ព័ត៌មានជាតិ
ការរុះរើសំណង់ប៉ះពាល់គម្រោងពង្រីកផ្លូវនៅក្រុងក្រចេះសម្រេចបានប្រមាណ ៩៩%
ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវចាប់ពីរង្វង់មូលព្រាបសដល់រង្វង់មូលខ្លាស្ទុះ បានចូលរួមសហការយ៉ាងល្អជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរុះរើសំណង់តូបលក់ដូរ សំយាប ស្លាកប៉ាណូ វត្ថុសម្ភារៈផ្សេងៗបានប្រមាណ ៩៩% ដេីម្បីឲ្យក្រុមហ៊ុនដាក់គ្រឿងចក្រឈូសឆាយទ្រង់ទ្រាយធំ។
កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន ស៊ាង ហៃ ដែលជាក្រុមហ៊ុនទទួលការសាងសង់ផ្លូវនៅចំណុចភូមិសាស្រ្តពីរង្វង់ព្រាបសដល់រង្វង់មូលខ្លាស្ទុះ ក្នុងសង្កាត់អូរប្ញស្សី និងសង្កាត់ក្រចេះ ក្រុងក្រចេះ បានបន្តឈូសឆាយទ្រង់ទ្រាយធំ ដោយបានបែងចែកជាពីរក្រុមដោយក្រុមទី១ ចាប់ពីរូបគ្រុឌទៅកើត និងក្រុមទី២ ចាប់ពីរង្វង់មូលខ្លាស្ទុះទៅលិច។
កន្លងទៅនេះ រដ្ឋបាលខេត្តក្រចេះបានចេញសេចក្ដីជូនដំណឹងស្តីពីការរុះរើបណ្តាញអគ្គីសនី បណ្តាញទឹកស្អាត បណ្តាញខ្សែកាបអុបទិច និងផ្ទាំងប៉ាណូគ្រប់ប្រភេទកាលពីខែវិច្ឆិកា ដើម្បីឲ្យការសាងសង់ស្ពាននិងផ្លូវតភ្ជាប់អនុវត្តបានឆាប់រហ័សតាមផែនការកំណត់ និងការពារសុវត្ថិភាពដល់ក្រុមការងារសាងសង់ និងប្រជាពលរដ្ឋ និងដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តក្រចេះក៏ស្នើអង្គភាពអគ្គីសនីក្រចេះ អាជីវករទឹកស្អាត ក្រុមហ៊ុនខ្សែកាបអុបទិចនិងក្រុមហ៊ុនបំពាក់និងតម្លើងផ្លាក ផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ដែលប៉ះពាល់ដល់ការសាងសង់ត្រូវសហការជាមួយក្រុមហ៊ុនសាងសង់ ធ្វើការរុះរើ រំកិលចេញផុតពីការដ្ឋាន និងតាមដងផ្លូវដែលពាក់ព័ន្ធចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំហិត៕
អត្ថបទ៖ ប្រុញ វិធិន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់