កីឡា
សំឡេងអាសអាភាសរំខានដល់ពិធីចាប់ពូលជើងឯក Euro 2024 កំពុងត្រូវបានស៊ើបអង្កេត
សំឡេងថ្ងូរដែលមិនអាចពន្យល់បានរំខានដល់ពិធីចាប់ឆ្នោតបែងចែកពូលជើងឯកទ្វីបអឺរ៉ុប Euro 2024 សម្រាប់វិញ្ញាសាបាល់ទាត់បុរស កាលពីថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ បានធ្វើឱ្យមានការចាប់អារម្មណ៍ជាមួយនឹងឈ្មោះក្រុមដែលកំពុងត្រូវបានអាននៅលើឆាក។
ការរំខានដែលហាក់ដូចជាសំឡេង “ការរួមភេទ” ត្រូវបានឮយ៉ាងច្បាស់អស់រយៈពេលជាច្រើននាទីនៅក្នុងពិធីដែលបានចាក់ផ្សាយពីសាលប្រគុំតន្ត្រីនៅទីក្រុង Hamburg។
ក្រោយមក ឃ្លីបត្រូវបានបង្ហោះចូលក្នុងគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលគេស្គាល់ថាជា Twitter ហាក់បង្ហាញអ្នកលេងសើចដែលមានឈ្មោះតាមអ៊ីនធឺណិតថា Daniel Jarvis នៅកន្លែងក្នុងពេលហាត់សមសម្រាប់ព្រឹត្តិការណ៍ល្ងាចថ្ងៃសៅរ៍ដែលមានរយៈពេលមួយម៉ោង។
វាជាការធ្វេសប្រហែសផ្នែកសុវត្ថិភាពចុងក្រោយបំផុតក្នុងព្រឹត្តិការណ៍ដ៏ល្បីមួយរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA)។ ស្ថាប័នដឹកនាំនេះបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតលើហេតុការណ៍នេះ។
គួររម្លឹកថា កាលពីថ្ងៃសៅរ៍ សំលេងរំខានបានចាប់ផ្តើមលេចឮ បន្ទាប់ពីឈ្មោះរបស់ប្រទេសស្វីសត្រូវបានប្រកាស ហើយគ្រាប់ឆ្នោតបន្តបន្ទាប់ដើម្បីបែងចែកពូលរបស់ក្រុមនៅក្នុងកាលវិភាគប្រកួតត្រូវបានចាប់ដោយអតីតកីឡាករអេស្ប៉ាញ និង Manchester City លោក David Silva។
Euro 2024 គ្រោងនឹងលេងនៅក្នុងទីក្រុងចំនួន១០ របស់អាល្លឺម៉ង់ ចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំក្រោយ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ euronews.com
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ