ព័ត៌មានជាតិ
កីឡាការិនីស្នូកឃ័រកម្ពុជាអង្គុយជាប់ប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងកម្មវិធីពិសេសចូលរួមថ្នាក់ដឹកនាំកំពូលៗ
វីរកីឡាការិនីស្នូកឃ័រអ្នកនាង ស្រួង ភាវី បានបង្ហាញក្តីសប្បាយរីករាយនិងមោទនភាពមួយក្នុងនាមជាជនជាតិខ្មែរបន្ទាប់ពីត្រូវបានអង្គការមួយនៅក្នុងប្រទេសកូរ៉េអញ្ជើញនៅក្នុងកម្មវិធីពិសេសមួយ មានការចូលរួមពីថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងត្បូង។

អ្នកនាង ស្រួង ភាវី ត្រូវបានទទួលបានការអញ្ជើញពីអង្គការ “កងទ័ពសង្គ្រោះ” ឬហៅថាទាហានសម្រាប់ជួយសង្គ្រោះឲ្យចូលរួមនៅក្នុងកម្មវិធីក្នុងនាមជាទូតសុច្ឆន្ទៈរបស់អង្គការនៅក្នុងកម្មវិធី (ការបរិច្ចាគ និងការចែករំលែក) ដែលជាព្រឹត្តិការណ៍រួមគ្នាចែករំលែកសម្រាប់ប្រទេសកូរ៉េដ៏កក់ក្ដៅ។

នៅក្នុងកម្មវិធីនេះ មានការចូលរួមដោយផ្ទាល់ពីប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង និងរដ្ឋមន្ត្រីធំៗរួមទាំងបណ្ដាអង្គការ អ្នកជំនួញធំៗ សិល្បករ សិល្បការិនីល្បីៗលំដាប់ប្រទេស ដែលជាអ្នកចូលរួមជួយសង្គមជាតិ ជួយសង្គ្រោះប្រជាជនតាមរយៈការបរិច្ចាគរបស់ពួកគេ។
ក្នុងនាមជាស្រ្តីខ្មែរមួយរូប អ្នកនាង ស្រួង ភាវី បានបង្ហាញអារម្មណ៍សប្បាយរីករាយ ហើយអ្នកនាងចាត់ទុកជាមហាកិត្តិយសដ៏ពិសេសក្រៃលែង។

ការចូលរួមក្នុងកម្មវិធី កីឡាការិនីកម្ពុជារូបនេះក៏បានថ្លែងទៅកាន់អង្គពិធីសម្រាប់ការដាក់កាយ ដាក់ចិត្ត បេះដូង និងហ៊ានពលីទាំងជីវិតក្នុងការចូលរួមចំណែកជួយសង្គ្រោះដល់មនុស្សក្នុងពិភពលោកដោយពុំមានការរាថយឡើយ។ ការថ្លែងនេះក៏ទទួលបានស្នូរទះដៃអបអរសាទរ និងផ្ដល់កម្លាំងចិត្តដល់រូបនាងផងដែរ។
បន្ថែមពីនេះអ្នកនាងថា «ជឿស្ដាប់តាមឱវាទរបស់ព្រះពុទ្ធសាសនា ធ្វើឲ្យខ្ញុំមានពន្លឺនៃជីវិតដល់សព្វថ្ងៃនេះ»។


-
សន្តិសុខសង្គម៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?