Connect with us

ព័ត៌មានជាតិ

ណាហ្គាវើលដ៍ ផ្តល់ជូនកាន់តែអស្ចារ្យក្នុងឱកាសបុណ្យណូអែល

បានផុស

នៅ

ក្នុងឱកាស​បុណ្យ​ណូអែល​ក្នុងឆ្នាំនេះ ណាហ្គា​វើ​លដ៍ បាន​ត្រៀមខ្លួន​ស្វាគមន៍​អតិថិជន​ទាំងអស់​ជាមួយនឹង​មុខម្ហូប​សុភមង្គល ការសម្តែង​សិល្បៈ ការតុបតែង​លម្អ​ដ៏​ស្រស់ស្អាត និង​ការ​បញ្ចុះតម្លៃ​ដ៏​ច្រើន​។ សូម​នាំ​ក្រុមគ្រួសារ និង​មិត្តភ័ក្ដិ​របស់​អ្នក​ទៅ​រីករាយ​ និង​ទទួលយក​ការផ្តល់ជូន​ទាំងនេះ​ពេញ​មួយខែ​ធ្នូ​នៅ​ណាហ្គា​វើ​លដ៍​!

ណាហ្គាវើលដ៍ ត្រៀមខ្លួនស្វាគមន៍ពុកម៉ែបងប្អូនជាមួយការតុបតែងដោយអំពូលភ្លើងចម្រុះពណ៌ដ៏ស្រស់ស្អាត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការតុបតែង​លម្អ​ដ៏​ស្អាត​ប្លែក​អម​ជាមួយ​បរិយាកាស​ដ៏​មនោ​រម្យ តុក្កតា​រូបលោក​តា​ណូអែល និង​តុក្កតា​រូប​ខ្ញី រង់ចាំ​ស្វាគមន៍​ពុក​ម៉ែ​បងប្អូន​នៅ​ច្រកចូល​ណាហ្គា​វើ​លដ៍​ទាំងពីរ​ដែល​ពុក​ម៉ែ​បងប្អូន​អាច​ផ្តិត​យក​រូបភាព​ដ៏​ស្រស់ស្អាត​ទុកជា​អនុស្សាវរីយ៍ និង​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ផងដែរ​។​ ​ធ្វើដំណើរ​ទៅកាន់​សួនច្បារ​សម្តេច​តេ​ជោ ហ៊ុន សែន នៅមុខ​ណាហ្គា​វើ​លដ៍​ទី​១ ពុក​ម៉ែ​បងប្អូន​អាច​ថតរូប​ដ៏​ទាក់ទាញ​ជាមួយ​អំពូល​ភ្លើង​ចម្រុះ​ពណ៌​ដែល​បំភ្លឺ​រៀងរាល់​រាត្រី​ពី​ម៉ោង ៥:៤៥ ល្ងាច​ដល់​ម៉ោង ២ ទៀបភ្លឺ​រហូតដល់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២៤។ មិនតែប៉ុណ្ណោះ ពុក​ម៉ែ​បងប្អូន​អាច​ថតរូប​ជាមួយ​ដើមឈើ​ណូអែល​កម្ពស់ ១៨ ម៉ែត្រ និង​រូបសំណាក​មនុស្ស​ព្រិល​ទឹកកក ក្តាន់ ស្ករ​គ្រាប់ ផ្កាយ និង​រូប​ដ៏​ស្អាត​ប្លែក​ជាច្រើន​ទៀត​!

​នៅ​ថ្ងៃទី​២៤ និង ២៥ ធ្នូ ណាហ្គា​វើ​លដ៍ មាន​ម្ហូប​ឈុត​ណូអែល​បែប​បារាំង​នៅ​ភោជនីយដ្ឋាន​បារាំង Le Gourmet ម្នាក់ ២៧២.០០០ រៀល និង​ប៊ុ​ហ្វេ​បែប​ណូអែល​នៅ​ភោជនីយដ្ឋាន​អ៊ីតាលី Bistro Romano ម្នាក់ ១៤០.០០០ រៀល​។ សម្រាប់​អាហារ​ប៊ុ​ហ្វេ​ពេល​ល្ងាច​បែប​ចិន មាន​បម្រើ​ជូន​នៅ​ភោជនីយដ្ឋាន​ចិន Fortune Palace និង Hall of Golden Chimes ដែលមាន​ម្ហូប​ឈុត​ពិសេស ម្នាក់​ចាប់ពី ២៧២.០០០ រៀល ឬ​ម្ហូប​ឈុត​បែប​ជប៉ុន​នៅ​ភោជនីយដ្ឋាន​ជប៉ុន Teppanyaki ម្នាក់ ៧២០.០០០ រៀល​។ ប្រសិនបើ​អតិថិជន​ចង់​ពិសា​អាហារ​ប៊ុ​ហ្វេ​ឥត​កំណត់ សូម​រីករាយ​នៅ​ភោជនីយដ្ឋាន The Pangea និង 2Pangea ម្នាក់ ១២៨.០០០ រៀល​។ សូម​ណែនាំ​ឱ្យ​កក់​តុ​ទុកជាមុន​នៅថ្ងៃនេះ​ដោយ​ទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ ០១៥ ៤០២ ៣៤៥ ឬ​អ៊ី​ម៉ែ​ល [email protected]

រីករាយជាមួយការទទួលទានម្ហូបឈុតពិសេសបែបអាស៊ី និងអឺរ៉ុប ជាមួយមនុស្សជាទីស្រឡាញ់ក្នុងឱកាសបុណ្យណូអែល នៅណាហ្គាវើលដ៍

​ប្រសិនបើ​ពុក​ម៉ែ​បងប្អូន​ចង់​អបអរ​បុណ្យ​ណូអែល​នៅ​គេហដ្ឋាន ណាហ្គា​វើ​លដ៍​ផ្តល់ជូន​ជម្រើស​ពិសេស ដូចជា មាន់​ទួ​គី​ខ្វៃ សាច់​ហ៊ែ​ម​លាប​ស្ករត្នោត​ជាមួយ​ម៉ា​ស្តា​ត និង​សាច់​ឆ្អឹងជំនី​គោ តម្លៃ​ចាប់ពី ៥៥២.០០០ រៀល​បូករួម​នឹង​ទឹកជ្រលក់​តាម​ចំណូលចិត្ត​។ ណាហ្គា​វើ​លដ៍ ក៏មាន​សាច់​ខ្វៃ​បែប​ចិន​ច្រើន​ជម្រើស​ផងដែរ រួមមាន ទាខ្វៃ កូនជ្រូក​ខ្វៃ​ជាមួយ​ទឹកជ្រលក់​ហយ​ស៊ីន តម្លៃ​ចាប់ពី ១១២.០០០ រៀល​។ សូម​ណែនាំ​ឱ្យ​កុម្ម៉ង់​យ៉ាងហោចណាស់ ២ ថ្ងៃ​ទុកជាមុន។

ប៊ុហ្វេថ្ងៃត្រង់ និងប៊ុហ្វេពេលល្ងាចបែបណូអែលសម្រាប់គ្រប់គ្នា។ រីករាយតាមចិត្ត!

បង្កើន​ភាព​ផ្អែមល្ហែម​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​ដោយ​ជាវ​នំ​ប្រពៃណី​ណូអែល​ដុត​ថ្មីៗ​រៀងរាល់ថ្ងៃ ដូចជា នំ​រូប​ផ្ទះ​រសជាតិ​ខ្ញី នំ​ខេ​ក​ណូអែល នំ​ប៉ា​ណេ​តូ​ណេ នំ​ស្រួយ នំ​ស្តូ​ឡិន នំ​ផាយ នំ​រូប​គល់ឈើ​ណូអែល និង​នំ​ជាច្រើន​ទៀត តម្លៃ​ចាប់ពី ១២.០០០ រៀល​ប៉ុណ្ណោះ​! នំ​ពិសេស​ទាំងនេះ មាន​លក់​រៀងរាល់ថ្ងៃរ​ហូត​ដល់​ថ្ងៃទី​៣១ ធ្នូ នៅ​កន្លែង​ទទួលភ្ញៀវ Lobby Lounge ពី​ម៉ោង ៧ ព្រឹក​ដល់ ១ ទៀបភ្លឺ និង​នៅ​ភោជនីយដ្ឋាន Food Pavilion ពី​ម៉ោង ១១ ព្រឹក​ដល់ ១២ អធ្រាត្រ​។ សម្រាប់​ឈុត​អាហារសម្រន់​ពេល​រសៀល​បែប​ណូអែល លោកអ្នក​អាច​អញ្ជើញ​ទៅ​រីករាយ​ជាមួយ​មិត្តភ័ក្ដិ​នៅ​កន្លែង​ទទួលភ្ញៀវ Lobby Lounge ដែលមាន​អាហារសម្រន់ និង​នំ​ឈ្ងុយឆ្ងាញ់​ដ៏​សម្បូរបែប​រួមជាមួយ​ការ​ពិសា​តែ និង​កាហ្វេ​ឥត​កំណត់ បម្រើ​ជូន​រៀងរាល់ថ្ងៃ​រហូតដល់​ថ្ងៃទី​៣១ ធ្នូ ម្នាក់ ៨៨.០០០ រៀល​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ www.nagagworld.com ឬ​តាមដាន​ទំព័រ Facebook ឬ Instagram របស់​ណាហ្គា​វើ​លដ៍។

បង្កើនភាពផ្អែមល្ហែមជាមួយមនុស្សជាទីស្រឡាញ់ដោយជាវនំ និងបង្អែមណូអែលសម្រាប់ពួកគាត់

លើសពីនេះ ណាហ្គា​វើ​លដ៍​ក៏មាន​ផ្តល់ជូន​ការសម្តែង​សិល្បៈ​អបអរ​បុណ្យ​ណូអែល​ផងដែរ នៅ​ឆាក​ជាន់​ផ្ទាល់​ដី ណាហ្គា​វើ​លដ៍​ទី​១! សូម​អញ្ជើញ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​ទៅ​កម្សាន្ត និង​ទស្សនា​ការ​សម្តែង​សិល្បៈ​ពិសេស​នេះ​នៅ​ម៉ោង ៦ ល្ងាច ពី​រៀងរាល់ថ្ងៃ​សុក្រ​ដល់​អាទិត្យ រហូតដល់​ថ្ងៃទី​២៥ ធ្នូ និង​ថ្ងៃបុណ្យ​ណូអែល​នៅ​ថ្ងៃ​ចន្ទ​។ សូម​ចូលរួម​ទស្សនា​ឱ្យបាន​គ្រប់ៗ​គ្នា​!

​ណាហ្គា​វើ​លដ៍ សូម​ជូនពរ​ឱ្យ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​មាន​ពេលវេលា​ដ៏​សប្បាយរីករាយ​ជាមួយ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ និង​មនុស្ស​ជាទី​ស្រឡាញ់​ក្នុងឱកាស​បុណ្យ​ណូអែល​!

សូមអញ្ជើញទៅកម្សាន្ត និងទស្សនាការសម្តែងសិល្បៈអបអរបុណ្យណូអែលជាមួយគ្នា នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី ១

​ណាហ្គា​វើ​លដ៍ ដែលជា​មណ្ឌល​កម្សាន្ត​ចម្រុះ​ប្រណីត​លំដាប់​ពិភពលោក​ធំជាងគេ​ក្នុង​តំបន់​ទន្លេ​មេគង្គ មាន​ទីតាំង​នៅជាប់​ចំណុចប្រសព្វ​នៃ​ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ​។ អគារ​សណ្ឋាគារ​ទាំងពីរ មាន​បន្ទប់ Suite និង​បន្ទប់​ដែលមាន​ការ​រចនា​ទាក់ទាញ និង​បំពាក់​ដោយ​បរិក្ខារ​ដ៏​ទំនើប​ដែល​ផ្តល់​ភាព​ងាយស្រួល និង​ផាសុកភាព​បំផុត​។ អតិថិជន​អាច​ទទួល​សេវាកម្ម​ដ៏​សម្បូរបែប​នៅ​ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹប​កម្សាន្ត​ជាង ២០ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត ២ កន្លែង ការរៀបចំ​ការប្រជុំ​ធំៗ​ឈាន​មុខ​គេ ការសម្តែង​សិល្បៈ​ផ្ទាល់​រៀងរាល់ថ្ងៃ និង​សាល​មហោស្រព NABA ដែលមាន ២.០០០ កៅអី​នៅ​ណាហ្គា​វើ​លដ៍​ទី​២​។ ត​ភ្ជាប់​ណាហ្គា​វើ​លដ៍​ទី​១ និង​ណាហ្គា​វើ​លដ៍​ទី​២ គឺ​ណាហ្គា​ស៊ី​ធី​វ៉ក​ដែលជា​ផ្សារ​ទំនិញ​រួច​ពន្ធ​ក្រោម​ដី​ដំបូង​គេ​បង្អស់​ក្នុងប្រទេស​កម្ពុជា​ដែលមាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បីៗ​ជាង ២០០ មុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម