ព័ត៌មានជាតិ
ឥទ្ធិពលចិន ក្នុងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា
ក្នុងរយៈពេលជាងមួយទស្សវត្សរ៍កន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជា និងចិនត្រូវបានគេមើលឃើញថាមានភាពកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយដោយសារតែទំនាក់ទំនងល្អប្រសើរនេះនាំឱ្យមានលំហូរវិនិយោគ និងជំនួយយ៉ាងច្រើនរបស់ចិនចូលមកក្នុងប្រទេសកម្ពុជា។ ប្រាក់ជំនួយ និងការវិនិយោគរបស់ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា។
កាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជាបានទាក់ទាញវិនិយោគផ្ទាល់ពីបរទេសក្នុងទំហំទឹកប្រាក់៣.៦ពាន់លានដុល្លារ ក្នុងនោះ៤៣% បានមកពីប្រទេសចិន។ ការវិនិយោគពីចិនបានជំរុញការដោះដូរពាណិជ្ជកម្មរទ្វេភាគីវាងកម្ពុជា និងចិនកើនឡើងដល់៩ពាន់លានដុល្លារកាលពីឆ្នាំ២០១៩កន្លងទៅ។ សម្តេចនាយករដ្ឋមន្រ្តី តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចិនចង់ឃើញពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរកើនឡើងដល់ ១០ពាន់លានដុល្លារត្រឹមឆ្នាំ ២០២៣។
លោក បណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាមានប្រសាសន៍ថា៖ «លំហូរវិនិយោគពីចិនមកកម្ពុជាមានទំហំដល់ទៅ៣០% ដែលក្នុងនោះចិនបានវិនិយោគលើវិស័យសំណង់ កាត់ដេរ និងហេដ្ឋារចនាសម្ព័ន្ធ។ ការវិនិយោគទាំងនេះបានចូលរួមចំណែកយ៉ាងខ្លាំងដល់ដំណើរការអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសខាងវិស័យសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានបង្កើតការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋកម្ពុជា។»
លោក សិរីវឌ្ឍន៍ បានបន្តថា ចំពោះការវិនិយោគ កម្ពុជាមិនមែនស្វាគមន៍តែប្រទេសចិននោះទេ គឺស្វាគមន៍គ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោក ដែលមានបំណងចង់រកស៊ីនៅកម្ពុជា ដូចជាសហរដ្ឋអាមេរិក សហភាពអឺិុរ៉ុប ជប៉ុន កូរ៉េ និងថៃជាដើម។
ការវិនិយោគរបស់ចិននៅកម្ពុជាគឺ ស្ថិតនៅក្នុងនយោបាយការទូតសេដ្ឋកិច្ចផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន ដែលបានតភ្ជាប់ការទូតសេដ្ឋកិច្ចរបស់ប្រទេស៦៧នៅលើពិភពលោក ហើយកម្ពុជាជាប្រទេសមួយ ដែលបានភ្ជាប់ទំនាក់ទំនងការទូតសេដ្ឋកិច្ចជាមួយចិន ហើយទទួលបានជំនួយ និងការវិនិយោគយ៉ាងច្រើនពីប្រទេសចិន។
ខាងផ្នែកសេដ្ឋកិច្ច ចិនជាប្រទេសដែលវិនិយោគច្រើនជាងគេលើឧស្សាហកម្មកាត់ដេររបស់កម្ពុជា ដែលតំណាង ១៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប និងដែលបង្កើតការងារបានចំនួន៧៥០,០០០កន្លែងកាលពីឆ្នាំ២០១៩។ ក្រៅពីនេះ ចិនបានវិនិយោគយ៉ាងច្រើនផងដែរលើវិស័យសំណង់ ដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រៅពីការវិនិយោគ ចិនជាប្រទេសដែលផ្ដល់ជំនួយប្រាក់កម្ចីច្រើនជាងគេដល់កម្ពុជា ដែលជំនួយទាំងនេះភាគច្រើនផ្ដោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា មកទល់ពេលនេះ ចិនបានផ្ដល់ជំនួយប្រមាណ៣ពាន់លានដុល្លារដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលបានសាងសង់ផ្លូវ និងស្ពានសរុបប្រវែងជាង៣,០០០គ.មនៅកម្ពុជា។
លើសពីនេះ ចិនសន្យាថានឹងផ្ដល់ជំនួយបន្ថែមទៀតដល់កម្ពុជាក្នុងទំហំទឹកប្រាក់៥៨៨លានដុល្លារនៅចន្លោះឆ្នាំ២០១៩ ដល់ ឆ្នាំ២០២១។
ក្រៅពីសាងសង់ផ្លូវ និងស្ពាន ចិនបានផ្ដល់ហិរញ្ញប្បទានសាងសង់ទំនប់វារីអគ្គីសនីចំនួន៧កន្លែងនៅកម្ពុជា ដែលអាចផលិតថាមពលអគ្គីសនីបានដល់ទៅពាក់កណ្ដាលនៃតម្រូវការថាមពលអគ្គីសនីសរុបនៅកម្ពុជា។ ថាមពលអគ្គិសនីនេះមិនត្រឹមតែបានជួយដោះស្រាយបញ្ហាកង្វះខាតអគ្គីសនីនៅកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានជួយជំរុញដល់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនៅកម្ពុជាទៀតផង។
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ