័យនៃសិក្ខាសាលា “HR Go Digital” ដែលត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរធនធានមនុស្សទៅកាន់ឌីជីថលនៅកម្ពុជា។ ជាមួយនឹងចក្ខុវិស័យរួមគ្នានៃការផ្តល់អំណាចដល់អាជីវកម្មតាមរយៈបច្ចេកវិទ្យាធនធានមនុស្សប្រកបដោយភាពច្នៃប្រឌិត កិច្ចសហការនេះចង្អុលបង្ហាញផ្លូវដល់អង្គភាពអំពីដំណើរការ និងការរីកចម្រើនលើផ្នែកធនធានមនុស្សក្នុងយុគសម័យឌីជីថល។ សម្រាប់ការសាកសួរព័ត៌មានបន្ថែមទាក់ទងនឹងដំណោះស្រាយថ្មីផ្នែកធនធានមនុស្សឌីជីថល សូមទំនាក់ទំនង៖ នាយកដ្ឋានទំនាក់ទំនងសាជីវកម្ម Smart ទូរស័ព្ទ៖ +855 10 202 888 Email: [email protected]៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានជាតិ១១ ម៉ោង ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក