ព័ត៌មានជាតិ
១១ខែ ឆ្នាំនេះ ក្រសួងការងារ បានស្វែងរកការងារជូនយុវជនជិត ៦ពាន់នាក់
ក្នុងរយៈពេល ១១ខែ ឆ្នាំ ២០២៣នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្វែងរកការងារធ្វើជូនដល់យុវជនបានជិត ៦ពាន់នាក់ ក្នុងចំណោមអ្នកចុះឈ្មោះជិត៣ម៉ឺននាក់។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៦ ខែធ្នូនេះថា ចាប់ពីខែមករា រហូតដល់ខែវិច្ឆិកាឆ្នាំ ២០២៣នេះ ក្រសួង បានទទួលអ្នកចុះឈ្មោះស្វែងរកការងារធ្វើចំនួន ២៧,២៤០ នាក់។ ក្នុងនោះ ក្រសួងបានផ្គូផ្គង និងបញ្ជួនអ្នកស្វែងរកការងារធ្វើ ទៅនិយោជកចំនួន ២៧,៣៧៧ដង និងអ្នកស្វែងរកការងារធ្វើ ទទួលបានការងារធ្វើមានចំនួន ៥,៨៧៨នាក់។
លោកបានបន្តថា ក្នុងចំណោមអ្នកទទួលបានការងារធ្វើ ៥,៨៧៨នាក់។ ក្នុងនោះ នៅខែមករាមាន១៤០នាក់, ខែកម្ភៈមាន ១៦៧នាក់, ខែមីនាមាន ២៦៥នាក់, ខែមេសាមាន ២៣៩នាក់, ខែឧសភាមាន ២៣១នាក់, ខែមិថុនាមាន ៤៣០នាក់, ខែកក្កដាមាន ៦៤០នាក់, ខែសីហាមាន ៧០៧នាក់, ខែ កញ្ញាមាន ៥០៣នាក់, ខែតុលាមាន ១,៩៩៣ និងខែវិច្ឆិកាមាន ៥៦៣នាក់។
លោកបានបន្តទៀតថា ក្រៅពីនេះរយៈពេល ១១ខែឆ្នាំនេះ ក្រសួងបានរៀបចំសិក្ខាសាលា ស្តីពី ណែនាំអាជីពជ្រើសរើសសិក្សា សម្រាប់សិស្សមធ្យមសិក្សាទុតិយភូមិ និងនិស្សិតសាកលវិទ្យាល័យបានចំនួន ១៦,០៧៧នាក់ និងបានបើកវគ្គបណ្ដុះបណ្តាល ស្តីពី ការត្រៀមលក្ខណៈសម្បត្តិ ក្នុងការស្វែងរកការងារធ្វើ ដល់យុវជនបានចំនួន ២,២៤៣នាក់ ផងដែរ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ