ព័ត៌មានជាតិ
កម្មកររោងចក្រ ២៨ បន្ថែមទៀត រងផលប៉ះពាល់ដោយវិបត្តិសកល ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
កម្មករ-និយោជិត ចំនួន ២៨ រោងចក្របន្ថែមទៀត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបដែលព្យួរការងារក្នុងខែកញ្ញា ខែតុលា និងខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយសារវិបត្តិសេដ្ឋកិច្ចសកល ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។
យោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី ១៣) ជូនកម្មករ-និយោជិត ចុះថ្ងៃទី ០៤ ធ្នូនេះ បានឱ្យដឹងថា ចំណោមរោងចក្រ ចំនួន ២៨ ដែលបានព្យួរកិច្ចសន្យាការងារ ក្នុងនោះរោងចក្រចំនួន ១៣ មានទីតាំងនៅភ្នំពេញ រោងចក្រ ៣ នៅខេត្តកណ្តាល រោងចក្រ ៩ នៅខេត្តកំពង់ស្ពឺ រោងចក្រ ១ នៅខេត្តតាកែវ រោងចក្រ ១ នៅខេត្តកំពង់ចាម និងរោងចក្រ ១ នៅខេត្តបន្ទាយមានជ័យ។
ចំពោះការបើកប្រាក់ឧបត្ថម្ភនេះ រាជរដ្ឋាភិបាលធ្វើឡើងតាមរយៈធនាគារវីងដែលផ្ញើសារចូលទៅក្នុងទូរស័ព្ទដៃរបស់កម្មករ-និយោជិតដែលបានផ្តល់ឲ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ និងសហគ្រាស នាពេលកន្លងមក។
ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះទឹកប្រាក់ចំនួន ៨១០០០ រៀល ស្មើនឹង ២០ ដុល្លារ សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលពី ៧ ថ្ងៃ ដល់ ១៤ ខែ។ ទឹកប្រាក់ ១៦២០០០ រៀល ស្មើនឹង ៤០ ដុល្លារ សម្រាប់ព្យួរការងាររយៈពេល ១៥ ថ្ងៃ ដល់ ១ ខែ។
ក្រសួង បានរំលឹកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាកម្មករ-និយោជិត ខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារឯកទេសវីងដោយត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីងនៅជិតបំផុតដើម្បីបើកប្រាក់ឧបត្ថម្ភនេះ ហើយរាល់ការបើកប្រាក់នេះមិនតម្រូវឲ្យបង់ថ្លៃសេវាឡើយ។
ករណីកម្មករ-និយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំង ២៨ នេះ មិនបានទទួលសារទូរសព្ទពីធនាគារឯកទេសវីង នោះ ត្រូវធ្វើទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួនជាបន្ទាន់។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករដែលព្យួរការងារដោយសារវិបត្តិសេដ្ឋកិច្ចសកលលើកទី ១ នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៣៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា