Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន កម្ទេចចោលទុរេន និងម្ទេស វៀតណាម ក្រោយរកឃើញសារធាតុគីមីលើសស្ដង់ដា

បានផុស

នៅ

ជប៉ុនបានកម្ទេចចោលទុរេន​ និងម្ទេស​ជាង ៥ តោនដែលនាំចូលពីវៀតណាមកាលពីខែតុលា បន្ទាប់ពីបានរកឃើញនូ​វកម្រិតថ្នាំសម្លាប់សត្វល្អិតខ្ពស់ជាងស្តង់ដារបស់ប្រទេសជប៉ុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី៥ ខែតុលា ក្រុមហ៊ុនវៀតណាមបាននាំទុរេនចំនួន ១.៤ តោន​ទៅកាន់ប្រទេសជប៉ុន ប៉ុន្តែត្រូវបានរកឃើញថា មានផ្ទុកសារធាតុគីមី Procymidone ក្នុងកំហាប់ ០.០៣ ឯកតា ។ ចំណែកម្ទេស ៤ តោនមានផ្ទុកសារធាតុគីមី Tricyclazole ក្នុងកំហាប់ ០.២ ឯកតា និងសាធាតុ Hexaconazole ក្នុងកំហាប់ ០.០៣ ឯកតា ដែលសុទ្ធសឹងតែលើសពីស្តង់ដាអនុញ្ញាតរបស់ជប៉ុនដែលកំណត់ត្រឹម ០.០១ ឯកតាប៉ុណ្ណោះ ។

ចំពោះសារធាតុ Procymidone ជាសារធាតុគីមីដែលគេប្រើដើម្បីសម្លាប់ស្មៅ ខណៈ Tricyclazole ប្រើសម្រាប់សម្លាប់ផ្សិត និងសារធាតុ Hexaconazole ប្រើដើម្បីការពារជំងឺផ្សិត និងជំងឺផ្សេងៗទៀត ។

ទីប្រឹក្សាពាណិជ្ជកម្មរបស់វៀតណាមប្រចាំនៅប្រទេសជប៉ុន លោក Ta Duc Minh បានប្រាប់សារព័ត៌មាន VNExpress ថា លោកបានជូនដំណឹងនេះទៅកាន់អាជ្ញាធរវៀតណាមរួចរាល់ហើយ ដើម្បីទប់ស្កាត់លែងឲ្យបញ្ហាសារធាតុគីមីហួសកម្រិតស្តង់ដា ចូលមកកាន់ប្រទេសជប៉ុនទៀត ។

ក្រៅពីវៀតណាម​ ប្រទេសជាច្រើនទៀត ក៏បរាជ័យក្នុងការបំពេញតាមស្តង់ដាររបស់ប្រទេសជប៉ុនដូចគ្នា ដោយសារតែជប៉ុនទាមទារស្តង់ដាគុណភាពខ្ពស់ខ្លាំងពេក ។

គួរបញ្ជាក់ថា ជប៉ុន គឺជាទីផ្សារនាំចេញធំជាងគេទី ៣ របស់វៀតណាមលើវិស័យកសិកម្ម ព្រៃឈើ និងអាហារសមុទ្រក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ដែលស្មើនឹង ៧.៤ ភាគរយនៃតម្លៃនាំចេញសរុប ។ ក្នុងនោះការនាំចេញបន្លែ និងផ្លែឈើមានតម្លៃ ១៥០ លានដុល្លារ ដោយកើនឡើង ៦.៦ ភាគរយ បើប្រៀបនឹងឆ្នាំមុន ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​​ VN Express

ចុចអាន៖ រយៈពេល ១១ ខែ វៀតណាម កើបលុយជាង ២៦ ពាន់លានដុល្លារពីវិស័យ ទេសចរណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម