Connect with us

ព័ត៌មានជាតិ

ផលិតផលជាង ១ពាន់មុខ បង្ហាញក្នុងពិព័រណ៍​ឧស្សាហកម្មសំណង់​កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៣

បានផុស

នៅ

សមាគមអ្នកសាងសង់កម្ពុជា បានរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាអន្តរជាតិឆ្នាំ២០២៣ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៦ដល់ថ្ងៃទី ៨ខែធ្នូឆ្នាំ២០២៣ នៅមជ្ឈ មណ្ឌលពិព័រណ៍កោះពេជ្រ ដោយបានដាក់តាំងបង្ហាញ​នូវផលិតផលជាងមួយពាន់មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ ២០២៣ នៅថ្ងៃទី៦ធ្នូនេះ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានលើកឡើងថា នេះជាឆ្នាំ​ទី១៣ហើយ ដែលសមាគមបានរៀបចំមហាសន្និបាត ហើយក៏ជាលើកទី១០ នៃការរៀបចំពិព័រណ៍ឧស្សាហកម្ម​សំណង់​កម្ពុជា អន្តរជាតិ ដែលមានលក្ខណៈលំដាប់អន្តរជាតិ និងធំជាងគេនៅប្រទេសកម្ពុជា ដោយឆ្នាំនេះមានក្រុម​ហ៊ុនចូលរួម​ចំនួន១៣៣ក្រុមហ៊ុន ស្មើនឹង ២៣៩ស្តង់ និងមានផលិតផលជាង ១០០០មុខ និង ៥០ប្រភេទនៃសេវាកម្ម ហើយផលិត​ផល​ទាំងនេះ មានខ្លះជាផលិតផលក្នុង ស្រុក និងមានខ្លះទៀតជាផលិតផល ដែលនាំ​ចូលមកពីបណ្តាប្រទេសជាច្រើន។

អ្នកឧកញ៉ា បានបន្តថា ពិព័រណ៍ខ្នាតអន្តរជាតិនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យក្រុមហ៊ុនដែលនាំចូលនូវសម្ភារៈ បរិក្ខារ ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់ប្រភេទ ជាពិសេសអ្នកមានតម្រូវការទិញដូចជា ម្ចាស់គម្រោងសាងសង់ និងក្រុមហ៊ុនសាងសង់ងាយស្រួលធ្វើការប្រៀបធៀបគុណភាព និងបញ្ជាទិញ ដោយពុំចាំបាច់ធ្វើដំណើរ​ទៅក្រៅប្រទេស​ឡើយ។

អ្នកឧញ៉ាបានបន្តទៀតថា វិស័យសំណង់ និងអលនទ្រព្យ ដែលជាវិស័យមួយ បានជួយគាំទ្រដល់ការរីក​ចម្រើន​សេដ្ឋកិច្ចជាតិនោះ បានងើបឡើងវិញជាបណ្តើរៗហើយ ជាពិសេសតាមរយៈរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ នៃរដ្ឋសភាក៏បានជួយជ្រោមជ្រែង និងជំរុញ ព្រមទាំងរកដំណោះស្រាយចំពោះសំណង់មួយចំនួន ដែលនៅជាប់គាំង និងបានផ្អាកដំណើរការសាងសង់កន្លងមក ដោយសារវិបត្តិជំងឺកូវីដ១៩ ដែលបានធ្វើឱ្យសេដ្ឋកិច្ចសកលធ្លាក់ចុះ។

តែទោះជាយ៉ាងណាក្ដី អ្នកឧញ៉ាបានបន្ថែមថា« យើងសង្ឃឹមថា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងធ្វើឱ្យវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាងើបឡើងជាប្រក្រតីវិញជាមិនខាន។ យើងខ្ញុំជាវិស័យឯក​ជនទាំងអស់គ្នានឹងគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ហើយនឹងពិនិត្យមើល​កាលានុវត្តភាពនៃការ វិនិយោគ និងការអភិវឌ្ឍវិស័យសំណង់និងអចលនទ្រព្យនេះ ដើម្បីធ្វើការបណ្តាក់ទុនវិនិយោគ និងអភិវឌ្ឍវិស័យឱ្យបានល្អប្រសើរឡើងវិញ និងក៏ប្ដេជ្ញាចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ​របស់រាជរដ្ឋាភិបាល​ផងដែរ»។

លោក ផារ៉ា មង្គល តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា ពិព័រណ៍ខ្នាតអន្តរជាតិនេះ នឹងផ្តល់ឱកាសដល់អ្នកវិនិយោគក្នុងស្រុក និងក្រៅ​ប្រទេស ដើម្បីបង្កើត និងបង្កើនភាពជាដៃគូជាមួយគ្នាក្នុងការបណ្តាក់ទុនវិនិយោគ ឬធ្វើជាដៃ​គូអភិវឌ្ឍន៍​នៅកម្ពុជា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

គម្រោង​រេដបូក​កែវសីមា​ ជួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ពូត្រុំ​ ដាំដុះ​បន្លែ​លក់​បាន​ថ្លៃ​ ថែម​ទាំងមិន​ពិបាក​រក​ទីផ្សារ

ជីវិតកម្សាន្ដ១៩ នាទី មុន

ជោគជ័យជីវិតគូ! គង់ ច័ន្ទស្រីមុំ ចែករំលែកបទពិសោធរឿងជីវិតគ្រួសារ

ជីវិតកម្សាន្ដ៣៣ នាទី មុន

តារាចម្រៀង G.NA បង្ហោះរូបភាពនិងសារ «​លាពិភពលោក» ខណៈអ្នកគាំទ្រកំពុងភ័យព្រួយ

កីឡា៣៥ នាទី មុន

តារា​ចម្រៀង ខេម ថា ការគាំទ្រពីដៃឯកស្ពតជាឱកាស​បង្កើនការងារដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៣៨ នាទី មុន

ក្រសួងសុខាភិបាលពិនិត្យសេចក្តីព្រាងចុងក្រោយ សេវាព្យាបាលជំងឺផ្លូវចិត្តនឹងគ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម