Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បញ្ចេញថវិកាជាង ២២៦ លានដុល្លារជួយដល់កសិករដាំអំពៅ

បានផុស

នៅ

រដ្ឋាភិបាលថៃបានបញ្ចេញថវិកា ៨ ពាន់លានបាត ឬ​ជាង ២២៦ លានដុល្លារ ដើម្បីជួយលើកទឹកចិត្តដល់កសិករដាំអំពៅដែលយល់ព្រមមិនដុតរបស់​សំណល់ បន្ទាប់ពីប្រមូលផលរួច ក្នុងគោលបំណង​កាត់បន្ថយ​កំហាប់ខ្យល់ពុល PM2.5 នៅក្នុងឆ្នាំប្រមូលផល ២០២២ និង ២០២៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោកស្រី Rudklao Suwankiri អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលឲ្យដឹងថា មូលនិធិសម្រាប់គាំទ្រគម្រោង មួយនេះបានមកពីធនាគាររដ្ឋសម្រាប់កសិកម្ម និងសហករណ៍កសិកម្ម ហើយរដ្ឋាភិបាលនឹងផ្តល់ជូនកសិករ​ដែលយល់ព្រមមិនដុត​កាកសំណល់ចំនួន ១២០ បាតក្នុងមួយតោន បន្ទាប់ពីប្រមូលផលអំពៅរួច ។

សម្រាប់គម្រោងនេះដែរ​ គឺជាផ្នែកមួយក្នុងការដោះស្រាយជាបន្ទាន់នូវបញ្ហាកំហាប់ខ្យល់ពុល PM2.5 ដែលកាន់តែអាក្រក់ទៅៗជារៀងរាល់ឆ្នាំ ជាពិសេសបានប៉ះពាល់ដល់សុខភាពមនុស្សរាប់លាននាក់ ខណៈគម្រោងនេះមិនបានផ្ទុយពីច្បាប់អង្គការពាណិជ្ជកម្មពិភពលោក​ WTO ក៏ដូចជាផលិតកម្ម និងថ្លៃទំនិញឡើយ ។

ទន្ទឹមនោះ ការអនុម័តនេះគឺស្របតាមសេចក្តីសម្រេចរបស់កិច្ចប្រជុំក្រុមប្រឹក្សាអំពៅ និងស្ករ ដែលដឹកនាំដោយលេខាធិការអចិន្ត្រៃយ៍នៃក្រសួងឧស្សាហកម្ម ដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា ដើម្បីគាំទ្រកសិករដាំអំពៅជាមួយនឹងថវិកាមិនលើសពី ៨ ពាន់លានបាត ។

ពាក់ព័ន្ធ​ជាមួយទិន្នផលវិញ ថៃរំពឹងនឹងប្រមូលផលអំពៅបាន ៨២.៤ លានតោនសម្រាប់ឆ្នាំក្រោយ ហើយការប្រើប្រាស់ស្ករក្នុងស្រុកត្រូវបានព្យាករណ៍ថា មានចំនួន ២៥.៧ លានបាវស្មើនឹង ២.៥៧ លានតោន ស្របពេលដែលកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ថៃបានដំឡើងតម្លៃស្ករក្នុងស្រុកចំនួន ២ បាតដើម្បីគាំទ្រដល់ឧស្សាហកម្មស្ករ ស ៕

ប្រែសម្រួល៖ នាង​ រតនៈ

ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ៤ នាទីutes មុន

លោក អ៊ុច លាង៖ ជ័យជម្នះជាប្រវត្តិសាស្ត្រ ៧ មករា ១៩៧៩ ជាយុគសម័យនៃសន្តិភាព ភាពសុខដុមរមនា និងវឌ្ឍនភាព

ព័ត៌មានជាតិ៩ នាទីutes មុន

លោក ប៊ុន ភក្ដី ចេញមកបកស្រាយ ក្រោយការចោទប្រកាន់ថា ខ្លួនជាជនជាតិវៀតណាម មានតំណែងជាមន្ត្រីនគរបាល

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

រកឃើញមនុស្សស្លាប់កើនដល់ ៥៣នាក់ ក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់នៅ ទីបេ 

ព័ត៌មានជាតិ១ ម៉ោង មុន

ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋ ក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា

នយោបាយ២ ម៉ោង មុន

សម្តេចតេជោ៖ ជនណានៅតែប្រឆាំងនឹង «៧មករា» គឺជាអ្នកចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម