Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប ព្រមានពីការវាយប្រហារភេរវកម្ម អំឡុងពេលបុណ្យណូអែល

បានផុស

នៅ

ស្នងការកិច្ចការមហាផ្ទៃសហភាពអឺរ៉ុប (EU) លោកស្រី Ylva Johansson បានព្រមានខ្លាំងៗថា ប្លុកនេះ ត្រូវប្រឈមមុខនឹងការវាយប្រហារភេរវកម្មអំឡុងពេលបុណ្យណូអែល ដោយសារតែការបំផុសគំនិតពាក់ព័ន្ធសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។

ស្នងការកិច្ចការមហាផ្ទៃសហភាពអឺរ៉ុប លោកស្រី Ylva Johansson (រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីបុរសសញ្ជាតិបារាំងអាយុ២៦ឆ្នាំម្នាក់ មកពីគ្រួសារអ៊ីរ៉ង់គ្មានសាសនា បានចាក់សម្លាប់អ្នកទេសចរកូនកាត់អាល្លឺម៉ង់-ហ្វីលីពីន ក្នុងទីក្រុងប៉ារីស។ មនុស្ស២នាក់ទៀតក៏រងរបួសផងដែរ ក្រោយត្រូវវាយប្រហារដោយញញួរ។

លោកស្រី Johansson ប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារទី៥ខែធ្នូ មុនកិច្ចប្រជុំរដ្ឋមន្ត្រីមហាផ្ទៃ EU ក្នុងទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិកថា “ដោយសារសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស និងការបែកបាក់ក្នុងសង្គម, រដូវកាលវិស្សមកាលខាងមុខនេះ ពិតជាមានហានិភ័យដ៏ធំ នៃការវាយប្រហារភេរវកម្មនៅ EU។ យើងបានឃើញវានាពេលថ្មីៗ ក្នុងទីក្រុងប៉ារីសរួចទៅហើយ។ តាមពិតទៅរឿងបានកើតឡើងមុនយើងគិតទៅទៀត”។

(រូបថត៖ Alliance)

ឥទ្ធិពលពីការវាយប្រហារឆ្លងដែនថ្ងៃទី៧ខែតុលារបស់ចលនាហាម៉ាស ក៏ដូចជាការទម្លាក់គ្រាប់បែកសងសឹកជាបន្តបន្ទាប់របស់អ៊ីស្រាអែល បានធ្វើឲ្យទ្វីបអឺរ៉ុប ស្ថិតក្នុងភាពប្រុងប្រយ័ត្នអស់រយៈពេលជាច្រើនខែកន្លងមកនេះ។

បាតុកម្មទ្រង់ទ្រាយធំដែលគាំទ្រប៉ាឡេស្ទីន ក៏ដូចជាការដើរដង្ហែគាំទ្រអ៊ីស្រាអែល បានអង្រួនទីក្រុងអឺរ៉ុបជាច្រើន ចំពេលនៃអ្វីដែលត្រូវបានគេមើលឃើញថា ជាសកម្មភាពកើនឡើងប្រឆាំងនឹងជនជាតិជ្វីហ្វនៅទូទាំងទ្វីបអឺរ៉ុប។

ការអត្ថាធិប្បាយរបស់លោកស្រី Johansson គឺដូចទៅនឹងការគូសបញ្ជាក់ដោយរដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ Nancy Faeser ដែរ ដែលបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារក្នុងទីក្រុង ព្រុចសែល ថា ឧប្បត្តិហេតុនៅប៉ារីស នាពេលថ្មីៗនេះ គឺបង្ហាញថា ការគំរាមកំហែងដែលបង្កឡើងដោយភេរវករឥស្លាមនៅ EU នាពេលបច្ចុប្បន្ន ស្រួចស្រាវនិងធ្ងន់ធ្ងរប៉ុនណា។

រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ Nancy Faeser (រូបថត៖ DPA)

តាមការអះអាងពីលោកស្រី “សង្រ្គាមនៅហ្គាហ្សា និងអំពើភេរវកម្មរបស់ក្រុមហាម៉ាស កំពុងធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ។ ខ្ញុំបានពិភាក្សាអំពីបញ្ហានៃការកើនឡើង ការគំរាមកំហែងភេរវកម្ម ជាមួយសមភាគីក្នុងប្រទេសអូទ្រីស បែលហ្ស៊ិក បារាំង អេស្ប៉ាញ និងស៊ុយអែត។ យើងត្រូវតែតាមដានយ៉ាងយកចិត្តទុកដាក់ ជាពិសេសទៅលើការគំរាមកំហែងរបស់ក្រុមឥស្លាមនៅពេលនេះ ហើយចាត់វិធានការប្រឆាំងនឹងការឃោសនារបស់ក្ករុមរដ្ឋឥស្លាមជាមួយប្រទេសជិតខាង”។

ប្រទេសអាល្លឺម៉ង់ ​ក៏​ស្ថិត​ក្នុងភាព​ប្រុងជើងការ​ខ្ពស់ផងដែរ ​សម្រាប់​ការ​វាយ​ប្រហារ​ភេរវកម្ម។ ក្រុមមន្ត្រីនិយាយថា កាលពីសប្តាហ៍មុន ក្មេងជំទង់ពីរនាក់ដែលមានអាយុប្រហែល ១៥-១៦ឆ្នាំ ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទរៀបផែនការវាយប្រហារជនស៊ីវិល ហើយកំណត់គោលដៅលើសាលប្រជុំ និងផ្សារបុណ្យណូអែល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ បែលហ្ស៊ិក ចាប់ខ្លួនមនុស្ស ៨នាក់ សង្ស័យរៀបគម្រោង វាយប្រហារភេរវកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម