Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បញ្ជាឲ្យពិនិត្យសុខភាពប្រចាំថ្ងៃ នៅតាមសាលារៀន ខណៈករណីជំងឺផ្លូវដង្ហើម កើនឡើងខ្លាំង

បានផុស

នៅ

ចំពេលមានការកើនឡើងនៃជំងឺផ្លូវដង្ហើម ក្នុងចំណោមកុមារ, ក្រសួងអប់រំចិន នៅថ្ងៃអង្គារទី៥ខែធ្នូ បានសម្រេចចេញបញ្ជាឲ្យដាក់ប្រើប្រាស់នូវប្រព័ន្ធតាមដានជំងឺរាតត្បាតនៅតាមសាលារៀន និងមត្តេយ្យ ដើម្បីត្រួតពិនិត្យសុខភាពប្រចាំថ្ងៃ។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ គណៈកម្មាធិការសុខភាពជាតិចិន (NHC) ក៏បញ្ជាឲ្យធ្វើទំនើបកម្មបរិក្ខារពេទ្យ និងបង្កើនម៉ោងធ្វើការផងដែរប្រសិនបើចាំបាច់ ដើម្បីប្រឆាំងការកើនឡើងនៃជំងឺផ្លូវដង្ហើម។

យោងតាមក្រសួង, “ជារឿងចាំបាច់ណាស់ ដែលត្រូវជំរុញការបង្កើតប្រព័ន្ធតាមដានជំងឺរាតត្បាត ផ្តោតលើការដាក់ប្រព័ន្ធពិនិត្យរាងកាយពេលព្រឹក និងពេលរសៀលនៅសាលាបឋមសិក្សា និងមធ្យម ក៏ដូចជានៅតាមសាលាមត្តេយ្យ ព្រមទាំងណែនាំឲ្យដាក់ប្រព័ន្ធរាយការណ៍អំពីស្ថានភាពជំងឺរាតត្បាត ក៏ដូចជា ប្រព័ន្ធ​មួយ​ដើម្បី​ចុះ​​អវត្តមានសិស្ស​ដោយសារ​ជំងឺផងដែរ”។

(រូបថត៖ AP)

មិនត្រឹមប៉ុណ្ណឹង មន្ត្រីគ្រប់គ្រងសាលា ក៏ត្រូវបានណែនាំឲ្យសហការ និងពិគ្រោះយោបល់ជាមួយអាជ្ញាធរសុខាភិបាលមូលដ្ឋានទៀតផង ចំណែកគ្រូៗ បានទទួលការណែនាំឲ្យប្រើប្រាស់បណ្តាញសង្គម ដើម្បីទាក់ទងជាមួយកូនសិស្សដែលមិនបានមករៀន។

នៅពាក់កណ្តាលខែតុលា NHC បានរាយការណ៍អំពីការកើនឡើងនៃជំងឺផ្លូវដង្ហើម ក្នុងប្រទេស ខណៈអាជ្ញាធរសន្មតថា ការកើនឡើងនេះ គឺដោយសារតែការដកបម្រាមរឹតត្បិតជំងឺកូវីដ១៩ និងការរីករាលដាលនៃមេរោគផ្សេងៗ។ ហើយមកដល់​ចុង​ខែ​វិច្ឆិកា ​ករណីជំងឺ​រលាក​សួត​ ​មិន​ចេញ​រោគ​សញ្ញា​ បានហក់ឡើងខ្ពស់ក្នុង​ចំណោម​កុមារ​ នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន។

(រូបថត៖ Alamy)

កាលពីសប្តាហ៍មុន ភ្នាក់ងាររុស្ស៊ី Rospotrebnadzor និយាយថា ប្រទេសចិនមានការកើនឡើងនៃករណីជំងឺរលាកសួត ជាពិសេសក្នុងចំណោមកុមារនៅទីក្រុងប៉េកាំង និងខេត្ត Liaoning ក៏ដូចជាជំងឺគ្រុនផ្តាសាយផងដែរ។

ភ្នាក់ងារឃ្លាំមើលខាងលើបញ្ជាក់ថា មូលហេតុចម្បងនៃជំងឺរលាកសួតនេះ គឺបណ្តាលមកពីបាក់តេរី mycoplasma ដែលកើតឡើងជាវដ្ត ហើយឈានដល់កម្រិតកំពូលរៀងរាល់៣ទៅ៧ឆ្នាំម្តង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ តៃវ៉ាន់ ជំរុញឲ្យកុមារនិង​មនុស្សចាស់ កុំធ្វើដំណើរទៅចិន ព្រោះជំងឺ​ផ្លូវ​ដង្ហើម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១២ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម