កីឡា
បារាំង“គ្មានផែនការ B” សម្រាប់ពិធិបើកកីឡាអូឡាំពិកប៉ារីស ទោះមានការវាយប្រហារ
រដ្ឋាភិបាលបារាំងកាលពីថ្ងៃចន្ទបានបញ្ជាក់ពីការរក្សាផែនការសម្រាប់ពិធីបើកកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ ដដែលដែលគ្រោងធ្វើនៅមាត់ទន្លេ Seine បើទោះបីជាមានការវាយប្រហារយ៉ាងសាហាវក្នុងរដ្ឋធានីបារីស កាលពីចុងសប្តាហ៍ដែលបានបង្កើនការព្រួយបារម្ភអំពីសន្តិសុខ។
រដ្ឋមន្ត្រីកីឡា លោកស្រី Amelie Oudea-Castera បានប្រាប់វិទ្យុបារាំងថា ផែនការនេះនៅតែអាចសម្របតាមគំនិតរបស់ទន្លេ Flotilla ដោយមានរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីកងកម្លាំងសន្តិសុខដែលពិធីនេះអាចងាយរងការវាយប្រហារ។
កាលពីពេលថ្មីៗនេះ បុរសម្នាក់ត្រូវបានអាជ្ញាធរស្គាល់ជាអ្នកកាន់សាសនាអ៉ិស្លាមជ្រុលនិយម ដែលមានបញ្ហាផ្លូវចិត្តបានចាក់សម្លាប់អ្នកទេសចរអាល្លឺម៉ង់ម្នាក់នៅជិតប៉ម Eiffel ក្បែរទន្លេ Seine កាលពីថ្ងៃសៅរ៍ ខណៈព្រះរាជអាជ្ញាកំពុងស៊ើបអង្កេតជុំវិញករណីភេរវកម្ម។
លោកស្រីរដ្ឋមន្ត្រីបានប្រាប់វិទ្យុបារាំងអន្តរជាតិថា ៖«មិនមានផែនការ B ទេ។ យើងមានផែនការ A រួចរាល់ហើយ ក្នុងនោះយើងមានជម្រើសជាច្រើន។ ការគំរាមកំហែងភេរវកម្ម និងជាពិសេសការគំរាមកំហែងអ៉ិស្លាម»។
ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡាអូឡាំពិក ពិធីបើកគ្រោងនឹងប្រព្រឹត្តទៅនៅខាងក្រៅពហុកីឡដ្ឋាន ដោយមានអត្តពលិក និងមន្ត្រីគ្រោងធ្វើដំណើរឆ្លងកាត់ទីក្រុងប៉ារីសតាមនាវាជាង១០០គ្រឿង៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ france24.com
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ