Connect with us

ព័ត៌មានជាតិ

ផ្លូវធ្លាប់ខូចខាតខ្លាំងពិបាកដល់ពលរដ្ឋធ្វើដំណើរ ពេលនេះរដ្ឋបាលសង្កាត់ចោមចៅទី ៣ ស្ថាបនាជូនយ៉ាងស្អាត

បានផុស

នៅ

រដ្ឋបាល​សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ ដើម្បី​ដាក់​ឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ សុជាតិ ចៅ​សង្កាត់​រង​ទី ១ នៃ​សង្កាត់​ចោមចៅ​ទី ៣ បាន​ឱ្យ​ដឹង​ថា ផ្លូវ​បេតុង​ដែល​ស្ថាបនា​ខាង​លើ​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​បណ្ដោយ​ប្រវែង ២៦៨ ម៉ែត្រ និង​ទទឹង ៥ ម៉ែត្រ។ កន្លងមក ផ្លូវ​នេះ រង​ការ​ខូចខាត​ទ្រុឌទ្រោម​ខ្លាំង​ពិបាក​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​រស់នៅ និង​ធ្វើ​ដំណើរ។ ក្នុង​នោះ ដោយ​មើល​ឃើញ​ទុក្ខ​លំបាក​បែបនេះ រដ្ឋបាល​សង្កាត់​ចោមចៅ​ទី ៣ ដែល​មាន លោក វ៉ា សាវឿន ជា​ចៅសង្កាត់ បាន​ចុះ​សិក្សា ដាក់​គ្រឿង​ចក្រ ដើម្បី​ឈូស​ឆាយ​ស្ថាបនា​ចាក់​ជា​ផ្លូវ​បេតុង ដោយ​ប្រើប្រាស់​ថវិកា​មូលនិធិ​សង្កាត់​ចោមចៅ​ទី ៣។

លោក សុទ្ធ សុជាតិ បាន​បន្ត​ថា កន្លងមក មូលនិធិ​សង្កាត់​ចោមចៅ​ទី ៣ ស្ថាបនា​ផ្លូវ​បេតុង​បាន​ចំនួន ៣ ភូមិ មក​ហើយ និង​គ្រោង​បន្ត​ស្ថាបនា​ផ្លូវ​ផ្សេងៗ នា​ពេល​ឆាប់ៗ​នេះ។ ចំពោះ​ផ្លូវ​បេតុង​ស្ថាបនា​ខាង​លើ មក​ដល់​ថ្ងៃ​ទី ០៥ ខែ​ធ្នូ ឆ្នាំ ២០២៣ នេះ ស្ថាបនា​បាន​សម្រេច ១០០ ភាគរយ​ហើយ និង​ដាក់​ឱ្យ​ប្រើប្រាស់​នា​ពេល​ឆាប់ៗ​នេះ​ផង​ដែរ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា១៤ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម