Connect with us

ព័ត៌មានជាតិ

ស្ត្រី និងកុមារកំព្រាជិត ៣០ នាក់ ត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តកោះកុង

បានផុស

នៅ

ស្ត្រី និង​កុមារ​កំព្រាជិត ៣០នាក់ ដែល​កំពុង​ស្នាក់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​រដ្ឋ​របស់​ខេត្ត​កោះកុង ត្រូវ​បាន​យកចិត្តទុកដាក់​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​ខេត្ត តាមរយៈ​ការ​ផ្តល់​ស្បៀងអាហារ ថវិកា និង​បណ្ដុះ​គំនិត​ស្មារតី​ល្អៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​អបអរសាទរ និង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤៥ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី ៦ ខែ​ធ្នូ ឆ្នាំ ២០២៣ លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង និងប្រធានគណៈកម្មាធិការរណសិរ្ស​សាមគ្គីអភិវឌ្ឍន៍​មាតុភូមិ​កម្ពុជាខេត្តកោះកុង ព្រមតាំង​ថ្នាក់​ដឹកនាំ​ពាក់ព័ន្ធ បាន​ចុះ​សួរ​សុខទុក្ខ​អំពី​ជីវភាព​រស់នៅ និង​រៀន​របស់​កុមារ និង​ស្ត្រី​កំព្រា ស្ថិតនៅ​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ។

លោកស្រី មិថុនា ភូថង ថ្លែង​ថា រណសិរ្ស​សាមគ្គីអភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ២ ធ្នូ ១៩៧៨ ដែល​ត្រូវ​បាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល ទាំង​ក្នុង និង​ក្រៅ​ប្រទេស មាន​សម្ដេច ហេង សំរិន សម្ដេច ជា ស៊ីម សម្ដេច ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ​ជា​ច្រើន​រូប​ទៀត ក្នុង​ការ​រៀបចំ​កម្លាំង​ផ្ដួល​រំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ទទួល​បាន​ជ័យជម្នះ​លើ​របប​នេះ នៅ​ថ្ងៃ​ទី ៧ ខែ​មករា ឆ្នាំ ១៩៧៩។

លោកស្រី បន្ថែម​ថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បង្កើត​ឡើង​ក្នុង​បុព្វហេតុ​រំដោះ​ជាតិ សិទ្ធិ​សេរីភាព និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា ចេញ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដើម្បី​វឌ្ឍនភាព​សង្គម និង​សុខដុមរមនា​របស់​ប្រជាពលរដ្ឋ។ រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​ចាត់​តាំង​ឡើង​ដោយ​ផ្អែក​លើ​ស្មារតី​ឯករាជ្យ​ជាតិ​ដ៏​បរិសុទ្ធ​របស់​ប្រជាជន​កម្ពុជា សាមគ្គី​គ្រប់​ជនជាតិ​ទូទាំង​ប្រទេស ប្រមូល​រាល់​កម្លាំង​សង្គម ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជំនឿ សាសនា កម្មករ កសិករ បញ្ញវន្ត ព្រះសង្ឃ​គ្រប់​ជនរួមជាតិ​ទាំងឡាយ ដែល​រស់នៅ​ក្រៅ​ប្រទេស​ផង​ដែរ។

ទន្ទឹម​នោះ លោកស្រី មិថុនា ភូថង និង​ថ្នាក់ដឹកនាំ​ខេត្ត​ផ្សេងៗ ក៏បាន​ណែនាំ​ដល់​ស្ត្រី និង​កុមារ​កំព្រា​ក្នុង​ខេត្ត ត្រូវ​ប្រឹងប្រែង​រៀន​សូត្រ​ជំនាញ​ផ្សេង និង​មុខវិជ្ជា​ដែល​រៀន​នៅ​សាលារៀន ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​ល្អ កូន​ល្អ និង​ដំណើរ​ជីវិត​ថ្មី​ក្នុង​សង្គម ទោះបី​ជា​មាន​ភាព​កំព្រា​ពិតប្រាកដ ក៏​រាជរដ្ឋាភិបាល​តែងតែ​មិន​ទុកឲ្យ​ពួកគាត់​ឯកោ​នោះ​ទេ។

មិន​ត្រឹម​ចុះ​សួរ​សុខ​ទុក្ខ​ស្ត្រី និង​កុមារ​កំព្រា​ទេ ថ្នាក់ដឹកនាំ​ខេត្ត ក៏​អញ្ជើញ​សួរ​សុខទុក្ខ និង​ផ្តល់​អំណោយ​មួយ​ចំនួន​ដល់​អ្នកជំងឺ ៨ នាក់ ផ្សេងទៀត ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ផង​ដែរ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២៥ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤៤ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម