Connect with us

ជីវិតកម្សាន្ដ

Taylor Swift ត្រូវគេវែកញែករឿងសម្រស់ធ្លាក់ចុះខ្លាំង ក្រោយបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Beyonce

បានផុស

នៅ

កាលពីប៉ុន្មានថ្ងៃមុន Taylor Swift បានបង្ហាញវត្តមាននៅលើកំរាលព្រំក្រហមនៃកម្មវិធី Renaissance Movie របស់ Beyonce ។ ការបង្ហាញខ្លួនរបស់ម្ចាស់បទ Look What You Made Me Do ទទួលការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស និងការស្វាគមន៍យ៉ាងកក់ក្តៅពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកម្មវិធីរបស់ Beyonce តារាចម្រៀងរូបនេះបាន​ស្លៀក​រ៉ូប Balmain ​​រចនាបែប​លោហធាតុ​ភ្លឺចាំងដ៏​ទាក់ទាញ​ ដោយ​មាន​ឆែក​នៅ​ខាង​ដើម​នៃ​រ៉ូប​បង្ហាញ​ជើង​ដ៏​ស្រស់​ស្អាត​គួរ​ឲ្យទាក់​ទាញ ជាមួយនឹងបបូរមាត់ក្រហម។ ទោះជាយ៉ាងណាក៏ដោយ Taylor Swift ស្រាប់តែបង្ហាញរូបរាងរបស់នាងចាស់ជាងមុន និងកាន់តែយ៉ាប់យ៉ឺន។ ក្នុង​រូបថត​ស្និទ្ធស្នាល​ជា​បន្តបន្ទាប់ តារា​ចម្រៀង​ស្រី​បាន​បង្ហាញ​ស្បែក​ចាស់​ជ្រីវជ្រួញ និង​ពណ៌​ស្បែក​មិន​ស្មើគ្នា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សម្រស់​របស់ Taylor Swift ហាក់មិនស៊ីគ្នាដូចកាលពីមុនសោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ មូលហេតុនៃការធ្លាក់ចុះសម្រស់របស់ Taylor Swift ត្រូវបានគេនិយាយថា ជាការតុបតែងខ្លួន និងពន្លឺចេញពីកាមេរ៉ារបស់ប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះ។ ដោយសារតែនៅមុំកាមេរ៉ាមួយចំនួនទៀត តារាចម្រៀងស្រីរូបនេះ នៅតែបញ្ចេញភាពទាក់ទាញ និងគួរឲ្យស្រលាញ់ខ្លាំង បើទោះបីជាមានវ័យជ្រេក្ដី។

ប៉ុន្មានឆ្នាំមកនេះ សម្រស់របស់ Taylor Swift តែងតែត្រូវបានអ្នកជំនាញសរសើរ។ ជាពិសេស នាងធ្លាប់បានជាប់ចំណាត់ថ្នាក់កំពូលមុខស្អាតបំផុតទាំង ១០០ លើពិភពលោកជាច្រើនដង ក្នុងមុខតំណែងគួរឲ្យចាប់អារម្មណ៍ដូចជា កំពូលទាំង ៥ ក្នុងឆ្នាំ ២០១៩ កំពូល ២ ក្នុងឆ្នាំ ២០១៥។ ដូចច្នេះមិនមែនជារឿងចម្លែកនោះទេ ដែលមុំខ្លះក្នុងរូបថតបង្ហាញពីសម្រស់របស់នាងរាងធ្លាក់ចុះជាងមុន។ ប៉ុន្តែយ៉ាងណាក៏ដោយ នាងនៅតែជាតារាស្រីមានសម្រស់ស្អាតសម្រាប់អ្នកគាំទ្រទូទាំងពិភពលោកដដែល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖saostar

ចុចអាន៖​អ្នក​គាំទ្រ​ចិន​និយាយបែបណា​ ក្រោយ Lisa ​លេច​មុខ​ទៅ​ទស្សនាបាល់ទាត់​នៅ​បារាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក នេត សាវឿន៖ បើគ្រួសារមួយមានមនុស្សម្នាក់ប្រើគ្រឿងញៀន គ្រួសារនោះប្រៀបដូចមានជាភ្នំភ្លើងមួយដែរ

ព័ត៌មានជាតិ៤ ម៉ោង មុន

អបអរសាទរ ខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី បាត់បង់​ជីវិត​ទាហាន ២៥០​នាក់​ជា​រៀងរាល់​ថ្ងៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខណ្ឌច្បារអំពៅ បើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងសិទ្ធរបស់កម្លាំងប្រជាការពាទូទាំងខណ្ឌ

នយោបាយ៦ ម៉ោង មុន

តំណាងគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអឺរ៉ុប ជួបសំណេះសំណាល ជាមួយសមាជិក ដើម្បីលើកទិសដៅការងារបន្ត

ព័ត៌មានជាតិ៦ ម៉ោង មុន

ម្ចាស់ចម្ការទុរេនធំៗទូទាំងប្រទេសជួបជុំគ្នា ចែករំលែកបច្ចេកទេសដំាដុះទុរេន ឈានពង្រីកទីផ្សារនាំចេញទៅក្រៅប្រទេស

ព័ត៌មានជាតិ២៣ ម៉ោង មុន

មន្ត្រី ថា ពលរដ្ឋប្រើពន្លឺព្រះអាទិត្យតិចតួច មិនជាប់កាតព្វកិច្ចធ្វើស្វ័យប្រកាសសុំអនុញ្ញាតឡើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក បៃដិន ដាច់​ខាត​មិន​ធ្វើ​តេស្ត​​​ប្រាជ្ញា ឬ​សរសៃ​ប្រសាទ បន្ទាប់​ពី​ជជែក​ដេញ​ដោល​ចាញ់​លោក ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សប្តាហ៍ក្រោយ ​មុខ​ក្រសួង​បរិស្ថាន​ មាន​ចែក​កូនឈើ​ឥត​គិត​ថ្លៃ​ ក្នុង​ពិព័រណ៍​ម្លប់​បៃតង និង​វេទិកា​កេសរ​កូល​ជាតិ​លើកទី៤

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកជំនាញ ក្រើនរំលឹកដល់ក្រុមហ៊ុនអាជីកម្ម ប្រុងប្រយ័ត្ន ចំពោះប្រព័ន្ធសុវត្ថិភាពលើអ៊ីនធឺណិត

Sokha Hotels

ព័ត៌មានពេញនិយម