ព័ត៌មានអន្ដរជាតិ
អាមេរិក នៅតែគ្រប់គ្រងពាណិជ្ជកម្មអាវុធ ពិភពលោក
តាមរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃចន្ទ ទី៤ ខែធ្នូ ដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានឲ្យដឹងថា សរុបការលក់អាវុធ បូកជាមួយភ្នាក់ងារយោធារបស់ក្រុមហ៊ុនផលិតអាវុធកំពូលទាំង ១០០ របស់ពិភពលោកកាលពីឆ្នាំមុន មានតម្លៃរហូតដល់ ៥៩៧ ពាន់លានដុល្លារ ហើយក្រុមហ៊ុនអាមេរិកនៅតែបន្តគ្រប់គ្រងទីផ្សារ ថ្វីបើប្រាក់ចំណូលសរុបមានការធ្លាក់ចុះក៏ដោយ ។
តួលេខបូកបញ្ចូលគ្នាសម្រាប់ការលក់របស់ក្រុមហ៊ុនសព្វាវុធកំពូលទាំង ១០០ បានបង្ហាញពីការធ្លាក់ចុះ ៣.៥ ភាគរយ បើធៀបទៅនឹងឆ្នាំមុន ប៉ុន្តែនៅតែខ្ពស់ជាងតួលេខសរុបដែលបានកត់ត្រាក្នុងឆ្នាំ ២០១៥ ដែលមានចំនួន ១៤ ភាគរយ ។
ក្រុមហ៊ុនអាមេរិក មានការធ្លាក់ចុះ ៧.៩ ភាគរយ ពោលគឺលក់បានត្រឹម ៣០២ ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែនៅតែរួមចំណែក ៥១ ភាគរយនៃប្រាក់ចំណូលសព្វាវុធសរុបក្នុងឆ្នាំ ២០២២ ដោយក្នុងនោះ មានក្រុមហ៊ុនអាមេរិកចំនួន ៤២ គឺស្ថិតក្នុងចំណោមក្រុមហ៊ុនលក់អាវុធកំពូលទាំង ១០០ របស់ពិភពលោក ។
ដោយឡែក ប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតអាវុធនៅអឺរ៉ុបចំនួន ២៦ ហាក់មានការកើនឡើង ពោលគឺកើនបន្តិច ប្រមាណ ០.៩ ភាគរយ ទទួលបានទឹកប្រាក់ ១២១ ពាន់លានដុល្លារ ។
យោងតាម SIPRI បានឲ្យដឹងទៀតថា កត្តារួមចំណែកដល់ការថយចុះប្រាក់ចំណូលជាសកលនេះ គឺពាក់ព័ន្ធខ្លាំងទៅនឹងក្រុមហ៊ុននៅអាមេរិក ព្រោះទីនោះ ក្រុមហ៊ុនទាំងឡាយ ត្រូវតស៊ូជាមួយបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ និងកង្វះកម្លាំងពលកម្ម ទាក់ទងនឹងជំងឺរាតត្បាតកូវីដ ១៩ ។
SIPRI បានគូសបញ្ជាក់ថា ការផលិតសព្វាវុធជាសកលបានដើរយឺតជាងតម្រូវការ ព្រោះថា តម្រូវការហាក់ហក់ឡើងខ្ពស់ពេកកាលពីឆ្នាំមុន ដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែន និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល ។ ដោយឡែក ក្រុមហ៊ុនផលិតអាវុធនៅអាស៊ី និងមជ្ឈិមបូព៌ា បែររកប្រាក់ចំណូលបានខ្ពស់ទៅវិញកាលពីឆ្នាំមុន ។
ចំណែកក្រុមហ៊ុន Rostec និងសាជីវកម្មសាងសង់នាវា United Shipbuilding គឺជាក្រុមហ៊ុនរុស្ស៊ីតែ ២ គត់នៅក្នុងរបាយការណ៍ក្រុមហ៊ុនកំពូលទាំង ១០០ របស់ SIPRI ខណៈប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនទាំងពីរមានចំនួន ២០.៨ ពាន់លានដុល្លារ ប៉ុន្តែចំនួននេះធ្លាក់ចុះ ១២ ភាគរយ បើធៀបនឹងឆ្នាំមុន ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ុយក្រែន ជាប្រទេសនាំចូលអាវុធធំជាងគេលំដាប់ទីបី លើពិភពលោក
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់