Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជិត ២ ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ

បានផុស

នៅ

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI) ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន ១៨៣០ នាក់ ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស លើ​មុខ​ជំនាញ ១៥ ប្រភេទ ដោយ​ឥតគិតថ្លៃ និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម កាលពី​ថ្ងៃ​ទី ១ ខែ​ធ្នូ ឆ្នាំ ២០២៣ ដែល​អ្នកសារព័ត៌មាន​ទើប​តែ​ទទួល​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​ដែល​មាន​ទីតាំង​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មួយ​នេះ បាន​បញ្ជាក់​ថា វគ្គ​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ទាំងនេះ គឺជា​ប្រភេទ​សញ្ញាបត្រ​បច្ចេកទេស​វិជ្ជាជីវៈ ១ លើ​មុខ​ជំនាញ​ចំនួន ១៥ ដូចជា ការ​ដំឡើង​បណ្ដាញ​អគ្គិសនី​ក្នុង​អគារ​ចំនួន ២៨០ នាក់​, ការថែទាំ និង​ជួសជុល​រថយន្ត​ចំនួន ២៧០ នាក់​, ការ​ថែទាំ និង​ជួសជុល​អគ្គិសនី​រថយន្ត​ចំនួន ២៧០ នាក់​, ការ​ថែទាំ និង​ជួសជុល​ម៉ាស៊ីនត្រជាក់​រថយន្ត​ចំនួន ១៥០ នាក​, ការ​ថែទាំ និង​ជួសជុល​ម៉ាស៊ីន​ធុន​តូច​ចំនួន ១៨០ នាក់​, ការថែទាំ និង​ជួសជុល​រថយន្ត​ហ្វដ​ចំនួន ២១០ នាក់​, ការ​ផ្សារ​អគ្គិសនី​ចំនួន ១៥០ នាក់​, ការ​ផ្សា​រលោហៈ​ដោយ​ធ្នូ​អគ្គិសនី (​ធូប​) ចំនួន ១៥០ នាក់​, ការ​បន្ស៊ី​លោហៈ​ចំនួន ២១០ នាក់ សេវាកម្ម​កុំព្យូទ័រ​ចំនួន ១៨០ នាក់​, ការ​រចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ​ចំនួន ១៨០ នាក់​, សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន​ចំនួន ២៨០ នាក់​, ការថែទាំ និង​ជួសជុល​ជណ្ដើរយន្ត​ចំនួន ១៥០ នាក់, សេវាកម្ម​គ្រប់គ្រង​យានដ្ឋាន ៣០ នាក់ និង​ការ​ផ្សា​ឧស្ម័ន ៩០ នាក់។

ក្នុង​នោះ ដោយសារ​តែ​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​នេះ ជា​កម្មវិធី​អាទិភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្រាប់​ក្រុម​យុវជន​មកពី​គ្រួសារ​ក្រីក្រ ដូចនេះ សិក្ខាកាម​ដែល​មាន​បណ្ណ​សមធម៌ ឬ​បណ្ណ​ក្រីក្រ​ទាំងអស់ ក្រៅពី​ទទួល​បាន​ការ​សិក្សា​ដោយ​ឥតគិតថ្លៃ​រួច​ហើយ​នោះ ក៏​នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន ២៨ ម៉ឺន​រៀល ក្នុង​មួយ​ខែ រហូត​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​មាន​រយៈពេល ៤ ខែ នោះ​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

រើសតែ២៥៧នាក់! តែបេក្ខជនមានសិទ្ធិចូលប្រឡងដើម្បីបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារមានជិត៦ពាន់នាក់

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

បាក់ស្ពាននៅប្រេស៊ីល អ្នកស្លាប់បន្ត​កើនឡើងដល់៩នាក់

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ចិន​ដាក់​ដំណើរការ​នាវាចម្បាំង​​ថ្មី​​ទំនើប​ទម្ងន់​៤ម៉ឺន​តោន​​​​​បម្រើវិស័យយោធា​

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

មេធាវី​ លោក Yoon ថា កូនក្តី​ខ្លួន​មិនអាច​ចូលខ្លួន​បំភ្លឺ​​ដោយសារ​ដីកាកោះច្រើនពេក​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរពិធីដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី ៤ រយៈពេល ៣ ថ្ងៃ តាមគន្លងប្រពៃណីខ្មែរ នៅផ្សារធម្មជាតិរុនតាឯក

Sokha Hotels

ព័ត៌មានពេញនិយម