ជីវិតកម្សាន្ដ
Taylor Swift ជាប់ជាបុគ្គលឆ្នើមប្រចាំឆ្នាំរបស់ទស្សនាវដ្ដី Time
ម្ចាស់ជយលាភីពានរង្វាន់ Grammy អាមេរិក Taylor Swift បានជាប់ឈ្មោះជាបុគ្គលឆ្នើមប្រចាំឆ្នាំរបស់ទស្សនាវដ្ដី Time ដោយយកឈ្នះលើខ្សែភាពយន្ត Barbie និងស្តេច Charles ទី៣របស់ចក្រភពអង់គ្លេស។
ទស្សនាវដ្តីបានផ្តល់រង្វាន់ដល់ Swift សម្រាប់ជំនាញដ៏អស្ចារ្យក្នុងការរៀបរាប់រឿងរ៉ាវផ្ទាល់ខ្លួន ហើយនេះធ្វើឲ្យ Swift ក្លាយជាស្ត្រីដំបូងគេ ដែលឈ្នះរង្វាន់នេះ២ដង ចាប់តាំងពីការចាប់ផ្តើមផ្តល់រង្វាន់នៅឆ្នាំ១៩២៧មក។
Swift ធ្លាប់ជាប់ឈ្មោះជាបុគ្គលឆ្នើមប្រចាំឆ្នាំ ២០១៧ នៅពេលនាងក្លាយជាអ្នកបំផុសគំនិតស្ត្រី ឲ្យនិយាយអំពីការរំលោភបំពានផ្លូវភេទ។
សម្រាប់ឆ្នាំ២០២៣ ទស្សនាវដ្តីសរសេរថា “មានរឿងអស្ចារ្យ កំពុងកើតឡើងជាមួយ Swift។ នាងបានប្រើមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតតាមរយៈបទចម្រៀងប៉ុប ដើម្បីប្រាប់រឿងរ៉ាវរបស់នាង។ សមិទ្ធិផលរបស់ Swift ក្នុងនាមជាសិល្បករមួយរូប គឺពិតជាធំធេង ហើយនាងបានឈានដល់ចំណុចមួយដែលប្រៀបបានទៅនឹង Elvis Presley, Michael Jackson និង Madonna”។
ទស្សនាវដ្ដីបន្តថា “ក្នុងនាមជាអ្នកជំនួញ នាងបានសាងចក្រភពមួយដែលមានតម្លៃជាង ១ ពាន់លានដុល្លារ ហើយក្នុងនាមជាតារាល្បី នាងបានបង្កភាពល្បីល្បាញជាយូរមកហើយ ព្រមទាំងដឹងពីរបៀបរក្សាកេរ្តិ៍ឈ្មោះទៀតផង”។
តារាចម្រៀងរូបនេះទទួលបានជោគជ័យជាច្រើនក្នុងឆ្នាំ២០២៣ ពោលគឺអាល់ប៊ុមដែលថតឡើងវិញលើកទី៣របស់នាងឈ្មោះ Speak Now មានការស្ទ្រីមជាប់កំណត់ត្រា ហើយភាពយន្តប្រគំតន្ត្រីរបស់នាងគឺ Taylor Swift: The Eras Tour បានទទួលជោគជ័យជាប្រវត្តិសាស្ត្រ ក៏ដូចជាតន្ត្រីទេសចរណ៍ទូទាំងពិភពលោកដែលរកចំណូលបានខ្ពស់បំផុតផងដែរ។
ការប្រគំតន្ត្រីរបស់នាងនៅកណ្តាលទីក្រុង Seattle ក្នុងខែកក្កដា បានអង្រួនដីយ៉ាងខ្លាំង រហូតដល់អ្នកជំនាញផ្នែករញ្ជួយដី បានចុះបញ្ជីការរញ្ជួយស្មើនឹងកម្រិត ២.៣រ៉ិចទ័រ ដែលគេឲ្យឈ្មោះថា Swift Quake។
នាងក៏បានជួយដល់កីឡាដ៏ពេញនិយមបំផុតមួយរបស់អាមេរិកផងដែរ បន្ទាប់ពីចាប់ផ្តើមទាក់ទងជាមួយកីឡាករ Travis Kelce របស់ក្លិប Kansas City Chief ហើយការប្រកួតរបស់គាត់ ទទួលបានការទស្សនាកាន់តែច្រើនឡើងៗ។
សូមបញ្ជាក់ នៅឆ្នាំ២០២២ បុគ្គលប្រចាំឆ្នាំរបស់ទស្សនាវដ្តី Time គឺបានទៅលើ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ Taylor Swift រងពាក្យចចាមអារ៉ាមស្នេហាម្ដងទៀត ជាមួយកីឡាករបាល់បោះកូរ៉េ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ