ព័ត៌មានអន្ដរជាតិ
ត្រឹមមួយយប់ប៉ុណ្ណោះ កងកម្លាំង អ៊ីស្រាអែល កម្ទេចគោលដៅរបស់ក្រុមហាម៉ាស ២០០ កន្លែង
ត្រឹមតែមួយយប់ប៉ុណ្ណោះ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានបើកការវាយប្រហារកម្ទេចគោលដៅរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសប្រហែល ២០០ កន្លែងនៅក្នុងតំបន់ហ្គាហ្សា ស្របពេលដែលកងកម្លាំងជើងគោកក៏កំពុងបន្តប្រតិបត្តិការនៅក្នុងតំបន់នោះផងដែរ ។

IDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងពលតូច Negev របស់អ៊ីស្រាអែលបានបំផ្លាញ និងកម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ក្រុមហាម៉ាស នៅខាងក្នុងសាលារៀនមួយកន្លែងនៅភាគខាងជើងតំបន់ Beit Hanoun បន្ទាប់ពីក្រុមប្រដាប់អាវុធមួយនេះប្រើប្រាស់វាជាកន្លែងដើម្បីវាយបកមកលើកងទ័ពរបស់យើង ខណៈក្រោយការវាយប្រហារទៅលើបរិវេណរបស់សាលានោះហើយ ទាហានអ៊ីស្រាអែលក៏បានប្រទះឃើញច្រកចូលផ្លូវរូងក្រោមដីចំនួន ២ រួមទាំងអាវុធផ្សេងទៀតផងដែរ ។
ក្នុងការវាយប្រហារពេញមួយយប់នោះទៀតសោត កងកម្លាំងជើងគោកអ៊ីស្រាអែលក៏បានកម្ទេចសម្ភារៈធ្វើសឹករបស់ក្រុមប្រដាប់អាវុធហាម៉ាសជាច្រើនផងដែរដូចជា រថយន្តដឹកកាំជ្រួចមីស៊ីល កាំភ្លើងត្បាល់ ទីតាំងបាញ់មីស៊ីលប្រឆាំងរថក្រោះ ក៏ដូចជាសម្លាប់បក្ខពួក និងបំផ្លាញឃ្លាំងអាវុធរបស់ក្រុមមួយនេះផងដែរ ។

ស្របពេលជាមួយគ្នានេះ ក្រៅពីកម្ទេចបរិវេណសាលានេះហើយ កងទ័ពជើងទឹកអ៊ីស្រាអែលក៏បានធ្វើការវាយប្រហារពេញមួយយប់ទៅលើប៉ុស្តិ៍សង្កេតការណ៍ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតរបស់ក្រុមហាម៉ាសនៅតាមបណ្តោយឆ្នេរហ្គាហ្សាផងដែរ ។
ការវាយប្រហារកម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងយប់នេះកើតមានឡើង បន្ទាប់ពីទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាក់សាជាថ្មីថា អ៊ីស្រាអែលសូមធានានឹងកម្ចាត់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសមិនឲ្យមានស្រមោលនៅតាមព្រំដែនរបស់ខ្លួនទៀតនោះឡើយ បន្ទាប់ពីសង្គ្រាមនៅតំបន់ហ្គាហ្សាត្រូវបានបិទបញ្ចប់ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែល ហើយថែមទាំងបានវាយឆ្មក់ចូលតាមព្រំដែនដោយចាប់ពង្រត់ និងសម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ដោយរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលលើស ១៥,៥០០ នាក់ត្រូវបានសម្លាប់ ដោយក្នុងនោះភាគច្រើនជាកុមារ និងស្ត្រី ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៤១,៣០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Times of Israel
ចុចអាន ៖ អ៊ីស្រាអែល បញ្ជាក់ជាថ្មីថា នឹងកម្ចាត់ក្រុមហាម៉ាសមិនឲ្យមានស្រមោលនៅ តាមតំបន់ព្រំដែនទៀតឡើយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ