Connect with us

ព័ត៌មានជាតិ

លោក កើត ឆែ៖ អំណាចគឺជាភ្លើង សូមប្រើប្រាស់ភ្លើង​ឲ្យ​បានត្រឹមត្រូវ កុំយកទៅដុតបំផ្លាញគេ

បានផុស

នៅ

«អំណាចគឺជាភ្លើងប្រសិនបើយើងយកភ្លើងទៅប្រើឲ្យខុសគោលដៅ នឹងបង្កើតឲ្យ​មានភាពមហន្តរាយ។ បើយកភ្លើងទៅប្រើត្រឹមត្រូវចំគោលដៅ នឹងធ្វើឲ្យមានភាពរីកចម្រើន និងប្រសើរឡើង។ កុំយកភ្លើងទៅដុតបំផ្លាញគេ តែត្រូវប្រើប្រាស់ភ្លើង​ឲ្យ​មានផលប្រយោជន៍សម្រាប់មនុស្សជាតិ»។ នេះជាការលើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ថ្លែងនៅក្នុងឱកាស​ចូលរួម​ធ្វើបទបង្ហាញអំពីភាពជាអ្នកដឹកនាំនិងនវានុវត្តន៍អង្គភាពច្រកចេញចូលតែមួយសាលារាជធានីភ្នំពេញ​ជូនសិក្ខាកាមជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល​ជំនាន់ទី៥ នាព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កើត ឆែ មានប្រសាសន៍លើកឡើងថា ភាពជាអ្នកដឹកនាំជាធម្មជាតិរបស់មនុស្ស សត្វ ដែលមាន​រួច​ហើយ ពោល​គឺ​ចាប់ពី ២ នាក់ទៅ គឺតែងតែមានអ្នកដឹកនាំ។ នារីជាអ្នកគ្រប់គ្រងគ្រួសារនិងភាពជាអ្នកដឹកនាំក្នុងគ្រួសាររួចស្រេចទៅហើយ គ្រាន់តែមិនបានប្រើសិទ្ធិភាពជាអ្នកដឹកនាំ និងគ្រប់គ្រងនៅសង្គមខាងក្រៅ។ ចំណែក ពាក្យថា «នវានុវត្តន៍» មាន​ន័យថាជាការច្នៃប្រឌិតលើកិច្ចការងារ​ឲ្យ​កាន់តែប្រសើរឡើង ពិសេសលើការផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែល្អនិងងាយស្រួលជាងមុន។

លោក កើត ឆែ បានបន្តទៀតថា បើមានភាពជាអ្នកដឹកនាំគឺមានអំណាច តែសូមកុំយកអំណាចនេះទៅប្រើប្រាស់​ឲ្យ​ខុសគោលដៅ។ អំណាចគឺជាភ្លើង សូមយកភ្លើងនេះទៅប្រើឲ្យចំគោលដៅ កុំទៅដុតបំផ្លាញគេ តែត្រូវប្រើប្រាស់ភ្លើងនេះឲ្យ​មានផលប្រយោជន៍សម្រាប់មនុស្សជាតិ។ អ្នកដឹកនាំ សូមប្រើប៊ិច​ឲ្យ​បានត្រឹមត្រូវ មុនប្រើប្រាស់ប៊ិចត្រូវគិតពិចារណា​ឲ្យ​បានគ្រប់ជ្រុងជ្រោយ ព្រោះប៊ិចរបស់អ្នកដឹកនាំនាំមកនៅប្រយោជន៍ តែបើប្រើប្រាស់មិនត្រឹមត្រូវ ក៏នាំមកនូវគ្រោះមហន្តរាយ​ដែរ។

លោក កើត ឆែ បានបន្តទៀតថា ភាពជាអ្នកដឹកនាំ មិនអាចនិយាយថា ចំណេះដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិតនោះទេ ត្រូវផ្សព្វផ្សាយឬបញ្ច្រៀបការយល់ដឹងទៅ​ឲ្យ​ពួកគាត់បានយល់និងដឹងឮ។ អំណាចដែលយើងបានមកគឺប្រជាពលរដ្ឋប្រគល់ជូនតាមរយៈការបោះឆ្នោត ទើបអាចអង្គុយធ្វើការងារបានរាល់ថ្ងៃ។ តែបើពួកគាត់បោះឆ្នោះឲ្យ​អ្នកដឹកនាំមិនល្អ វានឹងធ្វើឲ្យ​ប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្គ្រាម គឺយើងមិនមានឱកាសអង្គុយធ្វើការបានដែរ។ ដូច្នេះសូមអ្នកដឹកនាំទាំងអស់​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អប្រសើរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត​​ ចាត់តាំងក្រុម​ជំនួយ​ការ​នាំ​យក​សារលិខិត​រំលែក​មរណទុក្ខ និងថវិកា​ជូន​ដល់​គ្រួសារ​សព​​លោកព្រឹទ្ធាចារ្យ​​ គង់ ណៃ ​​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ ជួន ណារិន្ទ៖​ រាល់​សមិទ្ធ​ផល​​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​​គឺ​ផ្តើម​ចេញ​ពី​ប្រទេស​ជាតិ​មាន​សុខ​សន្តិសភាព ស្ថិរភាព

ព័ត៌មានជាតិ២ ម៉ោង មុន

គ្រឿង​ញៀន​ជាង​១០​គីឡូក្រាម ​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​ នៅ​ក្នុងទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន នៅ​ខេត្តសៀមរាប

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋជាង ១០០គ្រួសារ ស្នើរដ្ឋាភិបាលអន្តរាគមន៍ ករណីកាត់ឆ្វៀលដីតំបន់៣ ប៉ះចំដី ស្រែពួកគេ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហភាពពលកម្មជាតិកម្ពុជា ប្តឹងក្រសួងមហាផ្ទៃថា របាយការណ៍សង់ត្រាល់មានលក្ខណៈញុះញ៉ង់ និងប៉ះពាល់ដល់ប្រយោជន៍កម្មករជិត១លាននាក់

Sokha Hotels

ព័ត៌មានពេញនិយម