ព័ត៌មានជាតិ
ក្រសួងអប់រំ បានបញ្ចូលជំនាញមួយចំនួន ដល់សិស្សត្រៀមចូលសាកលវិទ្យាល័យ
អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីជំនាញមួយចំនួនដែលសិស្សគួរអភិវឌ្ឍមុនបញ្ចប់ថ្នាក់វិទ្យាល័យនិងត្រៀមទៅសាកលវិទ្យាល័យ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍នៅរសៀល ថ្ងៃទី៥ ខែធ្នូ នេះថា ក្នុងកម្មវិធីសិក្សាចំណេះទូទៅមុនពេលប្រឡងបាក់ឌុប ក្រសួងបានដាក់បញ្ចូលរួចហើយឱ្យសិស្សទទួលបានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា។ លោកស្រីបានបន្តថា វិជ្ជាសម្បទា សំដៅទៅលើវិជ្ជាគោលដែលសិស្សជ្រើសរើសតាំងពីថ្នាក់ទី១១ ថាតើរៀនបណ្តុំសង្គម ឬបណ្តុំវិទ្យាសាស្ត្រ រៀនមុខវិជ្ជានេះដើម្បីតម្រង់ទិសថា ទៅថ្ងៃអនាគតចង់ក្លាយទៅជាអ្វី និងមានទេពកោសល្យខាងអ្វី។

លោកស្រីបានបន្តទៀតថា រីឯបំណិនសម្បទា ជាជំនាញមួយដែលក្រសួងបានដាក់បញ្ជ្រាបនៅក្នុងវិធីសាស្ត្របង្រៀនមានដូចជា ការប្រើប្រាស់កុំព្យូរទ័រ ការប្រើប្រាស់ភាសាបរទេសដែលជាតម្រូវការក្នុងសតវត្សរ៍ទី២១ ក្នុងការបំពេញការងារ។ក្នុងនោះក្រសួងបានបំពាក់ឧបករណ៍នៅក្នុងគ្រឹះស្ថានសិក្សារួចហើយ។

លោកស្រីបានបន្ថែមថា ចំណែកងចរិយាសម្បទា ទោះបីសិស្សមានចំណេះដឹង និងជំនាញ ក៏ប៉ុន្តែសិស្សត្រូវមានគុណសម្បត្តិមួយទៀត ត្រូវចេះធ្វើការងារជាក្រុម ចេះសហការ ចេះសួរ ចេះឆ្ងល់ ចេះឆ្លើយ និងចេះស្រាវជ្រាវ និងរៀនបន្តទៀតដែលចិរិយា និងអត្ថចរិកផ្សេងៗទៀតត្រូវបានក្រសួងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារួចហើយមុនបញ្ចប់ថ្នាក់ទី១២។

លោកស្រីបានបន្ថែមទៀតថា ដោយឡែកមានការងារមួយទៀតគឺការតម្រង់ទិសវិជ្ជាជីវៈដែលក្រសួងបានដាក់អនុវត្តតាំងពីកម្រិតអនុវិទ្យាល័យមកម្លេះ ដោយណែនាំឱ្យសាលានីមួយៗរៀបចំជាគណៈកម្មការតម្រង់ទិសវិជ្ជាជីវៈមានការចូលរួមពីអ្នកគ្រូលោកគ្រូបង្រៀនមុខវិជ្ជាសង្គមចូលរួមសហការដើម្បីឱ្យសិស្សានុសិស្សដឹងខ្លួនថា តើគាត់ចង់រៀនក្លាយជាអ្វីទៅថ្ងៃអនាគត។

លោកស្រីបានបញ្ជាក់ថា ការងារតម្រង់ទិសវិជ្ជាជីវៈនេះ ក្រសួងបានដាក់ក្នុងកម្មវិធិសិក្សារួមជាមួយនឹងកម្រងសំណួរដល់សិស្សានុសិស្សឱ្យគាត់ឆ្លើយ។ ពេលសិស្សឆ្លើយហើយ គណៈកម្មការអាចដឹងថា សិស្សមានទំនោរខាងអ្វីដើម្បីយកចម្លើយមកផ្ទៀងផ្ទាត់ និងពិន្ទុការរៀនរបស់គាត់ដើម្បីតម្រង់ទិសប្រាប់គាត់ថា តើគាត់មានសមត្ថភាព និងគុណវុឌ្ឍអាចចាប់យកអាជីពដែលគាត់ចង់បានឬទេ។
បន្ទាប់មកទៀតនៅដើមឆ្នាំ ក្រសួងបានឱ្យសិស្សថ្នាក់ទី១២ បំពេញលិខិតមួយដើម្បីភ្ជាប់មកក្រសួង ដោយសិក្សានៅសាកលវិទ្យាល័យមួយណាដើម្បីគាត់អាចមានលទ្ធភាពទទួលបានអាហារូបករណ៍នៅពេលគាត់ទទួលបានលទ្ធផលប្រឡងបាក់ឌុប៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង